ថ្ងៃ១៤មករា មិនមានជំនួបទេ តែសម្តេចតេជោ ចេញសារជូនអ្នកកាសែត
- ភ្នំពេញ
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាជំនួបលើកទី៥ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន។…
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាជំនួបលើកទី៥ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន។…
ភ្នំពេញ៖ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ស្អែកនេះ ជាជំនួបលើកទី៥ រវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអ្នកសារព័ត៌មាន។ ប៉ុន្តែដោយសារតែការប្រឈមនឹងជំងឺកូវីដ១៩ នៅឆ្នាំ២០២១នេះ រាជរដ្ឋាភិបាល មិនបានរៀបចំពិធីជួបជុំដូចរៀងរាល់ឆ្នាំទេ។ តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារលិខិត សម្តែងនូវការអបអរសាទរដល់ទិវានេះ។
ក្នុងសារលិខិត ៤ទំព័រ ចេញផ្សាយនៅល្ងាចថ្ងៃទី១៣ ខែមករានេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរដល់អ្នកសារព័ត៌មាន ទោះបីប្រឈមនឹងឧបសគ្គនៃការរីករាលដាលនៃការឆ្លងកូវីដ១៩ យ៉ាងណាក្តី តែក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក អ្នកសារព័ត៌មាន បានខិតខំពុះពារជំនះរាល់ការលំបាកនានា បំពេញការងាររបស់ខ្លួនយ៉ាងសកម្ម ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងពីរាជរដ្ឋាភិបាល ទៅកាន់ប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋ មកកាន់រាជរដ្ឋាភិបាល។
សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានកំណត់យកថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃខួប ដែលសម្តេច ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ថ្ងៃ១៤មករា ឆ្នាំ១៩៨៥ ជាថ្ងៃជួបសំណេះសំណាល និងទទួលទានអាហារពេលល្ងាចជាមួយក្រុមអ្នកកាសែតរាប់ពាន់នាក់។
សម្តេច បានជួបជាមួយក្រុមអ្នកសារព័ត៌មាន លើកដំបូង នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារ សុខា ភ្នំបេញ។ លើកទី២ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នៅកោះពេជ្រ។ លើកទី៣ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ នៅកោះពេជ្រ និងលើកទី៤ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅកោះពេជ្រ ក្នុងរាជធានីភ្នំពេញ៕
ចែករំលែកព័តមាននេះ