ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តារា​សម្តែង យ៉ា​ន ស្រី​ពេជ្រ លែងលះ​ស្វាមី មាន​ជន​ទី​៣ ចូល​មក​បំបែក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មនុស្ស​ពីរ​នាក់​ចាប់ដៃ​គ្នា កសាង​ជីវិត​អាពាហ៍ពិពាហ៍ មិនមែន​មាន​ន័យ​ថា ជា​ចំណង​ដ៏​រឹង​មាំ នៃ​សេចក្តី​ស្នេហា​នោះ​ទេ បើសិនជា​ភាគី​ណាមួយ​មានចិត្ត​វៀចវេរ ជាក់ស្តែង​ក្តី​ស្រលាញ់​របស់​ស្រី​ស្រស់​មួយ​រូប ដែល​មាន​អាយុកាល​ជាង​១១​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ នៅ​ពេល​មនុស្ស​ពីរ​នាក់​ចាប់ដៃ​គ្នា កសាង​ជីវិត​អាពាហ៍ពិពាហ៍ មិនមែន​មាន​ន័យ​ថា ជា​ចំណង​ដ៏​រឹង​មាំ នៃ​សេចក្តី​ស្នេហា​នោះ​ទេ បើសិនជា​ភាគី​ណាមួយ​មានចិត្ត​វៀចវេរ ជាក់ស្តែង​ក្តី​ស្រលាញ់​របស់​ស្រី​ស្រស់​មួយ​រូប ដែល​មាន​អាយុកាល​ជាង​១១​ឆ្នាំ ត្រូវ​ឈាន​ដល់ទី​បញ្ចប់​ទាំង​ឈឺផ្សារ ដោយសារ​តែ​ភាព​សាវា​របស់​បុរស​មួយ​រូប ដែល​មិន​អាច​ឲ្យ​នាង​អាច​លើកលែង​បាន ។

ជាក់ស្តែង តារា​សម្តែង យ៉ា​ន ស្រី​ពេជ្រ និង​ជា​ពិធី​ការិនី ដែល​ជាតា​រា​ម្នាក់​ធ្លាប់​មាន​ភាព​ល្បីល្បាញ​ខ្លាំង ពេល​នាង​ប្រឡូក​ក្នុង​សិល្បៈ តែ​សុទ្ធចិត្ត​លះបង់​ការងារ​សិល្បៈ​ភ្លាម​ៗ ក្រោយ​ពី​នាង​បាន​រៀប​ការ​កសាង​គ្រួសារ​រួច ដើម្បី​យក​ពេល​របស់​ខ្លួន​មើលថែ​ស្វាមី និង​កូន ដែល​ដំបូង​ឡើយ​ជីវិត​អាពាហ៍ពិពាហ៍​របស់​នាង​ពិតជា​ផ្អែម​ល្អែ​ម និង​មាន​ក្តី​សុខ​បំផុត ពេល​មាន​ចំណងដៃ​អាពាហ៍ពិពាហ៍​របស់​នាង និង​សា្វ​មី នោះ​គឺ​វត្ត​មា​កូនស្រី​ដ៏​ស្រស់​ស្អាត​មួយ​រូប ចូល​មក​ក្នុង​ជីវិត​ប្តី​-​ប្រពន្ធ​របស់​ពួក​គេ ។

តែ​រឿង​នឹក​ស្មាន​មិនដឹង អាច​កើត​ឡើងជា​និច្ច ស្រី​ស្រស់ យ៉ា​ន ស្រី​ពេជ្រ នៅ​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០២១​នេះ ស្រាប់តែ​បង្ក​នូវ​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​អ្នកសិល្បៈ ដោយសារ​តែ​នាង​បាន ប្រកាស​ថា នាង​បាន​លែងលះ ស្វាមី​រួច​ហើយ ។

អ្នក​នាង យ៉ា​ន ស្រី​ពេជ្រ ដែល​មាន​រូប​សម្រស់​ស្រស់​សោភា សាច់​សខ្ចី បាន​លាតត្រដាង​នូវ​ការ​បែប​បាក់​តាម​រយៈ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​ដែល​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា «​ពី​ពេល​នេះ ម៉ោង​នេះ​ទៅ យើង​ទាំង​ពីរ​នាក់ លែង​ពាក់ព័ន្ធ​អ្វី​នឹង​គ្នា​ទៀត​ហើយ ហើយក៍​លែង​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​ទៀត​ដែរ ពេលវេលា​រយៈពេល​១១​ឆ្នាំ ដែល​យើង​បាន​ជួប​គ្នា បាន​ស្រលាញ់​គ្នា កាន់​ដៃ​គ្នា មាន​អនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ តែ​ពេល​នេះ វា​បាន​ចប់​សប់​គ្រប់​អស់ហើយ ជួប​គ្នា​ធ្វើ​អ្វី បើ​គង់​នឹង​មាន​ថ្ងៃនេះ អ្វី​ដែល​ខ្ញុំ​ស្អប់​បំផុត គឺ​ការ​បែកបាក់​គ្នា ខ្ញុំ​បាន​ព្យាយាម​ធ្វើ​គ្រប់យ៉ាង​អស់ហើយ ដើម្បី​តែ​គ្រួសារ​មួយ​នេះ និង​មិន​ចង់អោយ​កូន​ខ្ញុំ​កំព្រា​ឪពុក​ដូច​ខ្ញុំ​ទៀត » ។

តារា​សម្តែង ស្រី​ពេជ្រ ជា​ម្តាយ​របស់​កូនស្រី​ម្នាក់ បាន​បន្ត​ថា «​តែ​អ្វី​ដែរ​ខ្ញុំ​ទទួល​បាន​មក​វិញ គឺ​មាន​តែ​ភាព​ផិតក្បត់​លួចលាក់ តែ​ផ្លូវ​មួយ​នេះ​បង​ជា​អ្នក​ជ្រើសរើស ពាក្យសុំ​ទោស​មួយ​ម៉ាត់ វា​មិន​អាច​កែប្រែ​អ្វី​បាន​ទៀត​ទេ គ្រប់យ៉ាង​វា​ហួសពេល​អស់ហើយ បង​បាន​សម្រេចចិត្ត​ក្បត់​ខ្ញុំ​រួច​ទៅ​ហើយ ថែម​ទាំង​ធ្វើ​អោយ​ស្រី​ម្នាក់​នោះ​មានកូន​ជាមួយ​បង​ថែម​ទៀត តើ​បង​គិត​ថា វា​ជា​រឿង​លេងសើច​មែន​ទេ ពាក្យសុំ​ទោស វា​មិន​អាច​លុបលាង​កំហុស និង​ការ​ឈឺចាប់​ស្ទើរ​ស្លាប់ ស្ទើរ​រស់​ដែរ​បង​បាន​ធ្វើ​មក​លើ​ខ្ញុំ​បាន​ទេ ហើយ​គ្រួសារ​មួយ​នេះ​គឺ​បង​ជា​អ្នក​បំផ្លាញ​វា​ដោយ​ផ្ទាល់​ដៃរ​បស់បង អ៊ីចឹង​ហើយ បង​មិនបាច់​ស្តាយក្រោយ​ទៀត​ទេ បង​ទៅ​ចុះ ទៅ​នៅ​ជាមួយ​គេ អោយ​មាន​ក្តី​សុខ​ចុះ កុំ​បារម្ភ កូនស្រី​យើង​មួយ​ខ្ញុំ នឹង​មើលថែ​គាត់​អោយ​បាន​ល្អ​បំផុត ដោយ​ដៃ​របស់ខ្ញុំ​ផ្ទាល់​» ។

យ៉ា​ន ស្រី​ពេជ្រ ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ផង​ដែរ​នោះ បាន​បន្ថែម​ថា «​ហើយ​ក៏​សុំ​ផ្តាំ​ទៅ​ស្រី​ម្នាក់​នោះ ដែល​ព្យាយាម​មក​បំផ្លាញ​គ្រួសារ​គេ ទាំង​ដឹង​ថា គេ​មាន​ប្រពន្ធ​មានកូន​ហើយ នៅ​តែ​ទុក​កូន ដើម្បី​បញ្ឈឺចិត្ត​ប្រពន្ធ​គេ និង​ទាក់​ប្តី​គេ ចង់អោយ​គ្រួសារ​គេ​បែកបាក់​គ្នា​នោះ ពេល​នេះ នាង​បាន​ដូច​ចិត្ត​ហើយ តែ​កុំ​ភ្លេច​ថា កម្ម​ពារ វា​មាន​ពិត​ណា នាង​សាង​អ្វី​ដាក់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ​កម្ម​ពារ​នោះ​នាង​អ្នក​ទទួលយក​ចុះ ថ្ងៃនេះ នាង​អាច​សប្បាយ នៅ​ពេល​ដែល​ឃើញ​ខ្ញុំ​យំ តែ​ថ្ងៃក្រោយ អាច​ជា​វេន​របស់​នាង ក៏​ថា​បាន ខ្ញុំ​ស្លូត​ណាស់ មិន​ធ្វើ​អ្វី​នាង​ទេ ព្រោះ​ខ្ញុំ​មាន​តំលៃ​ជា​មនុស្ស ហើយ​នេះ ក៏​ជា​សារ ផ្តាំ​ទៅ​មនុស្ស​ប្រុស​ទាំង​ទ្បា​យ ដែរ​មាន​ប្រពន្ធ​ហើយ មុន​នឹង​ចង់​យក​ស្រី​ក្រៅ មក​លេងសើច ត្រូវ​គិត​អោយ​បាន​ច្បាស់​ថា តើ​វា​អាច​បំផ្លាញ​គ្រួសារ​យើង​ដែរ​រឺ​អត់ ? កុំអោយ​មាន​វិបត្តិ​សារី ដោយសារ​តែ​ការ​លេងសើច​របស់​យើង ព្រោះ​វា​អាច​ធ្វើ​អោយ​យើង​បាត់បង់​គ្រប់យ៉ាង ក៏​ថា​បាន​នៅ​ថ្ងៃ​ណាមួយ ។ ជីវិត​ពិត​នៃ​ស្នេហា មាន​ជួប​ហើយក៍​មាន​បែក » ។

សូម​អាន​កិច្ច​ព្រ​ង​ព្រៀង​លែងលះ​មាន​ដូច​ខាងក្រោម ៖