ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ១៤-១៥កណ្តាលខែ​មហាឆ្នាំទាំង៩​ង៉ូវហេងល្អលាភ​ធំ​ជុំ​សិរី​មង្គល

3 ឆ្នាំ មុន

កំពូល​ហោរ​ពីរ​រូប​បាន​ទស្សន៍ទាន​ថា នៅ​រង្វង់​ពីរ​ថ្ងៃ​១៤-១៥​កណ្តាល​ខែមករា​នេះ អ្នក​កើត​ឆ្នាំ​ទាំង​៩ ខាល ម្សាញ់ ជូត ថោះ មមែ ឆ្លូវ វក…

កំពូល​ហោរ​ពីរ​រូប​បាន​ទស្សន៍ទាន​ថា នៅ​រង្វង់​ពីរ​ថ្ងៃ​១៤-១៥​កណ្តាល​ខែមករា​នេះ អ្នក​កើត​ឆ្នាំ​ទាំង​៩ ខាល ម្សាញ់ ជូត ថោះ មមែ ឆ្លូវ វក រកា មមី រាសី​របស់​លោក​អ្នក​ស្ថិត​នៅ​លើ​កំពូ​លភ្នំ​ទ្រព្យ លេខ​ហេង​៩៩៩៩៩​មាន​លាភ មាន​លុយ​ហូរ​ចូល​ជាប់​មិន​ដាច់​ដែល​ចាត់​ថា​ជា​ពេ​លវេលា​នាំ​លាភ​សំណាង​ច្រើន​មហិមា​ចូល​មក​ក្នុង​ជីវិត ជា​ថ្ងៃ​នាំ​សិរី​សួស្តី ថ្ងៃ​នាំ​មហា​មង្គល​ដ៏​ឧត្តម ហើយ​អ្វី​ៗ​ដែល​លោក​អ្នក​ប៉ងប្រាថ្នា​ពី​មុន​មក របស់​អស់ទាំង​នោះ​ក៏​នឹង​ហូរ​ចូល​សម្រេច​បំណងប្រាថ្នា​នៅ​ឱកាស​នេះ​ដែរ ។

កំពូល​ហោរ​បញ្ជាក់​ថា បើ​កំពូល​ឆ្នាំ​ទាំង​៩​មានទុក្ខ ទោស គ្រោះភ័យ​ចង្រៃ​ពី​មុន​មក គ្រាន់​តែ​ចូល​ដល់​ថ្ងៃនេះ​ភ្លាម​លេខ​នាំ​ជ័យ​២៦៩ គ្រោះភ័យ​ចង្រៃ​ទាំង​អម្បាលម៉ាន​ត្រូវ​វិនាស​សា​ប​សូន្យ អន្តរធាន​គ្មាន​សល់​អ្វី​ឡើយ លោក​អ្នក​ក៏​នឹង​ងើបឡើង​វិញ ហើយ​ងើប​ខ្ពស់​តែ​ម្តង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​គ្មាន​អ្វី​ប្រៀប មាន​មហា​ទ្រព្យ មានយស​ស័ក្តិធំ ឋានៈ​ខ្ពង់​ខ្ពស់ មុខមាត់​កិត្តិយស​លេចឡើង​ធ្លោ មាន​មនុស្ស​ល្អ​ៗ​ជា​ច្រើន​រាប់អាន និង​មាន​អ្នក​ក្រោម​បង្គាប់​ព្រោងព្រាត ដែល​ក្រុម​មនុស្ស​ទាំងនោះ​សុទ្ធតែ​ជា​អ្នក​ស្មោះត្រង់ ជួយ​លើក​កិត្តិយស​កាន់តែ​ប្រសើរ ។

សម្រាប់​អ្នក​កំពុង​ចាប់ផ្តើម​គ្រួសារ លេខ​នាំ​សំណាង​១៦៨​ហើយ​រំពឹង​ចង់បាន​បុត្រ​ធីតា​ក៏​នឹង​មាន​បុត្រ​ជាទី​ស្រលាញ់​ដូច​ក្តី​បំណង​នៅ​ក្នុង​ឱកាស​ពិសេស​នេះ ។ ចំណែក​កំលោះ​ក្រមុំ មេម៉ាយ ពោះម៉ាយ​បើ​មាន​បំណង​ចង់រក​គូគាប់​ភ្ជាប់​និស្ស័យ ជា​ពេលវេលា ជា​រាត្រីកាល​ល្អ​បំផុត ព្រោះ​ត្រូវ​ត្រង់​រាសី​នៅ​លើ​កំពូលភ្នំ​ទ្រព្យ​ពិតជា​ពិសេស​អស្ចារ្យ​ណាស់ ។

បន្ថែម​ពីលើ​នេះ​ទៀត លេខ​នាំ​លាភ​៧៧៧៧​លោក​អ្នក​នឹង​មាន​លាភ​សំណាង​កប់​ពពក​ដែល​នឹក​ស្មាន​មិន​ដល់ ទៅ​លើ​បុព្វហេតុ​មួយ​ចំនួន​ដូច​ជា កំណប់ទ្រព្យ​កើតឡើង​ដោយ​ឯង​ៗ​មាន​ទាំង​ទ្រព្យ​ឥត​វិញ្ញាណ និង​ទ្រព្យ​មាន​វិញ្ញាណ បូក​រួម​ទាំង​មាសប្រាក់​ដ៏​ច្រើន​ហូរហៀរ​ផង​ដែរ ។

សូម​លោក​អ្នក​ភប់ប្រសព្វ​តែម​ហា​សំណាង មានទ្រព្យ​មហាសាល មាន​មហា​សិរី​សួស្តី​ជ័យ​មង្គល ហេង​ហេង​ជា​រៀង​រហូត ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ