ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ពង្រីក​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដែល​កំពុង​មាន​ទីផ្សារ​ខ្លាំង​នៅ​កម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​ទីផ្សារ​ការងារ​លើ​ជំនាញ​គណនី និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​កំពុង​មាន​ទីផ្សារ​ខ្ពស់​តែ​ខ្វះ​ធនធាន​សម្រាប់​បម្រើ​ការងារ​នោះ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​ពង្រីក​ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​បន្ថែម​ទៀត ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​បន្ថែម និង​កំពុង​ត្រូវការ​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ​៖ ស្រប​ពេល​ទីផ្សារ​ការងារ​លើ​ជំនាញ​គណនី និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​កំពុង​មាន​ទីផ្សារ​ខ្ពស់​តែ​ខ្វះ​ធនធាន​សម្រាប់​បម្រើ​ការងារ​នោះ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​ពង្រីក​ការ​បណ្ដុះបណ្ដាល​ជំនាញ​នេះ​បន្ថែម​ទៀត ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​បន្ថែម និង​កំពុង​ត្រូវការ​រៀង​រាល់​ឆ្នាំ ​។

យោង​តាម​ប្រសាសន៍​លោក​បណ្ឌិត ផុ​ន ណា​រិ​ន នាយក​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បានឱ្យ​ដឹង​ថា ជំនាញ​គណនី និង​ហិរញ្ញវត្ថុ នៅ​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​កំពុង​មាន​ទីផ្សារ​ខ្ពស់ និង​មាន​តម្រូវការ​សម្រាប់​បម្រើ​ការ​តាម​ស្ថាប័នហិរញ្ញវត្ថុ​នីមួយ​ៗ​ស្រប​ពេល​កំណើនសេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ត្រូវ​បាន​មើលឃើញ​ថា​មាន​សន្ទុះ​ងើបឡើង​ផង​ដែរ ​។

លោក​បន្ត​ថា ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ​ជំនាញ​ទាំងនេះ វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បាន​ពង្រីក​ការ​បណ្ដុះបណ្ដាល​បន្ថែម ហើយ​ក្នុង​ឆ្នាំ ​២០២១ នេះ អាច​មាន​រហូត​ដល់​ពី ២៥០០​នាក់ ទៅ ៣០០០​នាក់ ព្រោះ​សា​សា​រៀន​ធំ និង​មាន​សាស្ត្រាចារ្យ​គ្រប់គ្រាន់​សម្រាប់​បណ្ដុះបណ្ដាល​ទាំង​សាស្ត្រាចារ្យ​ក្នុងស្រុក និង​សាស្ត្រាចារ្យ​ពី​បរទេស​ផង​ដែរ​ ។ លោក​ថា​ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ​ឃើញ​ថា ​សិស្ស​ដែល​បាន​មក​បំពេញ​ពាក្យ​ស្នើ​សុំ​ចូល​រៀន​នៅ​ក្នុង​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ទៅ​លើ​ជំនាញ​គណនី FinTech និង​បច្ចេកវិទ្យា​សម្រាប់​ពាណិជ្ជកម្ម​មាន​ចំនួន​ច្រើន ​។

លោក​បន្ថែម​ថា ក្នុង​មួយ​ឆ្នាំ​ៗ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា មិន​មាន​និស្សិត បុគ្គលិក​សម្រាប់​ផ្ដល់​ជូន​ដៃគូ​សហការ​ដែល​បាន​ចុះ​កិច្ចសន្យា​ជាមួយ​គ្នា​នោះ​ទេ ព្រោះថា​តម្រូវការ​ខ្ពស់​ពេក ហើយ​ការ​ផ្គត់ផ្គង់​នៅ​មាន​កម្រិត​ ។ ​ម្យ៉ាងទៀត​ជំនាញ​គណនី និង​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងមូល​ក៏​មាន​តិចតួច​នៅឡើយ ដែល​ទាមទារ​ឱ្យ​មានការ​បណ្ដុះបណ្ដាល​បន្ថែម​ទៀត​ឱ្យ​ស្រប​តាម​ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​។​លោក​ថា អ្នករៀន​នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា ពេល​ចប់​នឹង​មានការ​ងារ​ធ្វើ​ភ្លាម ដោយសារ​តែ​ដៃគូ​ថ្មី​ៗ​បន្តបន្ទាប់​ ។

លោក​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​មានការ​បណ្ដុះបណ្ដាល​ជំនាញ​ដែល​ស្រប​តាម​ទីផ្សារ​ការ ងារ​ហើយ​នោះ ឆ្នាំ ​២០២១ នេះ វិទ្យាស្ថាន​ក៏​បាន​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ១០០​ភាគរយ ៤​ឆ្នាំ ដល់​និស្សិត​ចំនួន ១០០​នាក់​ផង​ដែរ ដែល​ជា​ការ​ផ្ដល់​ជូន​ដោយ​អង្គការ​មួយ​ជា​ម្ចាស់​ភាគហ៊ុន​របស់​ធនាគារ អេ​ស៊ី​លី​ដា ​។ ដូច្នេះ​និស្សិត​ដែល​ចង់បាន​អាហារូបករណ៍​ពី​វិទ្យាស្ថាន​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ប្រឡង​យក និង​ចូល​រៀន​នៅ​ពេល​បន្ទាប់ ​។

លោក ជៀប រ​ដ្ឋា អាណាព្យាបាល​សិស្ស​ម្នាក់ ដែល​សម្រេច​ឱ្យ​កូន​សិក្សា​ថ្នាក់ឧត្តម​ជំនាញ គណនី និង​ហិរញ្ញវត្ថុ នៅ​វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ថា ​វិទ្យាស្ថាន​មានកេរ្តិ៍ឈ្មោះ​ល្បី​យូរហើយ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បណ្ដុះបណ្ដាល​និស្សិត​លើ​ជំនាញ​ទាំងនេះ​ ។ ម្យ៉ាងទៀត​ដោយសារ​តែ​កូន​ចង់​សិក្សា​នៅ​សាលា​នេះ​ផង​ដែរ លោក​ក៏​សម្រេចចិត្ត​នាំ​កូន​មក​សិក្សា​នៅ​ទី​នេះ​តែ​ម្ដង ​៕ ដោយសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ