ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកវិភាគ​ម្នាក់​ជឿ​ជាក់​ថា​វត្តមាន Bruno បាន​ផ្លាស់​ប្តូរ​ក្រុម Man UTD

3 ឆ្នាំ មុន

អង់គ្លេស ៖ លោក Jamie Redknapp អ្នកវិភាគ​បាល់ទាត់​ប្រចាំ​ទូរទស្សន៍ Sky Sports ជឿជាក់​ថា​កីឡាករ Bruno…

អង់គ្លេស ៖ លោក Jamie Redknapp អ្នកវិភាគ​បាល់ទាត់​ប្រចាំ​ទូរទស្សន៍ Sky Sports ជឿជាក់​ថា​កីឡាករ Bruno Fernandes គឺជា​អ្នក​នៅ​ពីក្រោយ​ការ​ឈាន​ដល់​តំណែង​កំពូល​តារាង​របស់​ក្រុម​បិសាច​ក្រហម Manchester United​។

អតីត​ខ្សែបម្រើ​ជម្រើសជាតិ​អង់គ្លេស​ខាងលើ​បាន​អះអាង​ថា មានការ​ផ្លាស់​ប្តូរ​ឥរិយាបថ ផ្នត់គំនិត និង​មហិច្ឆតា​របស់​កីឡាករ​ទាំងអស់​ក្នុង​ក្រុម Man UTD ចាប់តាំងពី​ការ​មក​ដល់​របស់ Bruno Fernandes ដែល​ផ្លាស់​ពី​ក្លិប Sporting Libson កាលពី​ចុង​ខែមករា ឆ្នាំ​២០២០ កន្លង​ទៅ​។

ខណៈ​ដែល​ជ័យជម្នះ​លើ​ក្រុម Burnley កាលពី​យប់មិញ បាន​ធ្វើ​ឱ្យ Man UTD ឡើងឈរ​កំពូល​តារាង​ជា​លើក​ដំបូង ក្រោយ​ខកខាន​អស់​រយៈពេល​៣​ឆ្នាំ ដោយ​បាន​ផ្តាច់ខ្លួន​ចំនួន ៣​ពិន្ទុ​ពីលើ​ក្រុម​ការពារ​តំណែង​ជើងឯក Liverpool ។

នៅ​ពេល​ត្រូវ​សួរ​ពី​ភាព​ខុស​គ្នា​រវាង Man UTD ដែល​តាម​ពីក្រោយ Liverpool រហូត​ដល់​២២​ពិន្ទុ​រដូវ​កាល​មុន និង​បច្ចុប្បន្ន​កំពុង​ឈរ​កំពូល​តារាង លោក Redknapp បាន​ឆ្លើយ​ថា «Bruno Fernandes​។ ខ្ញុំ​គិត​ថា​នេះ​ជា​ចម្លើយ​ដ៏​សាមញ្ញ​បំផុត​។ ខ្ញុំ​គិត​ថា​ចាប់តាំងពី​គេ​មក​ដល់​ក្លិប​នេះ គេ​បាន​ផ្លាស់​ប្តូរ​ចិត្តគំនិត​កីឡាករ​ទាំងអស់ ពីព្រោះ​គេ​គឺជា​កីឡាករ​ដែល​ទាមទារ​ស្តង់ដារ​ខ្ពស់​បែប​នេះ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ