ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​ពីរ​ចាប់ដៃ​គ្នា​​លក់​គម្រោង​របស់ Morgan EnMaison ជ្រោយចង្វា !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជំរុញ​ការ​លក់​គម្រោង​ខុន​ដូរ​បស់ EnMaison ដែល​មា​នទី​តាំង នៅ​តំបន់​ជ្រោយចង្វា ក្រុមហ៊ុន​អចលនទ្រព្យ​ពីរ​រួម​មាន ៖ ក្រុមហ៊ុន International…

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ជំរុញ​ការ​លក់​គម្រោង​ខុន​ដូរ​បស់ EnMaison ដែល​មា​នទី​តាំង នៅ​តំបន់​ជ្រោយចង្វា ក្រុមហ៊ុន​អចលនទ្រព្យ​ពីរ​រួម​មាន ៖ ក្រុមហ៊ុន International Property Investor Network (IPIN) និង​ក្រុមហ៊ុន​អចលនទ្រព្យ A1 Realty Investment បាន​ចាប់ដៃ​គ្នា​សហការ​លក់​គម្រោង​ខុន​ដូ​នេះ ខណៈ​អ្នកជំនាញ​អចលនទ្រព្យ​បាន​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​ឡើង​វិញ​នៅ​ឆ្នាំ​ ២០២១ បន្ទាប់​ពី​រង​គ្រោះ​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ ​។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សហការ​រវាង​គ្នា​កាលពី​ថ្ងៃ​ទី​ ១៣ ខែមករា ឆ្នាំ​២០២១ នៅ​អគារ​ការិយាល័យ​គម្រោង EnMaison ជ្រោយចង្វា លោក គួ​ន យី នាយក ប្រតិបត្តិក្រុមហ៊ុន​អចលនទ្រព្យ IPIN បាន​មាន​ប្រសាសន៍​ថា នៅ​ដើមឆ្នាំ ​២០២១ នេះ វិស័យ​ខុន​ដូ​ក៏​ដូច​ជា​វិស័យ​អចលនទ្រព្យ​ ត្រូវ​បាន​មើលឃើញ​ថា​ហាក់​មាន​សញ្ញា​វិជ្ជមានឡើង​វិញ​បន្ទាប់​ពី​បាន​រង​ផល​ប៉ះពាល់ ​ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ ក្នុង​ឆ្នាំ ​២០២០ ​កន្លង​ទៅ ​។

លោក​បន្ត​ថា ដោយ​មើលឃើញ​ពី​សញ្ញា​វិជ្ជមាន​ទាំងនេះ ក្រុមហ៊ុន IPIN បាន​សម្រេច​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន A1 Realty Investment ក្នុង​ការ​លក់​ខុន​ដូរ​បស់​គម្រោង EnMaison នៅ​ទឹកដី​ជ្រោយចង្វា ​។ កិច្ចសហការ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​នឹង​ជំរុញ​ឱ្យ​ការ​លក់​គម្រោង​នេះ​កាន់តែ​មាន​សន្ទុះ​បន្ថែម​ទៀត ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​ពីរ​សុទ្ធតែ​ជា​ក្រុមហ៊ុន​ដែល​មានបទពិសោធន៍ ហើយ​បាន​លក់​គម្រោង​ជា​ច្រើន​មក​ហើយ​នៅ​ឆ្នាំ​កន្លង​ទៅ ​។ លោក​ថា​ ៖ « IPIN គឺជា​ក្រុមហ៊ុន​មាន​ជំនាញ ​ផ្ដល់​សេវាកម្ម​ប្រឹក្សា​យោបល់​ការ​វិនិយោគ​អចលនទ្រព្យ ជា​ពិសេស​គឺ​គម្រោង​ខុន​ដូ​ជូន​អតិថិជន​ក្នុង និង​ក្រៅប្រទេស​ជាមួយនឹង​ការ​កសាង​ទំនុកចិត្ត ការពារ​ផលប្រយោជន៍ និង​បង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អតិថិជន​ក្នុង​គោលបំណង​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​អចលនទ្រព្យ​នៅ​កម្ពុជា​អោយ​រីក​ចម្រើន​បន្ថែម​ទៀត ​។

លោក​បន្ថែម​ថា ថ្វី​ត្បិត​តែ​ឆ្នាំ ​២០២០ និង​បច្ចុប្បន្ន កម្ពុជា​ជួប​ប្រទះ​នឹង​វិបត្តិ​កូ​វី​ដ​-១៩ ក្តី តែ​ការ​អភិវឌ្ឍ​វិស័យ​អចលនទ្រព្យ និង​ចរន្ត​សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្តសកម្មភាព​ដោយ​គម្រោង​អភិវឌ្ឍន៍​អគារ​នានា​បាន​បង្កើន​ល្បឿន​ក្នុង​ការ​អភិវឌ្ឍ និង​សាងសង់​គម្រោង​របស់​ខ្លួន​ដើម្បី​សម្រេច​តាម​ផែនការ​គ្រោងទុក ​។ នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ថា​គម្រោង​ខុន​ដូ​នីមួយ​ៗ​គេ​មាន​កញ្ចប់​ថវិកា​រួច​ជា​ស្រេច​ក្នុង​ការ​អភិវឌ្ឍ​គម្រោង​របស់​ខ្លួន ជាក់ស្ដែង​គម្រោង​របស់ Morgan EnMaison នេះ​ជាដើម ​។

លោក សេក សា​រ៉ា​ន់ ស្ថាបនិក​ក្រុមហ៊ុន A1 Realty Investment បានអោយ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​សង្កេត​ឃើញ​ថា មាន​គម្រោង​អចលនទ្រព្យ​ជា​ច្រើន​បាន​និង​កំពុង​អភិវឌ្ឍន៍​យ៉ាង​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន​អចលនទ្រព្យ​ជា​ច្រើន​បាន​កំពុង​ជំរុញ​ការ​លក់​គម្រោង​របស់​ខ្លួន​ផង​ដែរ បើ​ទោះ​សេដ្ឋកិច្ច​ត្រូវ​បាន​វាយប្រហារ​ដោយសារ​តែ​កូ​វី​ដ​-១៩ ​ក្តី​ ។

លោក​បន្ត​ថា សម្រាប់​កិច្ចសហការ​រវាង​ក្រុមហ៊ុន IPIN និង​ក្រុមហ៊ុន A1 Realty Investmen ក្នុង​ការ​លក់​គម្រោង Morgan EnMaison ដោយសារ​តែ​មើលឃើញ​គម្រោង Morgan នៅ​តែ​បន្តសកម្មភាព​អភិវឌ្ឍន៍​ទោះបីជា​កម្ពុជា​ជួប​បញ្ហា​កូ​វី​ដ​-១៩ ជាក់ស្ដែង​គម្រោង​មួយ​របស់ Morgan Group បាន​បញ្ចប់​ការ​សាងសង់​កាលពី​ពេល​ថ្មី​នេះ​នៅ​ទីក្រុង​រណប​កោះ​ពេជ្រ ដែល​សបញ្ជាក់​អោយ​ឃើញ​ថា​ក្រុមហ៊ុន​ពិតជា​មាន​កញ្ចប់​ថវិកា​គ្រប់គ្រាន់​ក្នុង​ការ​បន្ត​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​ ។

លោក​Ding Yongjun អគ្គនាយក​ក្រុមហ៊ុន Morgan Goup បានអោយ​ដឹង​ថា ទោះបីជា​មាន​វិបត្តិ​ដោយសារ​តែ​កូ​វី​ដ​១៩​ក្ដី ក្រុមហ៊ុន​មិន​បាន​ផ្អាក​សកម្មភាព​អភិវឌ្ឍ​ឡើយ ហើយ​សម្រាប់​ឆ្នាំ​២០២១​នេះ​ក្រុមហ៊ុន​នឹង​បន្ត​អភិវឌ្ឍន៍​គម្រោង​ដើម្បី​ឱ្យ​បញ្ចប់​តាម​ផែនការ​របស់​ខ្លួន ៕ ដោយ​សហការ

អត្ថបទសរសេរ ដោយ