ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កំពុង​មានការ​បារម្ភ​ចំពោះ​វីរុស​COVID-19​ ទម្រង់​ថ្មី​មក​ពី​ប្រេ​សី​ុ​ល

3 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ វីរុស​ COVID-19 ទម្រង់​ថ្មីដែល​រក​ឃើញ​នៅ​ប្រទេស​ជប៉ុន​ចំពោះ ពួក​អ្នកដំណើរ​​មក​ពី​ប្រេ​ស៊ី​ល មាន​ទាំង​ស៊ូ​ស N 501Y ដែល​ឆ្លង​ខ្លាំង​បំផុត…

ប្រទេស​ជប៉ុន ៖ វីរុស​ COVID-19 ទម្រង់​ថ្មីដែល​រក​ឃើញ​នៅ​ប្រទេស​ជប៉ុន​ចំពោះ ពួក​អ្នក
ដំណើរ​​មក​ពី​ប្រេ​ស៊ី​ល មាន​ទាំង​ស៊ូ​ស N 501Y ដែល​ឆ្លង​ខ្លាំង​បំផុត ព្រមទាំង​ស៊ូ​ស E484K ដែល
មាន​ក្នុង​វីរុស​ទម្រង់​អាហ្វ្រិក​ខាងត្បូង ។

អង្គការ​សុខភាព​ពិភពលោក WHO រំឭក​ថា ​ទម្រង់​ថ្មី​មួយ​នៃ​វីរុស​ត្រូវ​បាន​រក​ឃើញ ។ ប្រសិនបើ​ព័ត៌​មាន​នោះ​ជា​ការ​ពិត វា​មិន​មាន​អ្វី​ខុស​ពី​ទម្លាប់​ឡើយ ព្រោះ​ជា​រឿង​ធម្មតា​ដែល​វីរុស​មួយ​តែង​ប្រែ​​រូប ។ ប៉ុន្តែ​វីរុស​ទម្រង់​ថ្មី​មក​ពី​ប្រេ​ស៊ី​ល នាំ​ឲ្យ​មានការ​ព្រួយបារម្ភ ។ វីរុស​ប្រភេទ​មក​ពី​ប្រេ​ស៊ី​ល​ហៅ B.1.1.248 រក​ឃើញ​នៅ​លើ​ទឹកដី​ជប៉ុន​លើ​មនុស្ស​៤​នាក់​ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រេ
ស៊ី​ល ។

ទម្រង់​វីរុស​ជប៉ុន​ ឬ​ប្រេ​ស៊ី​ល បើ​តាម​វិទ្យា​ស្ថាន​ជាតិ​ជប៉ុន​នៃ​ជំ​ងឹ​ឆ្លង​ថា មាន​ស៊ូ​ស​១២ ក្នុង​នោះ​មាន​ស៊ូ​ស N 501Y ដូច​ប្រភេទ​វីរុស​នៅ​អង់​គ្លេ​ស និង​ស៊ូ​ស E484K បែប​ទម្រង់​វីរុស​នៅ​អាហ្វ្រិក​ខាងត្បូង ។ វីរុស​ទម្រង់​ថ្មី​មាន​ប្រភព​នៅ​អង់គ្លេស​អាច​ឆ្លង​លឿន​បំផុត ព្រោះ​មាន​ស៊ូ​ស​N 501Y។

ទោះបី​យ៉ាងណា ​ប្រភេទ​វីរុស​រក​ឃើញ​នៅ​ជប៉ុន ក៏​ដូច​ជា​វីរុស​បែប​នៅ​អាហ្វ្រិក​ខាងត្បូង មាន​ស៊ូស E484K ផង​ដែរ ។ ជាមួយ​ស៊ូ​ស​នេះ​ប្រព័ន្ធ​ស៊ាំ​ដែល​មាន​ក្នុង​ឈាមស​របស់​អ្នក​ជំ​ងឹ​ទើប​ជា​ពី​ការ​ឆ្លង​អាច​បាត់បង់​រហូត​ដល់​១០​ដង​នៃ​ប្រសិទ្ធភាព ។ នេះ​បើ​តាម​ការ​សិក្សា​មួយ​របស់​ពួក​អ្នក​ស្រាវជ្រាវ​ក្រុង SEATTLE អា​មេ​រិ​ក ។ គេ​មានការ​បារម្ភ​ដែល​ការ​ប្រែ​រូប​នៃ​វីរុស អាច​កាត់​បន្ថយ​ភាព​ស៊ាំ ​និង​ប្រសិទ្ធភាព​នៃ​វ៉ាក់សាំង ក៏​ទោះបី​មានការ​អះអាង​នានា​ថា​មិន​មានការ​ប៉ះពាល់​ក្ដី ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ