ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​ថា​ គ្មាន​អី​ភ័យ ​ត្រូវ​ដក​ចេញ​តាម​​រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​លើក​ទី​២៥​ឡើយ

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខណៈ​ថ្ងៃ​ដែល​លោក​ត្រូវ​ចប់​អាណត្តិ​ថ្ងៃ​ទី​២០ មក​រា​កាន់តែ​កៀក​មក​ដល់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២ មក​រា​ថា លោក​គ្មាន​អី​ភ័យ​ត្រូវ​គេ​ដកហូត​តំណែង​យោង​តាម​រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​លើក​ទី​២៥​ឡើយ ។…

សហរដ្ឋអាមេរិក ៖ ខណៈ​ថ្ងៃ​ដែល​លោក​ត្រូវ​ចប់​អាណត្តិ​ថ្ងៃ​ទី​២០ មក​រា​កាន់តែ​កៀក​មក​ដល់ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ វាយតម្លៃ​កាលពី​ថ្ងៃ​ទី​១២ មក​រា​ថា លោក​គ្មាន​អី​ភ័យ​ត្រូវ​គេ​ដកហូត​តំណែង​យោង​តាម​រដ្ឋធម្មនុញ្ញ​ធ្វើ​វិសោធនកម្ម​លើក​ទី​២៥​ឡើយ ។

នៅ​សហរដ្ឋអាមេរិក​ការ​ធ្វើ​វិសោធនកម្ម​នោះ​អាច​ឲ្យ​អនុ​ប្រធានាធិបតី​ជាមួយ​ការ​គាំទ្រ​របស់​រដ្ឋ​មន្ត្រី​សំខាន់​ៗ​ប្រកាស​ពី​ប្រធានាធិបតី​ដែល​បាត់បង់​សម្បទា​មិន​អាច​ដឹកនាំ​ប្រទេស​បាន ។ នៅ​ទីក្រុង​អា​ឡា​ម៉ូ​រដ្ឋ​តិច​សាស់ លោក​ត្រាំអំពាវនាវ​ឲ្យ​គោរព​ច្បាប់ ។ លោក​ថា​ពេលវេលា​នៃ​ការ​បន្ទន់ឥរិយាបថ​មក​ដល់​ហើយ​សម្រាប់​ប្រទេស​យើង នោះ​ជា​ពេល​នៃ​សន្តិភាព និង​ភាព​ស្ងប់ស្ងាត់ ។ មុន​នេះ​បន្តិច​លោក​ដូ​ណា​ល់ ត្រាំ បាន​ហៅ​នីតិវិធី​លើក​ទី​២​ដក​តំណែង​លោក​ថា​ជា​រឿង​គួរ​ឲ្យ​អស់សំណើច ។

លោក​ត្រាំ​នៅ​តែ​ការពារ​បណ្ដា​ពាក្យពេចន៍​របស់​លោក ដែល​ថ្លែង​កាលពី​ស​ប្ដា​ហ៍​មុន ហើយ​បន្ទាប់​មក​បណ្ដាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​របស់​ពួក​បាតុករ​គាំទ្រ​លោក ដែល​លើកគ្នា​សម្រុកចូល​អុកឡុក​វិមាន​កា​ពី​តូ​ល ។ ម្យ៉ាងទៀត​លោ​កថា​បណ្ដា​បណ្ដាញ​សង្គម​ដែល​ផ្អាក​គណនី​របស់​លោក​ជា​អ្នក​ប្រព្រឹត្ត​ការ​ខុសឆ្គង​ប្រកបដោយ​គ្រោះ​មហន្តរាយ​មួយ ។ លោក​ថា​សុន្ទរកថា​របស់​លោក​នៅ​មុខ​ពួក​បាតុករ​គាំទ្រ​លោក​ពិតជា​សម​ស្រប ។

លោក​ត្រូវ​បាន​ពួក​អ្នក​ប្រជាធិបតេយ្យ​ចោទ​ប្រកាន់​ថា បាន​ថ្លែង​សុន្ទរកថា​អុជអាល​ឲ្យ​ផ្ទុះ​អំពើ​ហិង្សា​វាយប្រហារ​វិមាន​កា​ពី​តូ​ល កាលពី​ថ្ងៃ​ទី​៦ មក​រា ។ លោក​ត្រាំ​បន្ត​ថា លោក​មិន​ចង់​ឲ្យ
មាន​​អំពើ​ហិង្សា​ក្នុង​ប្រទេស​ដែល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ឡើយ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ