ហេតុ​អ្វី​សកម្មភាព​វិនិយោគ​អចលនទ្រព្យ​នៅ​កំពង់សោម​ស្ងប់ស្ងាត់​នៅ​ឆ្នាំ២០២០ ? – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ហេតុ​អ្វី​សកម្មភាព​វិនិយោគ​អចលនទ្រព្យ​នៅ​កំពង់សោម​ស្ងប់ស្ងាត់​នៅ​ឆ្នាំ២០២០ ?

2 អាទិត្យ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ សកម្មភាព​វិនិយោគ​អចលនទ្រព្យ​នៅ​ក្នុង ខេត្ត​ព្រះ​សីហ​នុ ហាក់​មាន​សភាព​ស្ងាត់​ជាង​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត​ក្នុង​ប្រទេស កម្ពុជា ខណៈ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ សកម្មភាព​វិនិយោគ​អចលនទ្រព្យ​នៅ​ក្នុង ខេត្ត​ព្រះ​សីហ​នុ ហាក់​មាន​សភាព​ស្ងាត់​ជាង​បណ្ដា​ខេត្ត​ជាប់មាត់​សមុទ្រ​ដទៃ​ទៀត​ក្នុង​ប្រទេស កម្ពុជា ខណៈ​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​ខេត្ត​ព្រះ​សីហ​នុ​ទទួល​បាន​គម្រោង​វិនិយោគ​ច្រើន​ជាងគេ និង មាន​សន្ទុះ​ខ្លាំង​បន្ទាប់​ពី​ភ្នំពេញ ។ តើ​កត្តា​អ្វី​ធ្វើ​ឱ្យ​សកម្មភាព​វិនិយោគ​នៅ​ខេត្ត​ព្រះ​សី​ហនុមាន ការ​ថមថយ​ក្នុង​ឆ្នាំ ២០២០ ។

ជា​ការ​កត់សម្គាល់​គេ​ឃើញ​ថា ការ​អភិវឌ្ឍ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​នៅ​ក្នុង​ឆ្នាំ ២០២០ ហាក់​មាន​ភាព​ថមថយ​លើ​វិស័យ​អចលនទ្រព្យ បើ​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំ​មុន ។ បើ​តាម​លោក ប៉ូ អ៊ា​វ​គង់ អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ Advance បាន​មាន​ប្រសាសន៍​ថា កាលពី​ប៉ុន្មាន ឆ្នាំ​មុន ការ​អភិវឌ្ឍ​តាម​ខេត្ត​ក្រៅពី​ភ្នំពេញ គេ​ឃើញ​ថា ខេត្ត​ព្រះ​សីហ​នុ គឺ​មាន​សន្ទុះ​ជាងគេ ទៅ​ហើយ ហើយ​មក​ដល់​ឆ្នាំ ២០២០ កន្លង​ទៅ​នេះ ការ​វិនិយោគ​លើ​សំណង់ គឺ​វា​មាន​ភាពឆ្អែត ទៅ​ហើយ ជាក់ស្ដែង​អគារ​ដែល​បាន​សាងសង់​ពី​មុន​ៗ​នោះ ក៏​បាន​រួចរាល់ និង​សម្រាប់​ផ្ដល់ ជូន​វិនិយោគិន​បរទេស ។

លោក​បន្ត​ថា ប៉ុន្មាន​ឆ្នាំ​មុន​ការ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ គឺ​ភាគច្រើន​ជា​ជន បរទេស​ក្នុង​នោះ​វិនិយោគិន​ចិន​មាន​ចំនួន​ច្រើន​ជាងគេ ហើយ​រហូត​ដល់​ឆ្នាំ ២០២០ ដោយ សារ​តែ​វិបត្តិ​កូ​វី​ដ ១៩ វិនិយោគិន​បរទេស​ដែល​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​ក៏​បាន​ថម ថយ​ខ្លាំង​ព្រោះតែ​ការ​ហាមប្រាម​មិន​ឱ្យធ្វើ​ដំណើរ​ឆ្លង​ដែន ពី​ប្រ​ទស​ទៅ​ប្រទេស​មួយ ទើប​ក្នុង ឆ្នាំ​កន្លង​ទៅ​វិនិយោគ​ចិន​មក​កម្ពុជា​ហាក់​ថមថយ​ដូច​គ្នា ។

លោក​បន្ត​ទៀត​ថា កត្តា​ផ្សេង​ទៀត​ដែល​ជំរុញ​ឱ្យ​សកម្មភាព​វិនិយោគ​នៅ​ក្នុង​ខេត្ត​ព្រះ សីហ​នុ​ហាក់​ថមថយ​នោះ ព្រោះ​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​បើ​ធៀប​នឹង​តំបន់​ជាប់​សមុទ្រ​ផ្សេង​ទៀត ដូច​ជា​ខេត្តកំពត និង​កែប ហើយ​បាន​ជំរុញ​ឱ្យ​វិនិយោគិន​ក្នុងស្រុក​ត្រូវ​រក​តំបន់​ណា​ដែល​មាន តម្លៃ​ដី​នៅ​ទាប​ដើម្បី​អភិវឌ្ឍន៍ ។ ជា​ការ​កត់សម្គាល់​គេ​ឃើញ​ថា​ខេត្តកំពត និង​កែប មាន​សកម្ម ភាព​វិនិយោគ​ច្រើន​ជាង​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ យ៉ាងណាមិញ​ដោយសារ​តែ​កំពត និង​កែប មា​នទី​តាំងនៅ​ជិត​រាជធានី​ភ្នំពេញ​ដែរ នោះ​វិនិយោគិន​ក៏​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ សិក្សា​គម្រោង​និង​អភិវឌ្ឍន៍ ដោយ​ប្រើ​រយៈពេល​មួយ​ថ្ងៃ ក៏​អាច​ត្រលប់​ទៅ​ភ្នំពេញ​វិញ​បាន ស្រួល​ផង​ដែរ ។

លោក សំ សុខ​នឿ​ន ប្រធាន​សមាគម​អចលនទ្រព្យ​សកល បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ ២០២០ វិស័យ​នេះ​ពិតជា​មាន​បញ្ហា​និង​មានការ​ធ្លាក់​ចុះ ហើយ​ការ​ធ្លាក់​ចុះ​នេះ មិនមែន មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ ដោយសារ​តែ​វិបត្តិ​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩ ។ សម្រាប់​ឆ្នាំ ២០២១ វិស័យ​នេះ រំពឹង​ថា នឹង​អាច​មាន​កំណើន​ល្អ​ប្រសើរ​ឡើង​វិញ ដូច​មុន​វិបត្តិ ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏ បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពេល​មាន​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ ១៩ យើង​ជឿជាក់​ថា វិ​និ​យោ គិ​ន​នឹង​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​វិនិយោគ ទៅ​តាម​តំបន់​ដែល​មាន​សក្ដានុពល​ឡើង​វិញ ហើយ ជំហាន​ដំបូង វិនិយោគិន​នៃ​គម្រោង​តូច​ៗ​នឹង​ចាប់ផ្ដើម​មុន បន្ទាប់​មក​វិនិយោគិន​នៃ​គម្រោង ធំ​ៗ​នឹង​ចាប់ផ្ដើម​បន្តបន្ទាប់ តែ​យ៉ាងណា​វិស័យ​នេះ អាច​ប្រើ​ពេល​យ៉ាង​ហោច​ណាស់ ១​ឆ្នាំ ដើម្បី​ស្ដារ​ដូច​មុន​ឆ្នាំ ២០២០ ៕