ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតវីដេអូ​ផ្ញើបណ្តាំ​ទៅមិត្តភក្តិ និងប្រពន្ធកូន​ ក្រោយពេលធ្វើរឿង​មួយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោ​ងតាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីបុរសម្នាក់​បានផឹកថ្នាំ​ពុល បណ្តាល​ឱ្យ​បែកពពុះមាត់​ដេកដួលសន្លប់ស្តូកស្តឹង​ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ ។ ​ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពីវេលាម៉ោង​១​និ​​ង​​​៣០នាទីរសៀលថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ នៅ​ចំណុចភូមិ​កាកាបទី​២…

រាជធានីភ្នំពេញ ៖ យោ​ងតាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មានករណីបុរសម្នាក់​បានផឹកថ្នាំ​ពុល បណ្តាល​ឱ្យ​បែកពពុះមាត់​ដេកដួលសន្លប់ស្តូកស្តឹង​ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះ​​នៅមន្ទីរពេទ្យ ។

​ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​​ឱ្យមានការ​ភ្ញាក់​ផ្អើល​កើតឡើង​​កាលពីវេលាម៉ោង​១​និ​​ង​​​៣០នាទីរសៀលថ្ងៃទី​១៣ មករា ឆ្នាំ​២០២១ នៅ​ចំណុចភូមិ​កាកាបទី​២ សង្កាត់កាកាបទី២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។​

បុរសរងគ្រោះខាងលើឈ្មោះសាក់ ហៅនាគ អាយុ​ប្រហែល​​​​៤០​ឆ្នាំ ។

តាម​ប្រភពពីមិត្តភក្តិបាន​ឱ្យ​ដឹង​ថា ​បុរស​រងគ្រោះ​ខាងលើ​ជាកម្មករសំណង់ ហើយ​មានវិបត្តិផ្លូវចិត្ត ដោយប្រពន្ធទី​​​១បានលែងលះ ហើយ​បុរសរងគ្រោះ​ក៏​យកប្រពន្ធទី​២ ​បន្ទាប់មក​ប្រពន្ធទី២នេះក៏រត់ចោលបាត់ទៀត ទើបធ្វើ​ឱ្យ​​បុរសរងគ្រោះគិតខ្លី​​ផឹកថ្នាំ​បំពុល​ដើម្បី​ប​ញ្ចប់ជីវិតខ្លួនឯងបែបនេះតែម្តង ។​

តាមប្រភព​​ដដែលបានបន្ត​ថា ជនរងគ្រោះ​បាន​ផឹកថ្នាំបំពុល​នៅពេលទៅរកត្រីជាមួយមិត្តភក្តិ ដោយជនរងគ្រោះ​​តែងតែនិយាយថា ចង់បញ្ចប់ជីវិតខ្លួនឯង​ ​ប៉ុន្តែ​ត្រូវបាន​​​មិត្តភក្តិ​ចេះ​តែ​និយាយឃាត់ជនរងគ្រោះផងដែរ ។ លុះនៅវេលាម៉ោងកើតហេតុ​ខាងលើ ​ស្រាប់តែ​បុរសរងគ្រោះ​បាន​ផឹកថ្នាំបំ​ពុលដែលដាក់​ក្នុង​ដបទឹកសុទ្ធ ដោយ​មើលទៅពណ៌ដូចទឹកដោះគោ ។ បន្ទាប់ពីជនរងគ្រោះផឹកថ្នាំបំពុលនោះ​រួច ដើរបានតែ​ប៉ុន្មានម៉ែត្រប៉ុណ្ណោះ ក៏ដួលសន្លប់ស្តូកស្តឹង​បែកពពុះមាត់តែម្តង​ ។

តាម​ប្រភពដដែលបានបន្តទៀត​ថា មុនផឹកថ្នាំបំពុល​បញ្ចប់ជីវិត​ បុរសរងគ្រោះបានថតវីដេអូដោយខ្លួនឯង ខណៈកំពុងអង្គុយ​ជក់បារី​ និងនិយាយលាមិត្តភក្តិ ​ព្រមទាំង​​ប្រពន្ធកូនឱ្យរស់នៅបានសុខសប្បាយ ​ហើយ​បុរសរងគ្រោះ​បាន​បង្ហាញលុយ​​​ចំនួន១ដុំ ដោយមានទាំងលុយដុល្លារផងដែរ ប៉ុន្តែមិនដឹង​មានចំនួនប៉ុន្មាននោះទេ ហើយលុយ១ដុំនេះគឺបុរសរងគ្រោះបាន​និយាយថាទុក​ឱ្យប្រពន្ធ ព្រោះប្រពន្ធត្រូវ​ការ​តែលុយ ។

គិតមកត្រឹមវេលាម៉ោង​​​២​និង​​​​២៦នាទីរសៀលថ្ងៃដដែល គេមិនដឹងថា បុរសរងគ្រោះស្ថិត​ក្នុងស្ថានភាពបែបណានៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយ​ជូននៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ​ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ