អ្នកជំនាញបង្ហាញគន្លឹះនៃការ​ចាត់ចែង​ទ្រព្យសម្បត្តិឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញបង្ហាញគន្លឹះនៃការ​ចាត់ចែង​ទ្រព្យសម្បត្តិឱ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​បំផុត​

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ភាគច្រើន​នៃ​អ្នកជំនាញ​សង្គម​ទូទៅ ជា​ពិសេស​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ជា​រឿយ​ៗ​បាន​លើ​ឡើង​ស្រ​ដៀង​គ្នា​ថា មនុស្ស​ចំនួន មិន​ថា​មាន​វ័យ​ប៉ុណ្ណា​នោះ​តែងតែ​ចូល​ចិត្ត​បង្អួត​ឬ​ហៅ​ថា​សម្ភារៈ​និយម​ខ្លាំង រហូត​មាន​អ្នកខ្លះ មិន​មាន​លទ្ធភាព​ទិញ ក៏​ទៅ​ខ្ជី​លុយ​គេ​ទិញ…

រាជធានី​ភ្នំពេញ ៖ ភាគច្រើន​នៃ​អ្នកជំនាញ​សង្គម​ទូទៅ ជា​ពិសេស​អ្នកជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ជា​រឿយ​ៗ​បាន​លើ​ឡើង​ស្រ​ដៀង​គ្នា​ថា មនុស្ស​ចំនួន មិន​ថា​មាន​វ័យ​ប៉ុណ្ណា​នោះ​តែងតែ​ចូល​ចិត្ត​បង្អួត​ឬ​ហៅ​ថា​សម្ភារៈ​និយម​ខ្លាំង រហូត​មាន​អ្នកខ្លះ មិន​មាន​លទ្ធភាព​ទិញ ក៏​ទៅ​ខ្ជី​លុយ​គេ​ទិញ ឬ​ទៅ​បង់​រំ​លោះ​ដែរ​។ ប៉ុន្តែ​នា​ឳ​កាស​នេះ សារព័ត៌មាន​យើង សូម​លើកយក​តែ​ចំណុច ដែល​ទាក់ទង​ទៅ​នឹង​ទ្រព្យ ដែល​កើន​តំលៃ និង​មិន​បាន​កើន​តំលៃ ក្នុង​មួយ​ៗ​ឆ្នាំ មក​បកស្រាយ​ជូន​បងប្អូន​អាច​ពិចារណា​។

លោក ង៉ែត ជូ អ្នកជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ បាន​លើក​ឡើង​ថា «​ទ្រព្យសម្បត្តិ​ដែល​មិន​កើន​តម្លៃ ឬ​កើន​តម្លៃ​តិច​ជាង ១៥ ភាគរយ ក្នុង​មួយ​ឆ្នាំ (​ដូច​ជា​ផ្ទះ រថយន្ត និង​គ្រឿងអលង្កា​) គួរ​មាន​តម្លៃ​សរុប​ត្រឹម ៣០​ភាគរយ​បាន​ហើយ នៃ​ចំនួន​ទ្រព្យសម្បត្តិ​សរុប​នោះ​។ រីឯ ៧០ ភាគរយ​ទៀត គួរតែ​ជា​ទ្រព្យ​ចំរើន​ដែល​អាច​កើន​តម្លៃ​យ៉ាងតិច ១៥ ភាគរយ ក្នុង​១​ឆ្នាំ​ៗ ឧទាហរណ៍​ថា ប្រសិនបើ​យើង​មាន​ជំនាញ ក្នុង​ការ​វិនិយោគ​មួយ​ចំនួន​ច្បាស់លាស់​ដូច​ជា ផ្សារ​ហ៊ុន ភាគហ៊ុន​អាជីវកម្ម​នានា និង​អចលនទ្រព្យ គឺ​អាច​មាន​លទ្ធភាព​ទទួល​បាន ប្រាក់​ចំណេញ​ឬ​អាច​ហៅ​ថា កើន​តម្លៃ​ខ្ពស់​ហើយ​។

លោក​បន្ត​ថា «​ផ្ទុយ​ទៅ​វិញ​មនុស្ស​ជា​ច្រើន​មិន​បានដឹង​ពី​វិធី​ជីក​រ៉ែ​ក្នុងផ្ទះ​នេះ​ទេ ហើយ​មានទ្រព្យ​មិនសូវ​ចំរើន (​មិន​មាន​កំណើន​តម្លៃ​ឬ​កំណើន​តិច​ជាង ១៥ ភាគរយ ក្នុង​១​ឆ្នាំ​) រហូត​ដល់​៧០ ភាគរយ ទៅ ៨០​ភាគរយ​។ ហើយ​ប្រសិនជា​យើង​ចង់​វិយោគ​នោះ​ក៏​រាង​ពិបាក​ដែរ គឺ​មនុស្ស​ជា​ច្រើន​ខ្វះ​ជំនាញ​ក្នុង​ការ​វិនិយោគ មិន​យល់​ពី​ហានិភ័យ ខ្វះ​ចក្ខុវិស័យ ហើយ​ចេះ​តែ​វិនិយោគ​តាម​គ្នា​»​។

លោក ង៉ែត ជូ បាន​ណែនាំ​ដូចនេះ​ថា​៖ ទី​១) ប្រសិនបើ​អ្នកមាន​ទ្រព្យ​សរុប ១ លាន​ដុល្លា តម្លៃ​រថយន្ត ផ្ទះ និង​គ្រឿងអលង្កា​របស់​អ្នក​មិន​គួរ​លើស ៣០ ម៉ឺន​ដុល្លា​នោះ​ទេ​។
ទី​២) ប្រសិនបើ​អ្នកមាន​ទ្រព្យ​សរុប​៥០​ម៉ឺន​ដុល្លា តម្លៃ​រថយន្ត ផ្ទះ និង​គ្រឿងអលង្កា​របស់​អ្នក​មិន​គួរ​លើស​១៥​ម៉ឺន​ដុល្លា​នោះ​ទេ​។

លោក​បន្ថែម​ថា មិន​បើ​មិន​ដូច្នេះ​ទេ ទោះជា​ខំ​រក​ប្រាក់​ប៉ុណ្ណា ក៏​មិន​ងាយ​កសាង​ភាព​មានបាន​នឹង​គេ​ដែរ ព្រោះ​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​គ្មាន​ប្រសិទ្ធិ​ភាព​ប្រៀប​ដូច “​នាង​កញ្ជើរ​ធ្លុះ ទោះ​ប្តី​ខំ​នេសាទ​យ៉ាងណា​ក៏​ចេះ​តែ​ជ្រុះ​បាត់​ទៅ​វិញ​ដែរ​”៕