ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា​បន្ត​កែ​លម្អ​ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី

3 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្ប​រា បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​ឯកភាព​ពី​ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ នា​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ដំណើរការ​គម្រោង​កែ​លម្អ​ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី ដោយ​មាន​រៀបចំ​ជា​ផ្លូវ​ថ្មើរជើង​និង​ប្រព័ន្ធ​រំដោះ​ទឹក…

ខេត្តសៀមរាប ​៖ យោង​តាម​អាជ្ញាធរ​ជាតិ​អប្ប​រា បានឱ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បានការ​ឯកភាព​ពី​ក្រុម​អ្នកជំនាញ​ការ​អា​ដ​ហុ​ក​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ នា​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២១ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្ត​ដំណើរការ​គម្រោង​កែ​លម្អ​ទីធ្លា​បរិវេណ​មុខ​ព្រះ​លានជល់ដំរី ដោយ​មាន​រៀបចំ​ជា​ផ្លូវ​ថ្មើរជើង​និង​ប្រព័ន្ធ​រំដោះ​ទឹក ព្រមទាំង​ដាំ​ស្មៅ​ឱ្យ​មាន​ភាព​បៃតង​ស្រស់បំព្រង ដើម្បី​លើក​តម្លៃ​បរិវេណ​អង្គរធំ​ទាំងមូល​។

យោង​តាម​ឯកសារ​ប្រវត្តិសាស្ត្រ​ក្នុង​ឆ្នាំ ១៩០៩ មុខ​ព្រះ​លានជល់ដំរី​នេះ​ គឺ​ពុំ​មាន​ស្លាកស្នាម​ផ្លូវ​សម្រាប់​យានជំនិះ​ចេញចូល​នោះ​ទេ ​។ នៅ​ឆ្នាំ១៩១២ ទើប​ឃើញ​មាន​ផ្លូវ​មួយ​ស្រប​ក្បែរ​នឹង​ប្រាសាទ​សួរ​ព្រ័ត្រ ​។ រីឯ​ផ្លូវ​ជាប់​នឹង​ព្រះ​លានជល់ដំរី​ទើប​មាន​ពេល​ក្រោយ នៅ​ឆ្នាំ​១៩២៨​ប៉ុណ្ណោះ ​។

ឯកឧត្តម យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា ទទួល​បន្ទុក​ក្នុង​កិច្ចការ​នេះ បានឱ្យ​ដឹង​ថា ដោយ​មើលឃើញ​ពី​ហានិភ័យ​ចំពោះ​ប្រាសាទ​(​រំ​ញ័រ​និង​ការ​ពុក​ផុយ​ថ្ម​) និង​ភ្ញៀវ​ទេសចរ (​គ្រោះថ្នាក់​ចរាចរណ៍​) ដែល​បង្ក​ដោយ​ការ​បើកបរ​យានជំនិះ​គ្រប់​ប្រភេទ លើ​ផ្លូវ​ដែល​កៀក​ខ្លាំង​នឹង​ព្រះ​លានជល់ដំរី និង​ក្នុង​គោលបំណង​លើក​តម្លៃ​បរិវេណ​នេះ​ឱ្យ​មាន​លក្ខណៈ​ដើម និង​បង្ក លក្ខណៈ​ងាយស្រួល​ដល់​ការ​ដើរ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ទើប​អាជ្ញាធរ​ជាតិ​អប្សរា បាន​កែ​លម្អ​ផ្លូវ​ស្រប​នឹង​ប្រាសាទ​សួរ​ព្រ័ត្រ​សម្រាប់​យានយន្ត ហើយ​ផ្លូវ​មុខ​ព្រះ​លានជល់ដំរី​សម្រាប់​ការ​ដើរ​ថ្មើរជើង​។

ចំពោះ​ទីតាំង​ដែល​ត្រូវ​កែ​លម្អ​ទាំងស្រុង​គឺ​ចាប់ពី​កាច់ជ្រុង​ខាងជើង​ប្រាសាទ​បា​យ័ន្ត រហូត​ដល់​ចំណុច​មុខ​ព្រះ​ពន្លា​ស្តេច​គម្លង់​។ ក្រុមការងារ​នឹង​បិទ​ទីតាំង​នេះ​ជា ដំណាក់កាល​មិន​ឱ្យ​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ឡើយ ហើយ​កិច្ចការ​នេះ​គ្រោង​នឹង​បញ្ចប់​រយៈពេល​៦​ខែ​៕

អត្ថបទសរសេរ ដោយ