ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១​ស្នៀត​ពី Pogba ជួយ​បិសាច​ក្រហម​ឡើងឈរ​កំពូល​តារាង

3 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Burnley យ៉ាងលំបាកកាលពី​យប់​ម្សិលមិញ​។ ពុំ​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​ក្នុង​ការ​ប្រកួត​តង់​ទី​១​។…

អង់គ្លេស ៖ ក្រុម​បិសាច​ក្រហម Manchester United ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង បន្ទាប់​ពី​បាន​យកឈ្នះ​លើ​ក្រុម​ម្ចាស់ផ្ទះ Burnley យ៉ាងលំបាកកាលពី​យប់​ម្សិលមិញ​។

ពុំ​មានការ​ស៊ុត​បញ្ចូល​ទី​គ្នា​ឡើយ​ក្នុង​ការ​ប្រកួត​តង់​ទី​១​។ ប៉ុន្តែ​ការ​ប្រកួត​ឈាន​ដល់​ពាក់​កណ្តាលផ្លូវ​ក្នុង​តង់​ទី​២ ខ្សែបម្រើ​កណ្តាល Paul Pogba បាន​ទាត់​វ៉ូ​ឡេ​ពីលើ​ប្រអប់​គ្រោះថ្នាក់​បញ្ចូល​ទី​បាន​សម្រេច បន្ទាប់​ពី​ទទួល​បានការ​បញ្ជូន​បាល់​ពី​មិត្ត​រួម​ក្រុម​គឺ​ខ្សែប្រយុទ្ធ Marcus Rashford នៅ​នាទី​៧១​។ ហើយ​១​គ្រាប់​នេះ បាន​រក្សា​រហូតដល់​ចប់​ការ​ប្រកួត​។

ជ័យជម្នះ​នេះ ឱ្យ​ក្រុម​លោក Ole Gunnar Solskjaer ដាច់​ចំនួន​៣​ពិន្ទុ​នៅ​កំពូល​តារាង ដោយ​បាន​ទាញ​ទម្លាក់​ក្រុម​ហង្ស​ក្រហម Liverpool របស់​លោក Jurgen Klopp មក​លេខ​២​។ ខណៈ​ដែល​ក្រុម​ទាំង​២ នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ថ្ងៃ​ទី ១៧ មក​រា ឆាប់​ៗ​ខាង​មុខ​នេះ សម្រាប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១៩៕

https://www.youtube.com/watch?v=zKwXfo8O8FM