ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនធ្វើរ៉ែមាស រង់ ឈិន នៅស្រុកកែវសីមា មិនមាន​សកម្មភាព ត្រូវរដ្ឋមន្ត្រីព្រមាន!

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១២​ ខែមករា ឆ្នាំ២០២១ ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រ​មានដល់ក្រុមហ៊ុនថា…

ខេត្តមណ្ឌលគិរី៖ នារសៀលថ្ងៃទី១២​ ខែមករា ឆ្នាំ២០២១ ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានព្រ​មានដល់ក្រុមហ៊ុនថា បើត្រឹមដំណាច់ឆ្នាំ២០២១ នៅតែមិនមានសកម្មភាពប្រតិបត្តិការចម្រាញ់រ៉ែមាស ក្រសួងនឹងលុប​អាជ្ញាប័ណ្ណក្រុមហ៊ុន ហើយដាក់ដេញថ្លៃ បន្តឱ្យក្រុមហ៊ុនថ្មី ចូលធ្វើជំនួស​។

លោក​រដ្ឋមន្ត្រី ស៊ុយ សែម បានព្រមាន​បែបនេះ ក្រោយក្រសួង​រ៉ែ និងថាមពល បានសម្រេចអនុញ្ញាត​ផ្ដល់អាជ្ញាប័ណ្ណ​ធ្វើអាជីវកម្ម​រ៉ែមាស ដល់ក្រុមហ៊ុនខាងលើ អស់រយៈពេល ១០​ឆ្នាំទៅហើយ។ ប៉ុន្តែ​ក្រុមហ៊ុន នៅតែមិនមានដំណើរការ​អាជីវកម្មរ៉ែមាស។ ដូច្នេះ​បើនៅតែបន្ត​អាជ្ញាប័ណ្ណ នាំតែខាតពេល។

នៅក្នុងកិច្ចប្រជុំ នាថ្ងៃទី១២ ខែមករា លោក ស៊ុយ សែម បានសម្រេច​បន្តអាជ្ញាប័ណ្ណ ឲ្យក្រុមហ៊ុន រង់ ឈិន ម្តងទៀត ប៉ុន្តែ​ត្រូវមានលក្ខខណ្ឌ ធ្វើប្រតិបត្តិការអាជីវកម្ម ដោយចាប់ផ្ដើម​ពីពេលនេះ​តទៅ​។

បញ្ហាខាងលើនេះ ត្រូវបានតំណាងក្រុមហ៊ុន រង់ ឈិន ​លើកឡើងថា ក្រុមហ៊ុនរបស់ខ្លួន គឺបានសាង​​ទីតាំងក្រុមហ៊ុន​ ពីក្រុមហ៊ុនចាស់ ដែលជាម្ចាស់អាជ្ញាប័ណ្ណ។ ដូច្នេះហើយ ទើបធ្វើឲ្យ សង្វាក់​ផលិតកម្ម មានភាពរអាក់រអួល។ ជាងនេះទៀតសោត ក្រោយពីក្រុមហ៊ុន ទទួលការងារបន្តពីម្ចាស់ដើម អាជ្ញាប័ណ្ណ​នៅសល់រយៈពេលខ្លី ហើយត្រូវជួបប្រទះ​បញ្ហា Covid 19 ដែលបានបណ្ដាល​ឱ្យ​ក្រុមអ្នកជំនាញ នៅឯ​ប្រទេសចិន មិនអាចធ្វើដំណើរ មកបំពេញការងារឲ្យក្រុមហ៊ុនបាន។

ជុំវិញការលើកឡើងរបស់ក្រុមហ៊ុនខាងលើ ត្រូវបានលោករដ្ឋមន្ត្រី ស៊ុយ សែម បាន​ដាក់ចេញនូវដំណោះស្រាយ​ឲ្យក្រុមហ៊ុន មានភាពងាយស្រួល ក្នុងការ​យកអ្នក​បច្ចេកទេស ពីប្រទេសចិន មកបំពេញការងារ និងសម្រេច​បន្ត​សុពលភាព​អាជ្ញាប័ណ្ណ ដើម្បីឲ្យ​ក្រុមហ៊ុន អាច​សាកល្បងអាជីវកម្មរបស់ខ្លួនបាន ក្នុងរយៈពេលពេញ ១ឆ្នាំនេះ៕ ដោយ៖ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ