ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីប ម៉ុង លែ​ន នឹង​រួមចំណែក​លើកកម្ពស់​មុខមាត់​តំបន់​ជ្រោយចង្វា​ឲ្យ​ក្លាយជា​តំបន់​ស៊ី​វី​ល័យ ! (វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន ដែល​មាន​គម្រោង​មួយ​នៅ​តំបន់​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៦A គ្រោង​នឹង​រួមចំណែក​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជាទី​ប្រជុំជន​ដ៏​ធំ និង​ស៊ី​វិ​ល័យ​មួយ​…

រាជធានីភ្នំពេញ ៖ ជីប ម៉ុង លែ​ន ដែល​មាន​គម្រោង​មួយ​នៅ​តំបន់​ជ្រោយចង្វា តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​៦A គ្រោង​នឹង​រួមចំណែក​ប្រែក្លាយ​តំបន់​នេះ​ទៅ​ជាទី​ប្រជុំជន​ដ៏​ធំ និង​ស៊ី​វិ​ល័យ​មួយ​ ។ តាម​រយៈ​ការ​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​របស់​ខ្លួន​កន្លង​មក ជីប ម៉ុង លែ​ន តែង​ផ្តល់​ជូន​អតិថិជន​នូវ​គម្រោង​លំនៅ​ឋាន​កម្រិត​ខ្ពស់ គេហដ្ឋាន​រចនា​ដ៏​ប្រណីត​ទាន់សម័យ ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប​ស៊ី​វិ​ល័យ​ ។

គណៈ​គ្រប់គ្រង​របស់ ជីប ម៉ុង លែ​ន បាន​បញ្ជាក់​ថា ជីប ម៉ុង លែ​ន គ្រោង​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​នៅ​តំបន់​ជ្រោយចង្វា​នេះ​ឱ្យ​មាន​សក្តានុពល​ខ្ពស់​សម្រាប់​សកម្មភាព​សេដ្ឋកិច្ច ពាណិជ្ជកម្ម កីឡា និង​ការ​រស់នៅ​ក្នុង​បរិស្ថាន​ធម្មជាតិ​ដ៏​ស្រស់បំព្រង ​។

សម្រាប់​តំបន់​ជ្រោយចង្វា​នេះ ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ដ៏​ពេញលេញ​មួយ ដែល​មាន​សួនច្បារ​ដ៏​ធំ ដែល​ផ្ដល់​មុខងារ​យ៉ាងច្រើន មជ្ឈមណ្ឌល​កីឡា​ដែល​បំពាក់​ឧបករណ៍​ហាត់​កីឡា​ទំនើប និង​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​តំបន់ ព្រមទាំង​ប្រែ​ក្លាយជា​ទីតាំង​ប្រមូលផ្តុំ​ប្រកបដោយ​សក្តានុពល​សម្រាប់​ការ​រស់នៅ និង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ ។

ជីប ម៉ុង លែ​ន ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​លំនៅ​ឋាន​ឈានមុខ​គេ និង ជីប ម៉ុង រី​ថែ​ល ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ផ្សារ​ទំនើប​បាន​ចាប់ដៃ​គូរ​វិនិយោគ​មណ្ឌល​ផ្សារ​ទំនើប​ដ៏​ធំ​មួយ​នៅ​គម្រោង​ថ្មី​មួយ​នេះ​ផង​ដែរ​ ។

រហូត​ម​ដល់​បច្ចុប្បន្ន មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង រី​ថែ​ល ចាប់ផ្តើម​មាន​វត្តមាន​បណ្តើរ​ៗ​ដូច​ជា​នៅ គម្រោង លែ​ន​ម៉ាក ២៧១ នោះ​គឺ​ផ្សារ​ទំនើប​ខ្នាត​យ​ក្យ ជីប ម៉ុង ២៧១ មេ​ហ្គា ម៉​ល​, គម្រោង ផាក លែ​ន សែន​សុខ គឺ​មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង សែន​សុខ ម៉​ល​, គម្រោង ផាក លែ​ន ៥៩៨ គឺ​មណ្ឌល​ផ្សារ​ទំនើប​បែប​សហគមន៍ ជីប ម៉ុង ៥៩៨ ម៉​ល​។ មណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង រី​ថែ​ល ក៏​គ្រោង​មាន​វត្តមាន​ក្នុង​គម្រោង ហ្គ្រេ​ន ភ្នំពេញ ស៊ី​ធី ផង​ដែរ​ ។

ក្រុមហ៊ុន ជីប ម៉ុង លែ​ន នឹង​ធ្វើ​សន្និសីទ​សារព័ត៌មាន​នា​ថ្ងៃ​ទី ​១៥ ខែមករា ឆ្នាំ ​២០២១ ខាង​មុខនៅ​ផ្សារ​ទំនើប ជីប ម៉ុង ណូ​រ៉ូ​ម៉​ល ដើម្បី​ប្រកាស​ជា​សាធារណៈ​នូវ​កាលបរិច្ឆេទ​បើក​លក់​គម្រោង​មួយ​នេះ​ជា​ផ្លូវការ​ ៕ ដោយសហការ

អត្ថបទសរសេរ ដោយ