ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ាកដូចគ្នា ស៊េរីខុសគ្នា ពន្លះគ្នា​​លើផ្លូវ​វ៉េងស្រេង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ យុវជន​៣​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដែល​អ្នក​ទាំង​៣​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ចំនួន​២​គ្រឿង ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​ក្នុង​នោះ​ភាគី​ម្ខាង​បាន​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​ថែម​ទៀត​ផង ហើយ​ក៏​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​។ ឧប្បត្តិហេតុ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ​ ៖​ យុវជន​៣​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល ខណៈ​ដែល​អ្នក​ទាំង​៣​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ចំនួន​២​គ្រឿង ​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា ហើយ​ក្នុង​នោះ​ភាគី​ម្ខាង​បាន​បើកបរ​បញ្ច្រាសទិស​ចរាចរណ៍​ថែម​ទៀត​ផង ហើយ​ក៏​ជ្រុល​ទៅ​បុក​គ្នា​យ៉ាង​ពេញទំហឹង​។

ឧប្បត្តិហេតុ​គ្រោះ​​ថ្នាក់​ចរាចរណ៍​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២១ នៅ​លើ​កំណាត់​ផ្លូវ​ចោម​ចៅ ហៅ​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​មុខ​ធនាគារ​ABA ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ក្នុង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុនសេ​១២៥​ ស៊េរី​ឆ្នាំ​២០១៩ ព​ណ៍​ខ្មៅ​ពាក់​ស្លាក​លេខ ​កំពង់ឆ្នាំង​ 1I-9640​ ឌុ​ប​គ្នា ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​មួយគ្រឿង​តែម្នាក់​ឯង ម៉ាក​ហុងដា​ឌ្រី​ម ធុន​​សេ​១២៥ ​ស៊េរី​ឆ្នាំ​២០១៣​ ព​ណ៍​ខ្មៅ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៩ ជិះ​គ្នា​២​នាក់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ពី​លិចទៅ​កើ​តប​ញ្ច្រាស​ទិស​ដៅ​ចរាចរណ៍ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥​ ស៊េរី​ឆ្នាំ​២០១៣​ ព​ណ៍​ខ្មៅ​ ជិះ​ម្នាក់​ឯង​​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​បាន​ជែង​រថយន្ត​នៅ​ខាង​មុខ​ទើប​បុក​គ្នា​ពេញទំហឹង ​បណ្ដាល​ឲ្យ​រង​របួស​ទាំង​សងខាង​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ម្នាក់ឯង​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ហើយ​នគរបាល​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​និង​នាំ​យក​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ