ស្ត្រី​ម្នាក់​បង្កើត​កំណត់​ត្រា​ពិភព​លោក​​ថ្មី​ ក្រោយ​ហែល​ក្រោម​ទឹកកក​ឆ្ងាយជាងគេបំផុត​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រី​ម្នាក់​បង្កើត​កំណត់​ត្រា​ពិភព​លោក​​ថ្មី​ ក្រោយ​ហែល​ក្រោម​ទឹកកក​ឆ្ងាយជាងគេបំផុត​

2 អាទិត្យ មុន

រុ​ស្ស៊ី ៖ អ្នក​ហែល​ទឹក​ជា​ស្ត្រី​ជនជាតិ​រុ​ស្ស៊ី​​មួយរូប​ដែល​មាន​​ឈ្មោះ​ថា Yekaterina Nekrasova ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ថ្មី សម្រាប់​ការ​ហែល​ទឹក​ក្រោម​ទឹកកកដែល​​​មាន​ចម្ងាយ​ឆ្ងាយ​​ជាងគេ​បំផុត​នៅ​ឯ​បឹង Baikal ដោយ​ហែល​បាន​ចម្ងាយ​៨៥​ម៉ែត្រ ក្រោម​​​​ផ្ទាំង​​ទឹកកក​ដែលមានកម្រាស់​២៥​សង្ទី​ម៉ែត្រ​។…

រុ​ស្ស៊ី ៖ អ្នក​ហែល​ទឹក​ជា​ស្ត្រី​ជនជាតិ​រុ​ស្ស៊ី​​មួយរូប​ដែល​មាន​​ឈ្មោះ​ថា Yekaterina Nekrasova ត្រូវ​បាន​មើលឃើញ​ថា​បាន​បង្កើត​កំណត់​ត្រា​ពិភពលោក​ថ្មី សម្រាប់​ការ​ហែល​ទឹក​ក្រោម​ទឹកកកដែល​​​មាន​ចម្ងាយ​ឆ្ងាយ​​ជាងគេ​បំផុត​នៅ​ឯ​បឹង Baikal ដោយ​ហែល​បាន​ចម្ងាយ​៨៥​ម៉ែត្រ ក្រោម​​​​ផ្ទាំង​​ទឹកកក​ដែលមានកម្រាស់​២៥​សង្ទី​ម៉ែត្រ​។

ស្ត្រី​វ័យ​៤០​ឆ្នាំ​រូប​នេះ ត្រូវការ​ពេល​ជិត​១,៥​នាទី ដើម្បី​ហែល​ចម្ងាយ​៨៥​ម៉ែត្រ​ត្រឹម​មួយ​ដង្ហើម​តែ​ប៉ុណ្ណោះ​ក្នុង​បឹង ដែល​​មាន​សីតុណ្ហភាព -២២​អង្សា​សេ ដោយ​បាន​ផ្តួល​កំណត់​ត្រា​របស់​អ្នក​ហែល​ទឹក​អាហ្វ្រិក​ខាងត្បូង​គឺ​លោកស្រី Amber Fillary ដែល​ហែល​បាន​ចម្ងាយ​៧០​ម៉ែត្រ នៅ​ប្រទេស​ន័​រ​វែ​ស​កាលពី​ឆ្នាំ​មុន​។

សមិទ្ធផល​របស់ Nekrasova ត្រូវ​បាន​កត់​ត្រាទុក​ក្នុង​ឱកាស​ពិធីបុណ្យ​ណូអែល​ប្រចាំឆ្នាំ​នៅ​លើ​បឹង Baikal ដែល​រៀបចំ​ឡើង​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។ ខណៈ​ដែល​វា​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ថា ជា​កំណត់​ត្រា​របស់ Guinness World Records ជា​ផ្លូវការ​នៅឡើយ​ទេ​៕ (​ដកស្រង់​ចេញពី RT)