ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​ស្ទះចរាចរណ៍​ផង ស្រាប់តែ​ឡាន​ក្រឡុក​ស៊ីម៉ង់ត៍​លេង​មក​ធ្វើ​ចឹ​ង​ៗ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​គៀរ​រថយន្ត​កាម​រី​បា​ឡែ​ន ខណៈ​ពេល​កំពុង​តែ​ស្ទះចរាចរណ៍​ខ្លាំង បណ្តាល​អោយ​បាក់​កញ្ចក់​នឹង​ក្រ​ពិត​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង កាលពី​វេលា​ម៉ោង​7​យប់ ថ្ងៃ​ទី​11 ខែមករា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​182​កែង​ផ្លូវ​261…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ជា​កម្មករ​បើករថយន្ត​ក្រឡុក​ស៊ីម៉ងត៍​បើក​គៀរ​រថយន្ត​កាម​រី​បា​ឡែ​ន ខណៈ​ពេល​កំពុង​តែ​ស្ទះចរាចរណ៍​ខ្លាំង បណ្តាល​អោយ​បាក់​កញ្ចក់​នឹង​ក្រ​ពិត​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង កាលពី​វេលា​ម៉ោង​7​យប់ ថ្ងៃ​ទី​11 ខែមករា ឆ្នាំ​2021 តាម​បណ្តោយ​ផ្លូវ​182​កែង​ផ្លូវ​261 ស្ថិត​នៅ​ក្នុង​សង្កាត់​ទឹកល្អក់​2 ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​រថយន្ត​កាម​រី​ហា​យ​ប្រ៊ិ​ត ពណ៌​ស្ករ ពាក់​ស្លាក​លេខ​ខេ​មរ​ភូមិ 09 2-1492 បើកបរ​តាម​បណ្តោយ​ផ្លូវ​182 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​ខ្លាំង ស្រាប់តែ​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​5A-0932 បើកបរ​ស្រប​ទិស​ដៅ​គ្នា​ដោយសារ​តែ​បើក​គេច​នឹង​ម៉ូតូ​នៅ​ពីមុខ​ទើប​ជ្រុល​មក​ស្តាំ​ដៃ​មក​គៀរ​នឹង​រថយន្ត​កាម​រី​ហា​យ​ប្រ៊ិ​ត ដែល​បើក​ស្រប​ទិស​ដៅ​គ្នា បណ្តាល​អោយ​រង​ការ​ខូចខាត​ខ្ទេច​អស់​មួយ​ជំ​ហៀ​ង​ខាងឆ្វេង​នៃ​ក្បាល​រថយន្ត ហើយ​បាក់​កញ្ចក់​រថយន្ត​អស់​មួយ​ជំ​ហៀ​ង បង្ក​អោយ​ស្ទះចរាចរណ៍​យ៉ាង​ខ្លាំង​។

ភ្លាម​ៗ​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ជួយ​សម្រួល​ចរាចរណ៍​កុំអោយ​ពិបាកធ្វើ​ដំណើរ​ហើយ​អ្នកបើកបរ​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ដឹងខ្លួន​ខុស​បាន​ទូរស័ព្ទ​ហៅ​ថៅកែ​អោយមក​ជួយ​ដោះស្រាយ​ខាង​រថយន្ត​រង​គ្រោះ​ទាមទារ​សំណង​ចំនួន​500$ ដើម្បី​ជួសជុល​រថយន្ត ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​សូម​ធានា​ជួសជុល​រថយន្ត​អោយ​ដើម្បី​បញ្ចប់រឿង​នៅ​កន្លែង​កើតហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ