ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ចាបព្រៃ​វែង​​​ជិត​ផុត​ពូជ​បំផុតបង្ហាញខ្លួន​ម្តងទៀតនៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ

3 ឆ្នាំ មុន

តោះ​! ចូលរួម​ការពារ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅទាំងអស់​គ្នា គឺ​ដូច​ចូលរួម​ការពារ​សត្វ​ស្លាប​ជិត​ផុត​ពូជ​!!! កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​ប្រចាំ​តំបន់​ដឹកនាំ​ដោយ​លោក លី ស​ម្ភ​ស៍ (​មន្ត្រី​សម្របសម្រួល​អង្គការ…

តោះ​! ចូលរួម​ការពារ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅទាំងអស់​គ្នា គឺ​ដូច​ចូលរួម​ការពារ​សត្វ​ស្លាប​ជិត​ផុត​ពូជ​!!!

រូបភាព ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ

កាលពី​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ ក្រុមការងារ​ប្រចាំ​តំបន់​ដឹកនាំ​ដោយ​លោក លី ស​ម្ភ​ស៍ (​មន្ត្រី​សម្របសម្រួល​អង្គការ BirdLife) និង លោក​ឈឿ​ន សុ​ជាតិ (​ប្រធាន​ក្រុម​ឧ​ទ្យា​នុ​រក្ស​) បាន​កត់ត្រា​វត្តមាន​សត្វ​ចាបព្រៃ​ប្រមាណ​ជា ២០ក្បាល ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ក្រោយ​ពី​បាត​ដំណឹង​អស់​រយៈពេល៣ឆ្នាំ​មក​ហើយ ​។ ការ​ទន្ទ្រាន​ដីកង្វះ​ទឹក​នា​រដូវប្រាំង និង​ការ​បំពុល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ថ្នាំ និង​ជី​កសិកម្ម​ហួស​កំរិត គឺជា​កត្តា​គំរាមកំហែងដែល​កំពុង​កើត​មាននៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​នេះ ​។

រូបភាព ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ

អង្គការ BirdLife បន្ត​ថា ការ​បង្ហាញខ្លួន​នេះ​បញ្ជា​ក់ថា ​ទីជម្រក​ដែល​មាននៅ​តំបន់ដីសើម​នេះ​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រស់នៅ ​និង​ពង​កូន​របស់​សត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ និង​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ដូច​ជា ​សត្វ​ក្រៀល ​និង​សត្វ​ចាបព្រៃ​វែង​ជាដើម​ ។

រូបភាព ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ

អង្គការ​បាន​បន្ថែម​ថា សត្វ​ចាបព្រៃ​វែង គឺជា​ប្រភេទ​សត្វ​ស្លាប​ទេសន្តរប្រវេសន៍​ជិត​ផុត​ពូជ​បំផុត ​ដែល​កំណត់​ក្នុង​បញ្ជី​ក្រហម IUCN អាស្រ័យ​ដោយ​ចំនួន​របស់​វា​នៅ​លើ​ពិភពលោក​ បាន​ថយ​ចុះ​ជាង​៨០​ភាគរយ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​។ បក្សី​ប្រភេទ​នេះ​បង្ក​កំណើត​នៅ​អ៊ឺ​រ៉ុ​ប និង​អាស៊ី​ខាងជើង​បន្ទាប់​មក​បំ​លាស់​ទី​មក​កាន់​តំបន់​អាស៊ី ដូច​ជា​ឥណ្ឌា ចិន​ភាគ​ខាងត្បូង កម្ពុជា វៀតណាម ឡាវ ថៃ ភូមា រហូត​ដល់​រដូវ​ត្រជាក់ពួក​វាត្រ​ទ្ប​ប់​ទៅ​ប៉ែក​អ៊ឺ​រ៉ុ​ប​វិញ ​។ កាល​មុន​ឆ្នាំ​២០០០ នៅ​កម្ពុជា​គេ​ឃើញ​វត្តមាន​ពួក​វា​ជា​ហ្វូង​ធំ​រហូត​ដល់​ជាង​១០០០​ក្បាល ប៉ុន្តែ​នា​ពេល​បច្ចុប្បន្ន​វត្តមាន​របស់​វា​មាន​ជា​ក្រុម​តូច​ពេល​ខ្លះ​មាន​តែ​២​ក្បាល​ក៍៏មាន​ ៕

រូបភាព ៖ អង្គការជីវិតសត្វស្លាបអន្តរជាតិ

អត្ថបទសរសេរ ដោយ