ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​អ្វីខ្លះដែល​រារាំង​ម​នុស្ស​មិន​ឱ្យ​ជោគជ័យ​!

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​សិក្សារ​ស្រាវជ្រាវ មាន​កត្តា​២ ដែល​ជា​ហេតុ​រារាំង​ការ​គិត​របស់​មនុស្ស​មិន​ឱ្យ​ទទួល​បាន​ជោគជ័យ​ ។ យោង​តាម​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​ផ្នែក​ចំណេះដឹង​ផ្សេង​ៗបានឱ្យ​ដឹងកត្តា​ទាំង​ពីរ​នោះ​មាន​ដូច​ជា កត្តា​ខាងក្នុង និង​ខាងក្រៅ​ ។…

រាជធានី​ភ្នំពេញ ៖ តាម​រយៈ​ការ​សិក្សារ​ស្រាវជ្រាវ មាន​កត្តា​២ ដែល​ជា​ហេតុ​រារាំង​ការ​គិត​របស់​មនុស្ស​មិន​ឱ្យ​ទទួល​បាន​ជោគជ័យ​ ។ យោង​តាម​ការ​លើក​ឡើង​របស់​អ្នកជំនាញ​ខាង​ផ្នែក​ចំណេះដឹង​ផ្សេង​ៗបានឱ្យ​ដឹងកត្តា​ទាំង​ពីរ​នោះ​មាន​ដូច​ជា កត្តា​ខាងក្នុង និង​ខាងក្រៅ​ ។

តោះ​! មក​ស្តាប់​កត្តា​ទាំង​ពីរ ដែល​ជា​ការ​បកស្រាយ ​និង​ចែករំលែក ពី​ជំនាញ​មួយ​រូប ​។
លោកគ្រូ សោម សម្បត្តិ ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន ខាំ​-​ផែន (​ថ្នាំ​ពណ៌​ជាតិ​) បាន​បកស្រាយ​ដូចនេះ​ថា ៖


កត្តា​ខាងក្នុង ​៖ មាន​ន័យ​ថា ​ការ​យកឈ្នះ​លើ​ខ្លួនឯង កត្តានេះ​សំខាន់​បំផុត​ ចង់មិនចង់ គឺមកពី​ខ្លួន​យើង ។ មាន​ទ្រឹស្តី​មួយ​គេ​ថា ប្រសិនជា​យើង​យកឈ្នះ​លើ​ខ្លួនឯង​បាន មាន​ន័យ​ថា​ យើង​យកឈ្នះ​បាន ៥០ ភាគរយ ។ ចឹ​ង​យើង​នៅ​សល់​តែ ៥០ ភាគរយ​ទៀត ដែល​យើង​ស្វែងរក​បន្ថែម ​ដើម្បី​ភាព​ជោគជ័យរបស់យើង ​។ ឧទាហរណ៍​រឿងរបស់ខ្ញុំផ្ទាល់ខ្ញុំ​រៀន​បាន​ថ្នាក់​ទី​៦ទេ ប៉ុន្តែសម្រាប់អ្នកខ្លះវិញ ប្រាកដជា ​គាត់គិត និង​យក​លេសដាក់ខ្លួន​ថា ហ៊ម!យើង​រៀន​បាន​ប៉ុណ្ណឹង​យើង​ទៅ​ធ្វើ​អ្វី​ធំដំ​នឹង​គេមិច​កើត យើង​ទៅ​រកស៊ី​ឱ្យមាន​ស្អី​កើត បើ​រៀន​បាន​តែ​ប៉ុណ្ណឹង​ហើយ​ក្រ​ទៀត ។ ប៉ុន្តែសម្រាប់​ខ្ញុំ​វិញ​ ខ្ញុំ​យកឈ្នះ​ខ្លួនឯង ខ្ញុំ​មិន​ជឿ​ថា​រៀន​ត្រឹម​ថ្នាក់​ទី​៦ គឺជា​កម្រិត​មួយ​ដែល​កំណត់​ចំំ​ណេះ​ដឹង​របស់ខ្ញុំ​ទេ ខ្ញុំ​មិន​យក​ចឹ​ង​ទេ​។ ខ្ញុំ​ជឿ​ថាបើ​យើង​ខ្វះ​ការ​ស្វែងរក​ចំណេះដឹង គឺ​យើង​នឹង​ទទួល​បាន​ចំណេះដឹង​ច្រើន​ជាង​អ្នក​ដែល​គាត់​រៀន​តែ​មួយ​មុខ ហើយ​បាន​សញ្ញាប័ត្រ​នឹងនោះទេ ។

ដូច​ខ្ញុំ​ធ្លាប់​បានបកស្រាយ​ហើយ​ថា ចំណេះដឹង​មាន ៣ ដែល​មនុស្ស​ត្រូវ​រៀនគឺទី​១ ចំណេះដឹង​ទូទៅ ទី​២ ចំណេះដឹង​ខាង​វិជ្ជាជីវៈ និង​ទី​៣ ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ ។ ចឹ​ង​ខ្ញុំ​គិត​ថា អ្នកខ្លះ​គាត់​ចេះ​បាន​តែ​មួយ​មុខទេ បាន​តែ​ចំណេះដឹង​ទូទៅ​ខ្ពស់ ប៉ុន្តែ​គាត់​មិន​បាន​មានការ​យល់​ដឹង​ខាង​វិជ្ជាជីវៈ មិន​មានការ​យល់​ដឹង​ខាង​ហិរញ្ញវត្ថុ ។ គាត់​ក៏​មិន​អាច​កសាង​ខ្លួន​ឱ្យទៅ​ជា​អ្នក​មានបាន​ទេ ​។ ចឹ​ង​កន្លែង​ន័យ​នេះ អ្វី​ដែល​សំខាន់​គឺ​យើង​យកឈ្នះ​ខ្លួនឯង ប្រសិនជា​អ្នក​ដទៃ​ថា​យើង​ល្ងង់ ធ្វើ​យ៉ាងម៉េច​កុំទៅ​ល្ងង់​តាម​អ្នក​ដទៃ​ទៅ​បាន​ហើយ បើ​គេ​ថា​យើង​ក្រ​ កុំទៅ​ក្រ​តាម​គេ​ថា​ ។ នេះជាចំណុចដែលយើងត្រូវយកឈ្នះ និងឆ្លងកាត់ឱ្យបាន ។


កត្តា​ខាងក្រៅ ​៖ ជា​ទូទៅ​គេ​ពុះ​ជា​ពីរ ​៖ ទី​១ គឺ​សង្គម ទី​២ គឺ​ធម្មជាតិ ​។ ចំណុច​សង្គម​សំខាន់​ណាស់ដូចគ្នានឹងចំណុចដទៃដែរ​ មនុស្ស​ដែល​រស់នៅ​ក្នុង​ប្រទេស​ក្រីក្រ សង្គម​ដែល​សម្បូរ​ទៅដោយមនុស្ស​ក្រីក្រ សង្គម​ដែល​មាន​មនុស្ស​មានការ​អប់រំ​ទាប នោះយើង​ឃើញ​មនុស្ស​ភាគច្រើនក្នុងសង្គមនោញ ​ក៏​មិនសូវ​មាន​ភាព​វ័យឆ្លាតដែរ ប៉ុន្តែ​ប្រសិនយើងក្រឡេកមើលទៅក្នុងសង្គម ក្នុង​ប្រទេស​អ្នកមានវិញ ​សង្គម​ដែលសម្បូរ​ទៅ​ដោយ​មនុស្ស​ចេះ យើង​ឃើញ​ថា​ក្មេង​ៗក្នុងសង្គមគេនោះសុទ្ធសឹងតែជាក្មេងៗ​ឆ្លាត ដូច​វា​ទាក់ទង​ក្នុង​សង្គម​នេះឯង ​។ ចំណែកនៅក្នុង​សង្គម​កម្ពុជាវិញ ជា​សង្គម​ដែល​សម្បូរ​ទៅ​ដោយ​មនុស្ស​ឆ្លាត និង​មាន​សមត្ថភាព ពីព្រោះ​ក្នុង​សង្គម​មួយ​មាន​មនុស្ស​ឆ្លាត​ និង​សមត្ថភាព​ច្រើន​ទេ ទើប​សង្គម​នោះ​អាច​ក្លាយជា​សង្គម​អ្នកមាន ហើយ​បើ​សង្គម​អ្នកមាន​ទើប​ប្រទេស​ជាតិ​អាច​ក្លាយជា​អ្នកមាន ។

ដូចនេះ​បានជា​ពួក​យើង​តែងតែ​បង្កើត​កម្មវិធី​ជជែក ពិភាក្សារ ក្នុង​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​នឹង ពីព្រោះ​យើង​ដឹង​ច្បាស់​ថា កត្តា​ខាងក្នុង​បើ​ទោះបី​មនុស្ស​នោះ​ពូកែ​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​ប្រសិនជា​សង្គម​នឹង​មិន​បាន​ឆ្លុះ​ប​ញ្ជាំ​ង មិន​បាន​ជួយ​គាត់​ឱ្យ​គាត់​ប្រើប្រាស់​សក្តានុពល​របស់​គាត់នោះទេ (​ធ្វើ​ម៉េច​ឱ្យ​គាត់​អាច​ប្រើ​សក្តានុពល​របស់​គាត់​) នោះគាត់អាចនឹង​ជួប​ការ​លំបាក​របស់​គាត់​ដែរ គាត់​អាច​ជំនះ​នៃ​ស្ថានភាព​ដ៏​លំបាក​នឹង​បាន​ដូច​ខ្ញុំ​ចឹ​ង​ យើង​អាច​ជំនះ​បាន ក៏​ប៉ុន្តែ​វា​អាច​មួយ​ភាគ​មួយ​លាន វា​អាច​និយាយ​បាន​ថា មួយ​លាន​នាក់​មាន​ម្នាក់​អាច​ធ្វើ​បាន ។

ហើយយើងត្រូវរួមគ្នា​បង្កើត សង្គម​មួយ​ដែល​សម្បូរ​អ្នកចេះ សម្បូរ​អ្នក​ចែករំលែក នោះជាហេតុដែលនាំនិង​ជំរុញ​ឱ្យ​បុគ្គល​នឹង​ទទួល​បាន​ជោគជ័យកាន់តែ​ច្រើន​។ ងាក​មក​មើលកត្តា​ធម្មជាតិវិញម្តង ឧទាហរណ៍​ថា មេឃ​កំពុង​ភ្លៀង ហើយ​កំពុងធ្វើការ​ផ្សាយ ប្រសិនជា​យើង​គិត​ថា​មេឃ​កំពុង​តែ​ភ្លៀង​មាន​សំលេង​រំខាន​យើង​និយាយ​មិនកើត មាន​ន័យ​ថា​យើង​ទៅ​បន្ទោស​ធម្មជាតិ (​អ្នក​ណា​មិនដឹង​ថា​ខែ​នេះ​ជា​ខែ​ភ្លៀង​) ដូចនេះ​យើង​មិន​ចាំបាច់​បន្ទោស​ធម្មជាតិ​ទេ​។

មាន​ន័យ​ថា​ប្រសិនជា​មេឃ​ភ្លៀង​យើង​ព្យាយាម​តំឡើង​សំលេង​តិច​ទៅ នោះ​ប្រិ​យ​មិត្ត​អាច​ស្តាប់​លឺ​ការ​ផ្សាយ​របស់​យើង​ហើយ ប៉ុន្តែ​ប្រសិនជា​យើង មេឃ​ភ្លៀង​ចឹ​ង​យើង​ពិបាក​និយាយ មាន​ន័យ​ថា​ អារម្មណ៍​យើង​បាន​ចុះចាញ់​ភ្លៀង​បាត់​ទៅ​ហើយ​។ ពាក្យ​ថា​យកឈ្នះ​ធម្មជាតិ​មិនមែន​មាន​ន័យ​ថា​យើង​ទៅ​បញ្ឈប់​ភ្លៀង​នោះ​ទេ ប៉ុន្តែ​យើង​យកឈ្នះ​ថា​យើង​អាច​ធ្វើការ​នៅ​ពេល​ភ្លៀង​បាន ​៕