រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តម៉ាស្តាមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅធ្លាក់ចូលប្រឡាយទឹកស្អុយបណ្តាលឲ្យរងការខូចខាតរថយន្តផ្នែកខាងស្តាំរថយន្ត តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២អាធ្រាត ថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ០៤ ភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តម៉ាកម៉ាស្តា(BT-50) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-6164 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុក៏រេចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយបណ្តាលឲ្យរងការខូចខាតផ្នែកខាងស្តាំរថយន្ត តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុឃើញថាមិនមានបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងមិនមានប៉ះពាល់សម្បត្តិរដ្ឋក៏ឲ្យម្ចាស់រថយន្តស្ទូចយកទៅជួលជុលឡើងវិញដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ ដោយ ៖ យឹម ឈឿន
ចែករំលែកព័តមាននេះ