ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងអកហ្ស៊ើ​នឹងអ្វីនៅពីមុខ ឡាន​​ព្រូស​​បុក​ទ្រូងផ្លូវ​២៧១ទាំង​ព្រឹក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កង់​ត្រូវ​បាន​ដួល​រលំ ​បន្ទាប់ពី​មាន​​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​​ព្រូស​មួយគ្រឿង​​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​បុក​យ៉ាង​ពេញទំហឹង​នៅ​ចំនុច​ស្តុ​ប​ទំនប់​ទឹក ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២១…

រាជធានី​ភ្នំពេញ ៖ ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​មួយ​កង់​ត្រូវ​បាន​ដួល​រលំ ​បន្ទាប់ពី​មាន​​បុរស​ម្នាក់​បើកបរ​រថយន្ត​ម៉ាក​​ព្រូស​មួយគ្រឿង​​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​ជ្រុល​បុក​យ៉ាង​ពេញទំហឹង​នៅ​ចំនុច​ស្តុ​ប​ទំនប់​ទឹក ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្នុង​សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២១ ។

រថយន្ត​បង្កហេតុ​​មួយគ្រឿង​ខាងលើ​ម៉ាក​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-9346 ​បើកបរ​ដោយ​បុរសម្នាក់​ឈ្មោះ ជួន ស៊ី​ណាត់ អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​កំ​ពង​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។

យោង​តាម​ប្រ​ភពព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ គេ​​ឃើញ​រថយន្តម៉ាកព្រូស​មួយគ្រឿង​​ខាងលើ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿន​លឿន លុះមក​ដល់​ចំណុច​កើតហេតុ​ខាងលើ ដែល​ជា​ចំណុចប្រសព្វ​៤ រថយន្ត​បង្ក​ទំនងជា​អកហ្សើ​នឹង​អ្វីមួយ​ដែល​នៅ​ពីមុខ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​នឹង​ក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​ទាំង​កំរោល​តែ​ម្តង បណ្តាល​អោយ​ក្បាល​នាគ​ត្រូវ​ដួល​រលំ ដាច់​ចេញពី​ទ្រូងផ្លូវ ចំណែក​រថយន្ត​ត្រូវ​ដាច់​ក្រឡេក​ង់​មុខ​ផ្នែក​ខាងឆ្វេង ​ទៅ​មុខ​​លែងរួច​ ។

បន្ទាប់​ពី​កើតហេតុ កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​ស្ទូច​យក​រថយន្ត​បង្ក ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់​ចាំ​ដោះស្រាយតាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ទន្ទឹម​នឹង​នោះ​អ្នកបើកបរ​រថយន្ត​បង្ក​ក៏​ត្រូវ​ឃាត់​ទៅ​ជាមួយ​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ