ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​៣​គ្រឿង​បើក​ស្រប​ទិស​គ្នា បុក​ប៉ះ​គ្នា របួសធ្ងន់​ស្រាល​៥​នាក់ លើ​ផ្លូវជាតិ​លេខ​៤

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត ចំនួន​០៣​គ្រឿង​បុក​ប៉ះ​គ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​រង​របួសធ្ងន់​និង​ស្រាល នៅ​វេលា​ម៉ោង​ជិត​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃ​ទី​០៩​ខែមករា​ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល…

ខេត្ត​ព្រះ​សីហ​នុ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​រវាង​រថយន្ត​និង​រថយន្ត ចំនួន​០៣​គ្រឿង​បុក​ប៉ះ​គ្នា បណ្តាល​ឲ្យ​មនុស្ស​ចំនួន​០៥​នាក់​រង​របួសធ្ងន់​និង​ស្រាល នៅ​វេលា​ម៉ោង​ជិត​៣​យប់​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល ថ្ងៃ​ទី​០៩​ខែមករា​ឆ្នាំ​២០២១ នៅ​លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១១៥-១១៦ ស្ថិត​ក្នុងភូមិ​ស្ទឹង​ច្រាល ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

សមត្ថកិច្ច​បញ្ជាក់​ថា រថយន្ត​ទាំង​០៣ ទិស​ដៅ​ស្របគ្នា ចេញពី​ខេត្ត​ព្រះ​សីហ​នុ ឆ្ពោះទៅ​ភ្នំពេញ ក្នុង​នោះ​រថយន្ត​ទី​១​ជា​រថយន្ត កុងតឺន័រ ពាក់​ស្លាក លេខ​ភ្នំពេញ 3F-0194 អ្នកបើកបរ ឈ្មោះ លាង ផ​ល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រាំង​ស្បូវ ឃុំ​ក្រាំង​ស្បូវ ស្រុក​ឈូក ខេត្តកំពត ។ (​អ្នកបើកបរ​រង​របួសស្រាល​) ។ រថយន្ត​ទី​២ ម៉ាក​ហ៊ី​ណូ ពាក់​ស្លាក​លេខ​ភ្នំពេញ 3A-1307 អ្នកបើកបរ​ឈ្មោះ កង ង៉ែត ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ភូមិ​គី​រី​វន្ត ឃុំ​ត្រពាំង​ក្រឡឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ (​រង​របួស​ដូច​គ្នា​) ។ រថយន្ត​ទី​៣ ម៉ាក HUMER ពាក់​ស្លាក​លេខ​ភ្នំពេញ 2BS-0015 អ្នកបើកបរ​ឈ្មោះ ថាំង គួ​ហួយ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន (​រង​របួសធ្ងន់​) និង​មាន​អ្នក​រួម​ដំណើរ​ក្នុង​រថយន្ត​ទី​៣​នេះ ជា​ជនជាតិ​ចិន​ប្រុស ស្រី​ចំនួន​០២​នាក់​ទៀត​(​មិន​ស្គាល់ឈ្មោះ​) រង​របួសធ្ងន់ ។

ក្រោយ​ហេតុការណ៍​នេះ សមត្ថកិច្ច​ចម្រុះ​បាន​ចេញ​អន្តរាគមន៍ បញ្ជូន​ជន​រង​គ្រោះ​ទាំង​០៥​នាក់ ទៅ​ស​ង្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល ខេត្តកោះកុង ចំណែក​រថយន្ត​ទាំង​៣​គ្រឿង បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សីលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ