ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ចាប់​ពលករ​ខ្មែរ​១១​នាក់ ដែល​បាន​លួច​ឆ្លង​ដែន

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​១១​នាក់​ដែល​លួច​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ មក​រា ២០២១ នៅ​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ និង​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ស្រុក​ថ្មពួក​។ ពលករ​ទាំង​១១​នាក់​ប្រុស​៧​នាក់ ស្រី​៤​នាក់ កុមារ​២​នាក់​ដែល​មួយ​ចំនួន​មក​ពី​ខេត្តបាត់ដំបង…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំនួន​១១​នាក់​ដែល​លួច​ឆ្លង​ដែន​ទាំង​ប្រថុយប្រថាន​ត្រូវ​បាន​ទាហាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៦ មក​រា ២០២១ នៅ​បន្ទាត់​ព្រំដែន​ក្នុង​ឃុំ និង​ស្រុក​តា​ប្រា​យ៉ា​ខេត្ត​ស្រះ​កែវ​ឈម​ទឹកដី​កម្ពុជា​ស្រុក​ថ្មពួក​។ ពលករ​ទាំង​១១​នាក់​ប្រុស​៧​នាក់ ស្រី​៤​នាក់ កុមារ​២​នាក់​ដែល​មួយ​ចំនួន​មក​ពី​ខេត្តបាត់ដំបង និង​មួយ​ចំនួន​ជា​អ្នក​រស់នៅ​ក្នុង​ខេត្តបន្ទាយមានជ័យ​។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ថៃ​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ផង​ដែរ ដែល​កំពុង​នាំ​ពលករ​ខ្មែរ​ដើរ​ឆ្លងផ្លូវ​ជាតិ​ជិត​ព្រំដែន​បម្រុង​យក​ទៅ​ឡើង​រថយន្ត​។

ពេល​សាកសួរ​ក្រុម​ពលករ​ប្រាប់​ថា ពួក​គេ​មាន​បំណង​ទៅ​រក​ការងារ​ធ្វើ​លើ​ទឹកដី​ថៃ​ព្រោះ​សម័យ​កូ​វី​ដ​នេះ​នៅ​ស្រុក​កំណើត​គ្មាន​ការងារ​ធ្វើ​។ ស្ត្រី​ជនជាតិ​ថៃ​សារភាព​ថា គាត់​ទទួល​បាន​ប្រាក់​ឈ្នួល​នាំ​ផ្លូវ​ពី​ពលករ​ម្នាក់​៣០០​បាត ប៉ុន្តែ​មិន​ទាន់​ដល់​គោលដៅ​ផង​ស្រាប់តែ​ត្រូវ​ទាហាន​ថៃ​ក្រសោប​ចាប់​ទាំងអស់​តែ​ម្តង​។ ទាំង​ពលករ​ខ្មែរ​ទាំង​ស្ត្រី​ជនជាតិ​ថៃ​ត្រូវ​បាន​គេ​យក​ទៅ​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​របស់​គេ​មុន​ប្រគល់​បន្ត​ទៅ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ៖ មុត សា​រុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ