ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហានថៃ ចាប់បញ្ជូនពលករខ្មែរ ១១នាក់ទៀតហើយ

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១១នាក់ ដែលលួចឆ្លងដែន ទាំងប្រថុយប្រថាន ត្រូវបានទាហានថៃ ចាប់ខ្លួន កាលពីថ្ងៃទី៦មករា ឆ្នាំ២០២១ នៅបន្ទាត់ព្រំដែន…

បន្ទាយមានជ័យ៖ ពលករខ្មែរចំនួន ១១នាក់ ដែលលួចឆ្លងដែន ទាំងប្រថុយប្រថាន ត្រូវបានទាហានថៃ ចាប់ខ្លួន កាលពីថ្ងៃទី៦មករា ឆ្នាំ២០២១ នៅបន្ទាត់ព្រំដែន ក្នុងឃុំ និងស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្នុង​ស្រុកថ្មពួក។

ពលករទាំង ១១នាក់នោះ មានប្រុស៧នាក់ ស្រី៤ នាក់ និងកុមារ ២នាក់។ មួយចំនួន មកពីខេត្តបាត់ដំបង និងមួយចំនួន ជាអ្នករស់នៅក្នុងខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានេះ សមត្ថកិច្ចថៃ ក៏បានឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ផងដែរ ដែលកំពុងនាំពលករខ្មែរ ដើរឆ្លងផ្លូវជាតិ ជិតព្រំដែន បម្រុងយកទៅឡើងរថយន្ត។

ពេលសាកសួរ ក្រុមពលករប្រាប់ថា ពួកគេមានបំណងទៅរកការងារធ្វើលើទឹកដីថៃ ព្រោះសម័យកូវីដនេះ នៅស្រុកកំណើត គ្មានការងារធ្វើ។

ស្ត្រីជនជាតិថៃ សារភាពថា គាត់ទទួលបានប្រាក់ឈ្នួលនាំផ្លូវពីពលករម្នាក់ ៣០០បាត ប៉ុន្តែមិនទាន់ដល់គោលដៅផង ស្រាប់តែត្រូវទាហានថៃ ក្រសោបចាប់ទាំងអស់តែម្តង។

ទាំងពលករខ្មែរ ទាំងស្ត្រីជនជាតិថៃ ត្រូវបានគេយកទៅពិនិត្យសុខភាព តាមវិធានការរបស់ក្រសួងសុខាភិបាលថៃ មុនប្រគល់បន្តទៅឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធី៕ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ