ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមិទ្ធផលនានា និងការអភិវឌ្ឍន៍​របស់​រាជធានីភ្នំពេញ រយៈពេល ៤២ឆ្នាំ ក្រោយថ្ងៃ៧មករា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៤២ឆ្នាំនេះ (ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ ) ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញ…

រាជធានីភ្នំពេញ៖ ក្នុងរយៈពេល ៤២ឆ្នាំនេះ (ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ ) ក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើឲ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានទាំងអគារខ្ពស់ៗជាង ២០០០អគារ មានទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដូចជា ស្ពានអាកាស ផ្លូវក្រោមដី ស្ពានអាកាស​ថ្មើជើង ការស្ថាបនាផ្លូវពង្រីកបន្ថែម កសាងសួនច្បារជាច្រើនកន្លែង ការពង្រីកបន្ថែមនូវស្ថានីយបូមទឹកជាច្រើនកន្លែង ការអភិវឌ្ឍប្រឡាយបង្ហូរទឹក និងការដាក់បណ្ដោយលូធំៗ ជាច្រើនកន្លែងផងដែរ ដើម្បីធ្វើយ៉ាងណា អាចរំដោះទឹកចេញពីរាជធានីភ្នំពេញបានកាន់តែលឿន។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាន​បញ្ជាក់ថា ​ថ្ងៃ០៧មករា១៩៧៩ -០៧មករា២០២១ មានអាយុកាល ៤២ឆ្នាំហើយ។ ថ្ងៃ០៧ មករា ជាថ្ងៃប្រវត្តិសាស្ត្រ ដែលបងប្អូនប្រជាពលរដ្ឋកូនចៅ​ជំនាន់ក្រោយទាំងអស់ ត្រូវចងចាំ ព្រោះជាថ្ងៃ ដែលសម្ដេចតេជោ ហ៊ុន សែន បានរំដោះប្រជាពលរដ្ឋចេញពីការកាប់សម្លាប់​របស់បនក្បត់ប៉ុលពត។ សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែរំដោះប្រទេស​ចេញពីការកាប់សម្លាប់ប៉ុណ្ណោះទេ​​ តែសម្ដេចនៅបានកសាងអភិវឌ្ឍន៍ប្រទេសជាតិ ចេញពីចំណុចសូន្យឲ្យប្រទេសមានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យថែមទៀត និងបានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើងជាប្រចាំ​។

លោកអភិបាលរាជធានីភ្នំពេញ បន្តថា អ្វីដែលជាភាពជាក់ស្តែងនោះ គឺមកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានអាគារខ្ពស់ៗ ចាប់ពី៧ជាន់ឡើងទៅ រហូតដល់ទៅជាង២០០០អាគារ ដែលបានបង្ហាញឲ្យពិភពលោក មើលឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្រោមការដឹកនាំរបស់សម្ដេចតេជោ។

បន្ថែមពីនេះទៀត ក្នុងរយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញបានដាក់បណ្ដាញធំៗ ទំហំ ១ម៉ែត្រ; ១ម៉ែត្រកន្លះ; ២ម៉ែត្រ; ២ម៉ែត្រកន្លះ នៅតាមបណ្ដោយផ្លូវមួយចំនួន ការស្ដារលូ ប្រឡាយ រាប់ម៉ឺនគីឡូម៉ែត្រនិងការស្ថាបនាស្ថានីយ៍បូមទឹក ជាមួយនឹងការបន្ថែមនូវម៉ាស៊ីនបូមទឹក នៅតាមបណ្ដាស្ថានីយ៍សំខាន់ៗមួយចំនួននោះ គឺបានធ្វើឲ្យរាជធានីភ្នំពេញលែងមានការលិចលង់ទៀត​។

សម្រាប់រាជធានីភ្នំពេញ គិតមកដល់ពេលនេះយើងមានស្ថានីយបូមទឹកចំនួន ១៤កន្លែងហើយ ក្នុងនោះរួមមាន៖ ស្ថានីយ៍បូមទឹកបឹងត្របែក ស្ថានីយ៍បូមទឹកបឹងទំពុន ស្ថានីយ៍បូមទឹកលូប្រាំ ស្ថានីយ៍បូមទឹកបុរី ១០០ខ្នង ស្ថានីយ៍បូមទឹកទូលសំពៅ ស្ថានីយបូមទឹកកប់ស្រូវ ស្ថានីយ៍បូមទឹកស្វាយប៉ាក ស្ថានីយ៍បូមទឹកព្រះពន្លា ស្ថានីយ៍បូមទឹកទួលគោកទី១ ស្ថានីយ៍បូមទឹកទួលគោកទី២ និងស្ថានីយ៍៤កន្លែងទៀតនៅមុខរាជវាំងនិងព្រះគន្លង់។

ជាទិសដៅបន្តនៅឆ្នាំ២០២១ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានលើកគំរោងស្តារប្រឡាយចំនួន១២ខ្សែក្នុងចំណោមប្រឡាយ៣៧ខ្សែដែលត្រូវស្តារឡើងវិញផងដែរ។ មកដល់ពេល​នេះ រាជធានីភ្នំពេញរបស់យើងមា​ន​ស្ពានអា​កាស​ថ្មើ​រជើ​ង ចំនចំនួន ៤កន្លែង ក្នុងនោះ រួមមា​ន​ នៅតំបន់ជ​ម្ពូ​វ័ន្ត ខ​ណ្ឌពោធិ៍សែន​ជ័យ មានចំនួន២កន្លែ​ង​ និងនៅតំបន់​ភ្លើ​ងស្តុប​នាង​គ​ង្ហីង មានចំនួន១​ក​ន្លែង និងនៅផ្សារដើមគរ មានមួយកន្លែងទៀត ដែលបានបើកសម្ពោធដាក់អោយ​ប្រើប្រាស់ជាផ្លូវការកាលពីការចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ ហើយបើតាមគម្រោង រ​ដ្ឋ​បាលរា​ជធានី​ភ្នំ​ពេញ និងកសាងស្ពានអាកាសថ្មើជើងចំនួន ២៥ទីតាំងទៀតនៅក្នុងរាជធានីភ្នំពេញ ​ដើម្បីឆ្លើយតបទៅនឹ​ង​ប្រទេ​ស​ជាតិ មានការអភិវ​ឌ្ឍ​និងទី​ក្រុងមា​ន​ភាព​ស៊ីវិ​ល័យ​ និងបង្កលក្ខណៈងា​យ​ស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់​ផ្លូ​វប្រ​កបដោ​យសុ​វត្ថិ​ភាព។

លោកអភិបាលរាជធានីភ្នំពេញ បន្ថែមថា យើងក៏មានស្ពានអាកាសចំនួន៦ កន្លែង គឺ ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៧មករា ស្ពានអាកាស៥មករា ស្ពានអាកាសស្តុបផ្សារដីហុយ និងស្ពានអាកាសចោមចៅ ដែលស្ពាននេះក្រុមការងារបាននឹងកំពុងបើកការដ្ឋានស្ថាបនាយ៉ាងញាប់ដៃញាប់ជើង។ យើងមានសួនច្បារសាធារណៈជាច្រើនកន្លែង ដោយសួនច្បារវាមិនត្រឹមតែជាកន្លែង​ទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ​។

លោក ឃួង ស្រេង បានថ្លែងថា ទាំងអស់នេះ គឺជាសមិទ្ធិផលជាប្រវត្តិសាស្ត្រ​ដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិសាសន៍ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារថែរក្សា ពូនជ្រំ មិនអោយបុគ្គលណា ក្រុម​ណា ឬបរទេសណា មកបំផ្លាញទៅវិញ បានឡើយ៕   ដោយ៖ ចន ណារិទ្ធ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ