ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយសពកុមារី ទទួល​អំណោយ​ពី​ស្នងការខេត្តកំពត និងសប្បុរសជន

6 ខែ មុន
  • Kampot

ខេត្តកំពត៖ កុមារីរងគ្រោះ​ពីរនាក់បងប្អូន ដែលបានជួបហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យបាត់បង់ជីវិត​ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង…

ខេត្តកំពត៖ កុមារីរងគ្រោះ​ពីរនាក់បងប្អូន ដែលបានជួបហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តមិនស្គាល់ម៉ាកបុក បណ្តាលឲ្យបាត់បង់ជីវិត​ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ នៅភូមិព្រៃផ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ ដោយមានការអាណិតអាសូរដល់ក្រុមគ្រួសារ ជាឪពុកម្តាយនៃសព ដែលមានជីវភាពក្រីក្រផង​ លោកឧត្តមសេនីយ៍​ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាល​ខេត្តកំពត នៅថ្ងៃព្រហស្បតិ៍​ ទី៧ ខែមករា ឆ្នាំ២០២១ ​បានដឹកនាំក្រុមការងារ​ស្នងការដ្ឋាននគរបាលខេត្ត ​នាំយក​ថវិកាជាង ៤លាន ៥សែនរៀល និង ៥០ដុល្លារ ជូនដល់​គ្រួសារសពកុមារីទាំងពីរ​។

អំណោយទាំងនោះ រួមមាន៖ ទី១- លោកឧត្តមសេនីយទោស្នងការខេត្តចំនួន ៤,០០០,០០០រៀល(បួនលានរៀល) ទី២- អធិការដ្ឋាននគរបាលស្រុកអង្គរជ័យចំនួន ៣៥៥,០០០រៀល (សាមសិបប្រាំម៉ឺនប្រាំពាន់រៀល) ទី៣- លោក ប៉ាក សម្បត្តិ ចំនួន ១០០,០០០រៀល (ដប់ម៉ឺនរៀល)​ ទី៤- លោក ជា សុភក្រ័ ចំនួន ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ទី៥- លោកម៉ម សំបូរ ចំនួន៥០$ (ហាសិបដុល្លារ)។

សរុបចំនួន ៤,៥០៥,០០០៛ និង ៥០$ (បួនលានហាសិបម៉ឺនប្រាំពាន់រៀល​ និងហាសិបដុល្លារ)៕​ ដោយ៖ ប្រាក់ សារិទ្ធ