ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្អើលប្តឹងប៉ូលិសថាឃើញម្រាមជើង​ក្នុង​ភក់ លុះទៅមើលហួសចិត្ត​

3 ឆ្នាំ មុន

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី Mirror បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៥ មក​រា កន្លង​ទៅ នៅ​ឯ​តំបន់…

អង់គ្លេស ៖ យោង​តាម​ប្រភព​ពី Mirror បានឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ៥ មក​រា កន្លង​ទៅ នៅ​ឯ​តំបន់ Winlaton ក្នុង​ទីក្រុង Gateshead ប្រទេស​អង់គ្លេស បន្ទាប់​ពី​ប៉ូ​លី​ស​ទទួល​បានការ​ហៅ​ពី​ស្ត្រី​ម្នាក់​មានឈ្មោះ​ថា Katie Wilkinson អាយុ​២៦​ឆ្នាំ ដែល​បាន​ដើរ​ហាត់ប្រាណ​ជាមួយ​សុនខ​របស់​នាង បាន​ប្រទះ​ឃើញ​ម្រាមជើង​១​នៅ​ក្នុង​ភក់​ក្បែរ​តំបន់​នាង​រស់នៅ​។

ភ្លាម​ៗ​ក្រោយ​ទទួល​ការ​ប្តឹង​ពី​ស្ត្រី​ខាងលើ រថយន្ត​ប៉ូ​លី​ស​ចំនួន​៧​គ្រឿង​, ក្រុម​សុនខ​ហិត​ក្លិ រួម​និង​ក្រុម​ជំនាញ​ជា​ច្រើន​ផ្សេង​ទៀត បាន​ទៅ​ដល់​កន្លែង​កើតហេតុ​។ ប៉ុន្តែ​បន្ទាប់​ពី​ចំណាយពេល​អស់​២​ម៉ោង​ក្នុង​ភក់​នៅ​ទី​ងងឹត​នោះ អ្នករុករក​ម្នាក់​បាន​ដើរ​សំដៅ​ទៅ​រក Katie ដោយ​ក្នុង​ដៃ​កាន់​ដំឡូង​តូច​១​ផ្លែ​ហើយ​និយាយ​ថា «​តើ​នេះ​ជា​ម្រាមជើង​របស់​អ្នក​ឬ?»

ក្រោយ​ហេតុការណ៍​នោះ Katie បាន​និយាយ​ថា នាង​មាន​អារម្មណ៍​ខ្មាស់​អៀន​ខ្លាំង​ណាស់​។ បន្ទាប់​ពី​មើល​ច្រឡំ​ថា​ដំឡូង​គឺ​ម្រាមជើង​ទៅ​វិញ ដោយ​បាន​ខ្ជះខ្ជាយ​ពេលវេលា​គ្រប់​គ្នា ហើយ​នាង​ពិតជា​សុំ​ទោស ចំពោះ​កំហុស​ដែល​បាន​កើតឡើង​។

ជា​ចុង​ក្រោយ​ប៉ូ​លី​សម្នាក់​ក៏​បាន​និយាយ​ថា Katie មិន​ត្រូវ​បាន​ចាប់កំហុស​អ្វី​ទាំងអស់ ដោយសា​តែ​នាង​បាន​រាយការណ៍​ដោយ​ភាព​ស្មោះត្រង់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ