ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​កូ​វី​ដ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ជំនាញ ដោយ​រិះរក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក​បណ្ឌិត ថោ​ង ខុន បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ក្រុមការងារ​ជំនាញ ដោយ​រិះរក​យុទ្ធសាស្ត្រ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដើម្បី​ស្ដារ​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​១៩​។

កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។ អង្គប្រជុំ​បាន​ប្រកាស​អំពី​សេចក្តីសម្រេច​ស្តី​ពី​ការ​កែសម្រួល​សមាសភាព និង​ភារកិច្ច​អនុ​ក្រុម​ការងារ ដើម្បី​ជំរុញ និង​តាមដាន​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ជំហាន​ទី​១ ចំណុះ​ឱ្យ​ក្រុមការងារ​ជំរុញ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង​ដំណាក់កាល​វិបត្តិ និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩​។

បន្ទាប់​ពី​បាន​ស្តាប់​បទ​បង្ហាញ​របស់​អគ្គនាយកដ្ឋាន និង​នាយកដ្ឋាន​ជំនាញ​រួច​មក អង្គប្រជុំ​បាន​ពិភាក្សា និង​ទទួល​បាន​អនុសាសន៍​គន្លឹះ​មួយ​ចំនួន​ពី​ឯកឧត្តម​បណ្ឌិត ថោ​ង ខុន និង​ថ្នាក់ដឹកនាំ ដោយ​ផ្ដោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៣​រួម​មាន ៖

  • ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ផែនការ​ស្តារ និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​។
  • ប្រកាស​ស្តី​ពី​ការ​ដាក់​ឱ្យ​អនុវត្ត​គោលការណ៍​ណែនាំ សម្រាប់​ការ​រៀបចំ​ព្រឹត្តិការណ៍​នៅ​តាម​គោលដៅ​ទេសចរណ៍​ទូ​ទាំង​ប្រទេស​កម្ពុជា​។
  • បច្ចុប្បន្នភាព​នៃ​ការងារ​រៀបចំ Travel Bubble​។

លោក​បណ្ឌិត ថោ​ង ខុន បាន​ខិតខំ​ប្រែក្លាយ​បញ្ហា​ប្រឈម​នានា​ឱ្យទៅ​ជា​ឱកាស​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ស្តារ​វិស័យ​ទេសចរណ៍​ឡើង​វិញ តាម​រយៈ​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការ​ស្តារ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​កូ​វី​ដ​-១៩ និង​ផែនការ​ត្រៀម​រៀបចំ​កញ្ចប់​ទស្សនកិច្ច Travel Bubble ជាមួយ​ប្រទេស​ជិតខាង ប្រទេស​ក្នុង​តំបន់ និង​ជាមួយ​ចិន ជប៉ុន កូរ៉េ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ