ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លោចចិត្ត​អាណិត​គ្រួសារ​១ ក្រោយ​ជួប​គ្រោះ​អកុសល​គ្មាន​ប្រាក់​ចិញ្ចឹម​កូន និង​ថែទាំ​ប្តី

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ គ្រួសា​មួយ​ដែល​បុរស​ជា​ប្តី​ជួប​គ្រោះ​អកុសល​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ធ្លាក់ខ្លួន​ពិការ​កាត់​ដៃ​ទាំង​២ និង​ខ្លួនប្រាណ​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ បាន​ដង្ហោយ​រក​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន​។ គ្រួសារ​ដែល​ជួប​គ្រោះថ្នាក់​ចរន្តអគ្គិសនី​ឆក់​នេះ ប្តី​ឈ្មោះ រស់ សុ​គុណ អាយុ​៣៧​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ គ្រួសា​មួយ​ដែល​បុរស​ជា​ប្តី​ជួប​គ្រោះ​អកុសល​ត្រូវ​ចរន្ត​ភ្លើង​ឆក់​ធ្លាក់ខ្លួន​ពិការ​កាត់​ដៃ​ទាំង​២ និង​ខ្លួនប្រាណ​រង​របួស​ធ្ងន់ធ្ងរ​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​នៅឡើយ បាន​ដង្ហោយ​រក​អំណោយ​សង្គ្រោះ​ពី​សប្បុរសជន​។

គ្រួសារ​ដែល​ជួប​គ្រោះថ្នាក់​ចរន្តអគ្គិសនី​ឆក់​នេះ ប្តី​ឈ្មោះ រស់ សុ​គុណ អាយុ​៣៧​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ខន ង៉ោ​ល អាយុ​៣៣​ឆ្នាំ មានកូន​៤​នាក់​សុទ្ធតែ​នៅ​ក្នុង​បន្ទុក បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

បើ​តាម​សម្តី​ស្ត្រី​ជា​ប្រពន្ធ បាន​ប្រាប់​ថា ប្តី​របស់​នាង​បាន​ជួប​គ្រោះ​អកុសល​ចរន្តអគ្គិសនី​ឆក់​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ២០២០ នៅ​ភូមិ​កូន​ដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ពេល​នោះ​នាង និង​ប្តី ស៊ីឈ្នួល​ធ្វើ​ផ្ទះ​ឲ្យ​គេ​។

នាង​បន្ត​ថា មុន​ពេល​ហេតុការណ៍​កើតឡើង នា​ថ្ងៃ​នោះ​គឺ​នាង​ហុច​ដែក​ឲ្យ​ប្តី​នៅ​លើដំបូល​ផ្ទះ លុះ​ប្តី​នាង​ទទួល​ដែក​បន្ត​ហើយ ក៏​លើក​ឡើង​លើ ស្រាប់តែ​ប៉ះ​ចំ​ខ្សែភ្លើង​ក៏​ឆក់ បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​តែ​ម្តង​។

នាង​បន្ត​ទៀត​ថា ក្រោយ​ពេល​គេ​បញ្ជូន​ដល់​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូ​រី​ហើយ ប្តី​របស់​នាង​ត្រូវ​គេ​កាត់​ដៃ​ទាំង​២ ហើយ​ពេល​នេះ​ជើង​ទាំង​២​របស់​ប្តី​នាង​ក៏​នៅ​មាន​សភាព​ធ្ងន់ធ្ងរ​នៅឡើយ​។

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ទាំង​ទ្រហោយំ​តាម​ទូរស័ព្ទ​ថា គ្រួសារ​របស់​នាង​មាន​ជីវភាព​ខ្វះខាត​ខ្លាំង​ណាស់ សូ​ម្បី​តែ​ដី​ក៏​គ្មាន​នៅ​ដែរ គឺ​សុំ​ផ្ទះ​គេ​ជ្រកកោន​បណ្តោះអាសន្ន​ប៉ុណ្ណោះ និង​មិន​មាន​ប្រាក់​ចិញ្ចឹម​កូន​ៗ និង​មើលថែ​ប្តី​នោះ​ទេ​។ នាង​សូម​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ជា​ពិសេស​អាជ្ញាធរ មេត្តា​ជួយ​គ្រួសារ​របស់​នាង​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ