ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! រថយន្ត​បង្ក​រត់​បាត់ បន្សល់​ទុក​សព​ក្មេង​ស្រី​២​នាក់​គួរ​ឱ្យ​សង្វេគ

6 ខែ មុន
  • Kampot

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​២​នាក់​បងប្អូន​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងផ្លូវ​ជាតិ ហើយ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​បង​ប្អូន​យ៉ាង​អាណោច​អា​ធ​ម ហើយ​រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព បន្សល់​ទុក​តែ​សាកសព​ក្មេង​ស្រី​ទាំង​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឱ្យ​សង្វេគ​។ សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ដ៏​អាក្រក់​ខាងលើ​នេះ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​២​នាក់​បងប្អូន​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លងផ្លូវ​ជាតិ ហើយ​ក៏​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ទាំង​២​នាក់​បង​ប្អូន​យ៉ាង​អាណោច​អា​ធ​ម ហើយ​រថយន្ត​បង្ក​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព បន្សល់​ទុក​តែ​សាកសព​ក្មេង​ស្រី​ទាំង​២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ​គួរ​ឱ្យ​សង្វេគ​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ដ៏​អាក្រក់​ខាងលើ​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៣​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ចន្លោះ​គីឡូម៉ែត្រ​លេខ​២២ និង​២៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ភ្នំ​កុង ស្រុក​អង្គរ​ជ័យ ខេត្តកំពត​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា សាកសព​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់ ទី​១- ឈ្មោះ​អែម ស្រី​ណេ ភេទ​ស្រី អាយុ​៩​ឆ្នាំ (​ជា​បង​) និង​ទី​២- ឈ្មោះ អែម ស្រី​ណូ អាយុ​២​ឆ្នាំ (​ជា​ប្អូន​) ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្នងការ​ខេត្ត​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ក្មេង​ស្រី​២​នាក់​បងប្អូន​បាន​ដឹក​ដៃ​គ្នា​រត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក៏​ស្រាប់តែ​មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​មក​ដល់​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក៏​បាន​បុក​ក្មេង​ស្រី​ទាំង​២​នាក់​ពេញ​ទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​រថយន្ត​បង្ក​ក៏​បាន​បង្កើន​ល្បឿន​រត់គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​ភ្លាម​ផង​ដែរ ដោយ​គ្មាន​សមត្ថកិច្ច​ទៅ​ទាន់​នោះ​ឡើយ​។

ក្រោយ​ពេល​ពី​កើតហេតុ ទើប​កម្លាំង​សមត្ថកិច្ច​ទៅ​ដល់ និង​បាន​ពិនិត្យ​សាកសព​ក្មេង​ស្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​នៅ​កន្លែង​កើតហេតុ​។ ក្រោយ​ពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ហើយ​អ្វី​ដែល​គួរ​ឱ្យ​អនិច្ចា​ទៀត​នោះ ទិដ្ឋភាព​នៅផ្ទះ​សាកសព​ក្មេង​ស្រី​រង​គ្រោះ គេ​គ្មាន​ឮ​សំឡេង​អ្វី​ក្រៅពី​សំឡេង​ក្រុម​គ្រួសារ ឪពុក​ម្តាយ និង​សាច់ញាតិ​ស្រែក​ទ្រហោយំ​សោកស្តាយ និង​អាណិត​​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ឡើយ​៕