ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​ដណ្តើម​ពានរង្វាន់​ក្បាច់គុន​ល្បុក​តោ​​លើក​ទី​១ នៅ​ខេត្តកំពង់ឆ្នាំង​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ លោក យិ​ន សា​វ៉េ​ន បាន​ថ្លែង​ថា ក្បាច់គុន​ល្បុក្កតោ គឺជា​មរតក​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ​យើង ដូច្នេះ​ក្នុង​នាម​យុវជន​យើង​ជា​ទំពាំង​ស្នង​ឬ​ស្សី ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ថែរក្សា…

ខេត្តកំពង់ឆ្នាំង ៖ លោក យិ​ន សា​វ៉េ​ន បាន​ថ្លែង​ថា ក្បាច់គុន​ល្បុក្កតោ គឺជា​មរតក​ដ៏​មាន​តម្លៃ​របស់​ដូនតា​ខ្មែរ​យើង ដូច្នេះ​ក្នុង​នាម​យុវជន​យើង​ជា​ទំពាំង​ស្នង​ឬ​ស្សី ត្រូវ​តែ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​ថែរក្សា និង​ការពារ​មរតក​ដូនតា​ខ្មែរ​ឱ្យ​បាន​គង់វង្ស​។ ការ​មាន​ប្រសាសន៍​បែប​នេះ គឺ​ធ្វើការ​នៅ​ក្នុង​ការ​រៀបចំ​ប្រកួត​ក្បាច់គុន​ល្បុក្កតោ​ជា​មិត្តភាព ដើម្បី​ដណ្ដើម​ពានរង្វាន់​ឆ្នាំ 2020 នៅ​ខេត្តកំពង់​ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​5 ខែមករា ឆ្នាំ​2021 នៅ​ក្លឹ​ប​ល្បុក្កតោ កុមារ​ទេព​មាន​ឬ​ទ្ធិ​សែន​ជ័យ ស្ថិត​ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។

លោក​អភិបាលក្រុង​បាន​បន្ត​ថា ក្នុង​នាម​អាជ្ញាធរ​ក្រុង​កំពង់ឆ្នាំង សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ ការ​រៀបចំ​ការ​ប្រកួត​កីឡា​ល្បុក្កតោ​នៅ​ក្នុងថ្ងៃនេះ និង​សូម​ផ្តាំផ្ញើ​ដល់​គ្រប់​ក្លឹ​ប​ល្បុកតោ​ទាំងអស់ សូម​ខិតខំ​ប្រឹងប្រែង ថែរក្សា​នូវ​មរតក​ដូនតា​ដ៏​មាន​តម្លៃ​មួយ​នេះ ឱ្យ​ស្ថិត​ថេរ គង់វង្ស ដល់​កូនចៅ​ជំនាន់​​ក្រោយ​។

លោក សុខ គិ​ន ប្រធាន​សមាគម​ក្បាច់គុន​ល្បុក្កតោ កុមារ​ទេព​មាន​ឬ​ទ្ធិ​សែន​ជ័យ ដែល​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​ប្រកួត​បាន​ថ្លែង​ឲ្យ​ដឹង​ថា សមាគម​ក្បាច់គុន​ល្បុក្កតោ​នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​បាន​កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ 2001 ដែល​គិត​មិន​ដល់​ថ្ងៃនេះ​មាន​សមាគម​ចំនួន​ពីរ និង​មាន​កីឡាករ កីឡាការិនី​រាប់​សិប​នាក់​បាន​មក​ហាត់​ក្បាច់គុន ដើម្បី​បន្ត​ថែរក្សា​ក្បាច់គុន មរតក​ដូនតា​ខ្មែរ​ឱ្យ​បាន​ស្ថិត​ថេរ​គង់វង្ស​។

ចំពោះ​ការ​ប្រកួត​នៅ​ថ្ងៃនេះ មាន​កីឡាករ កីឡាការិនី​ចំនួន 7​គូ​មក​ពី​សមាគម​ក្បាច់គុន ល្បុក្កតោ​ចំនួន​4 ក្នុង​នោះ​សមាគម​ចំនួន​២ ដែល​បាន​នាំ​កីឡាករ​របស់​ខ្លួន​មក​ចូលរួម​ប្រកួត សម្រាប់​ថ្ងៃនេះ​ដែរ គឺជា​លើក​ទី​១​ហើយ និង​ជា​ប្រវត្តិសាស្ត្រ​ផង​ដែរ ដែល​សមាគម​ក្បាច់គុន​នៅ​ក្នុង​ខេត្តកំពង់​ឆ្នាំង បាន​ឯកភាព​គ្នា​រៀបចំ​ការ​ប្រកួត​ក្បាច់គុន​ជា​មិត្តភាព ដើម្បី​ដណ្ដើម​យក​ពានរង្វាន់​ប្រចាំឆ្នាំ ដូចនេះ​ក្នុង​នាម​លោក​តំណាង​ឲ្យ​សមាគម​ក្បាចគុន​ល្បុក្កតោ ស្នើ​សុំ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់​ត្រូវ​គោរព​វិន័យ​ក្នុង​របស់​កីឡាករ​ក្នុង​ការ​ប្រកួត​ឱ្យ​បាន​ល្អ​ឈាន​ទៅ​ទទួល​បាន​ពានរង្វាន់ ដើម្បី​លើក​ស្ទួយ​មុខមាត់​សមាគម​របស់​ខ្លួន​។

នៅ​ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​គណៈអធិបតី​មាន​លោក ខូ​វ លី ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ចាប់អារម្មណ៍​ការ​ប្រកួត ដោយ​ស្វាហាប់ និង​យក​អស់​លទ្ធភាព​របស់​ក្រុម​កីឡាករ​ម្នាក់​ៗ លោក​ក៏​បាន​ជួយ​ឧ​ត្ថ​ម្ភ​នូវ​ថវិកា​សរុប​ចំនួន​១៧០​ម៉ឺន​រៀល ។ លោក អ៊ិ​ត សុធា ព្រះរាជ​អាជ្ញា​​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង បាន​ជួយ​ឧ​ត្ថ​ម​ប្រាក់​ចំនួន​១​លាន​រៀល ព្រមទាំង​មាន​សប្បុរស​ជន មន្ត្រីរាជការ ជា​ច្រើន​បាន​ជួយ​ឧ​ត្ថ​ម្ភ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ