ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្លង​ដែន​បោះ​តង់​កណ្តាល​ចំការ​អំពៅ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​បាន​២០​នាក់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​២០​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​កណ្តាល​ចំការ​អំពៅ ស្ថិត​ក្នុងស្រុក​ខៅ​ឆាក់​កាន់ ខេត្ត​ស្រះ​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ ពី​បទ​ស្នាក់​នៅ…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​២០​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​នៅ​កណ្តាល​ចំការ​អំពៅ ស្ថិត​ក្នុងស្រុក​ខៅ​ឆាក់​កាន់ ខេត្ត​ស្រះ​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២១ ពី​បទ​ស្នាក់​នៅ និង​ឆ្លង​ដែន​ខុសច្បាប់​។

ពលករ​ខ្មែរ​ដែល​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខាងលើ​នេះ ក្នុង​នោះ​មាន​ប្រុស​៩​នាក់ ស្រី​៨​នាក់ និង​កុមារ​ប្រុស​ស្រី​៣​នាក់​ផង​ដែរ​។ ហើយ​ពេល​ដែល​សាកសួរ ពលករ​ទាំងនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថៃ​ថា ពួក​គេ​ឆ្លង​ដែន​ពី​កម្ពុជា​តាម​ច្រករបៀង​មួយ ចូល​ទៅ​ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ដោយ​ដើរ​កាត់​ចំការ​ដំឡូង​មី​តាម​រយៈ​មេខ្យល់​ម្នាក់​ជា​ខ្មែរ នាំ​យក​ទៅ​ធ្វើការ​កាប់​អំពៅ​ឱ្យ​គេ​។

ប្រភព​ដដែល​បន្ត​ថា លុះ​ទៅ​ដល់​ដី​ថៃ ពួក​គេ​ត្រូវ​បាន​ដឹក​តាម​រថយន្ត​២​គ្រឿង​ទៅ​ចំណុច​កើត​ហេតុ ហើយ​ពេល​កំពុង​នាំ​គ្នា​បោះ​តង់​ដើម្បី​ស្នាក់​នៅ​បណ្តោះអាសន្ន​ធ្វើការ ក៏​ស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ចូល​ទៅ​ចាប់​តែ​ម្តង​។

បើ​តាម​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ កំពុង​សាកសួរ​ស្ត្រី​ម្ចាស់​ចំការ​អំពៅ​វ័យ​៤៤​ឆ្នាំ បានឱ្យ​ដឹង​ថា តើ​ហេតុ​អ្វី​បានជា​ហ៊ាន​ទទួលយក​ពលករ​ខ្មែរ​ទាំងអស់​ទៅ​លាក់​ទុក​ធ្វើការ​ដោយ​ខុសច្បាប់?

ហើយ​ក្រុម​ពលករ​ទាំងនេះ ក្រោយ​ពេល​ឃាត់ខ្លួន ក៏​ត្រូវ​បាន​អាជ្ញាធរ និង​សមត្ថកិច្ច​ថៃ​ប្រគល់​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ ដើម្បី​ធ្វើការ​ពិនិត្យ​សុខភាព​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​របស់​ថៃ បន្ទាប់​មក​ក៏​ប្រគល់​ឲ្យ​ផ្នែក​ជំនាញ ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ