រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់កម្លាំងប្រាក់យ៉េនជប៉ុន តែមានប្រៀបជាង ប្រាក់វុនកូរ៉េបន្តិចនៅថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៦ខែមករា ឆ្នាំ ២០២១នេះឱ្យដឹងថា ១០០យ៉េនជប៉ុន ទិញចូលរហូតដល់ ៣៩៥១ រៀល លក់ចេញ ៣៩៩១ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៣៩៣១ រៀល និង លក់ចេញតែ ៣៩៧០ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះប្រាក់វុនកូរ៉េធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១០០វុនកូរ៉េ ទិញចូលត្រឹមតែ ៣៧៣ រៀល លក់ចេញ ៣៧៧ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៧៤ រៀល និងលក់ចេញដល់ទៅ ៣៧៧ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះដែរ សូមមកតាមដានហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស មួយចំនួនទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៥៥ រៀល, ១អឺរ៉ូ ទិញចូល ៤៩៨៦ រៀល លក់ចេញ ៥០៣៦ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១៤៧ រៀល លក់ចេញ ៣១៧៩ រៀល ។
ចំពោះប្រាក់យន់ចិនធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១យន់ចិន ទិញចូល ៦២៨ រៀល លក់ចេញ ៦៣៤ រៀល ខណៈ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០៧៩ រៀល លក់ចេញ ៣១១០ រៀល ហើយ ១បាតថៃ ទិញចូល ១៣៦ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ