ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងអត់? ការ​កែ​ច្នៃ​ខ្លាញ់ត្រី​រៀល​មាន​តាំងពី​សង្គ្រាមលោក​លើក​ទី ១មកម្លេះ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) បានឱ្យ​ដឹង​ថា នៅ​ក្នុង​រូបភាព​ដូច​បាន​ភ្ជាប់​មកនេះ គឺជា​សកម្មភាព​នៃ​ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) បានឱ្យ​ដឹង​ថា នៅ​ក្នុង​រូបភាព​ដូច​បាន​ភ្ជាប់​មកនេះ គឺជា​សកម្មភាព​នៃ​ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី នៅ​តាម​មាត់ច្រាំង​ទន្លេ​មួយ ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ដកស្រង់​ចេញពី​សៀវភៅ «​ការ​នេសាទ​នៅ​ក្នុង​ដែនទឹក​សាប​នៃ​ប្រទេស​កម្ពុជា​» (La Pêche Dans les eaux douces du Cambodge) បោះពុម្ព​ក្នុង​ឆ្នាំ ១៩៤០ ។ ក្រៅពី​ជា​ប្រភព​ប្រូតេអ៊ីន​ចំណីអាហារ​ដ៏​សំខាន់​សម្រាប់​ប្រជាជន​កម្ពុជា ត្រី​រៀល ត្រី​លេញ ហាក់​បាន​ដើរតួ​នាទី​សំខាន់​ផង​ដែរ ចំពោះ​ប្រទេស​បារាំង ក្នុង​សង្គ្រាមលោក​លើក​ទី​១​។

រូបភាពផ្តល់ឱ្យ ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong)


គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) បាន​បន្ត​ថា «​ក្នុង​រវាង​ឆ្នាំ​១៩១៤ ដល់​ឆ្នាំ​១៩១៨ ជម្លោះ​ប្រដាប់​អាវុធ​មួយ​បាន​ចាប់ផ្ដើម​ឡើង​នៅ​ទ្វីបអឺរ៉ុប តាម​ព្រំដែន​បារាំង និង​អា​ល្លឺ​ម៉​ង់​។ ជម្លោះ​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​សង្គ្រាមលោក​លើក​ទី ១​។ ក្នុង​ពេល​នោះ អាណាព្យាបាល​បារាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្កើត​ចង្វាក់​ផលិតកម្ម ផលិត​ខ្លាញ់ត្រី ចេញពី​ពពួក​ត្រី​រៀល និង​ត្រី​លេញ សម្រាប់​ធ្វើ​ជា​ឥន្ធនៈ ដើម្បី​ប្រើប្រាស់​លើ​គ្រឿង​ម៉ាស៊ីន​ក្នុង​សង្គ្រាមលោក​លើក​ទី​១»​។

រូបភាពផ្តល់ឱ្យ ៖ គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong)


តាមរយៈការស្រាវជ្រាវ នៃគម្រោងអច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ ជា​រៀង​រាល់​ឆ្នាំ ចាប់ពី​ពាក់កណ្តាល​ខែតុលា រហូត​ដល់​ពាក់កណ្តាល​ខែមីនា ត្រី​ដ៏​ច្រើន​លើសលប់ ពិសេស​ពពួក​ត្រី​រៀល ត្រី​លេញ​ទាំងនេះ បាន​ធ្វើ​ចរាចរ​ផ្លាស់​ទី​ចេញពី​បឹង​ទន្លេសាប ចូល​ទៅ​ទន្លេមេគង្គ​វិញ ដើម្បី​លាក់ខ្លួន​ក្នុង​រដូវប្រាំង ហើយ​ក៏​ជា​ពេល​ដែល​ខ្សែ​សង្វា​ក់​ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី​ចាប់ផ្តើម ស្រប​នឹង​ពេល​រដូវ​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ របស់​ប្រជាជន​កម្ពុជា​ផង​ដែរ​។
បច្ចុប្បន្ន​នេះ ផលិតកម្ម​ចម្រាញ់​ខ្លាញ់ត្រី​បែប​នេះ ពុំ​មាន​ទៀត​ឡើយ​។ ប៉ុន្តែ នៅ​តាម​ដង​ទន្លេសាប នា​កន្លែង​ដែល​ប្រជាជន​កម្ពុជា​មក​បណ្តា​ខេត្ត​នានា​ក្នុង​ប្រទេស​ដើម្បី​ធ្វើ​ប្រហុក ផ្អក និង​ត្រីឆ្អើរ យើង​អាច​ឃើញ​មាន​អាជីវកម្ម​សម្អាត​ស្រកា និង​ខ្លាញ់ត្រី​មុន​នឹង​យក​ទៅ​ធ្វើ​ប្រហុក​កើត​មាន​ជា​ជំនួយ​វិញ​។ ពួក​គេ​យក​ខ្លាញ់ត្រី​ទាំងនោះ ទៅ​កែ​ច្នៃ​ធ្វើ​ចំណី​ត្រី​៕

អត្ថបទសរសេរ ដោយ