ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារ​ថៃនឹង​ជួប​ប្រជុំ​គ្នា​ជាមួយ​ធនាគារ​ដទៃ​ទៀតទាក់ទង​នឹង​បំណុល​

3 ឆ្នាំ មុន

ប្រទេស​ថៃ​ឡង់​ដ៍ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍ នៅ​ថ្ងៃ​ទី ០៥ ខែ មក​រា ឆ្នាំ ២០២១​នេះ បានឱ្យ​ដឹង​ថា…

ប្រទេស​ថៃ​ឡង់​ដ៍ ៖ យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍ នៅ​ថ្ងៃ​ទី ០៥ ខែ មក​រា ឆ្នាំ ២០២១​នេះ បានឱ្យ​ដឹង​ថា ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ កំពុង​គ្រោង​នឹង​ជួប​ពិភាក្សា​ជាមួយនឹង​សមាគម​ធនាគារ​របស់​ថៃ (Thai Banker Association) TBA ដើម្បី​បន្ត​ការ​ផ្តល់​ជំនួយ និង​សម្រួល​ដល់​អាជីវកម្ម​របស់​ពលរដ្ឋ និង​ជា​អតិថិជន​ខ្ចីប្រាក់​របស់​ខ្លួន​។

រូបភាព ៖ A sign at Victory Monument reads ‘Fight Covid’. The household debt ratio spiked in the third quarter. (Photo by Pornprom Satrabhaya)

សារព័ត៌មាន​បាងកក​ប៉ុ​ស្ត៍​បាន​បន្ត​ថា ធនាគារកណ្តាល​របស់​ថៃ ព្រមទាំង សមាគម​ធនាគារ​របស់​ថៃ ធ្លាប់​មាន​គ្រោង​ជួប​គ្នា​ម្តង​ហើយ នៅ​ចុងឆ្នាំ ២០២០​នេះ ដើម្បី​អាច​ពិភាក្សា​គ្នា​ទៅ​លើ​ដំណើរការ​រៀបចំ​កញ្ចប់​ប្រាក់​បំណុល​ឡើង​វិញ ប៉ុន្តែ​ដោយសារ​តែ​ការ​ផ្ទុះ​នៃ​ការ​រីក​រាលដាល​កូ​វី​ដ​សា​ជា​ថ្មី​ទើប​ធ្វើ​ឲ្យ​ផែនការ​ជួបជុំ​នេះ​ត្រូវ​បាន​ពន្យា​ពេល​។
បាងកក​ប៉ុ​ស្ត៍​បាន​ស្រង់​សម្តី​របស់ លោក Thaweelarp Rittapirom អនុប្រធាន​ប្រតិបត្តិ​នៃ​ធនាគារ Bangkok Bank (BBL) ដូចនេះ​ថា ធនាគារ​របស់​គាត់ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ដើម្បី​ធ្វើការ​វាស់វែង​សា​ជា​ថ្មី ទៅ​លើ​ទំហំ​នៃ​ការ​ប៉ះពាល់ ដោយសារ​ជំងឺ​រាតត្បាត​លើក​នេះ ហើយ​គឺ​វា​អាស្រ័យ​ទៅ​លើ​ផែនការអាជីវកម្ម បន្ត​របស់​ក្រុមហ៊ុន​នីមួយ​ៗ និង​ស្ថិត​នៅ​ក្រោម​គោលការណ៍​ច្បាប់ ដែល​ចែង​ដោយ​ធនាគារជាតិ​របស់​ថៃ​។

លោក Thaweelarp មាន​ប្រសាសន៍​បន្ត​ថា សម្រាប់​ធនាគារ BBL របស់​លោក​គឺ​នឹង​គោរព​តាម​លទ្ធផល នៃ​ការ​ពិភាក្សា​របស់​ធនាគារជាតិ និង​សមាគម​ធនាគារ​ថៃ នៅ​ពេល​ដែល​ពួក​គេ​បញ្ចប់​ការ​ប្រជុំ​គ្នា​នោះ​។

លោក Pipatpong Poshyanonda សហ​ប្រធាន​នៅ​ធនាគារ Kasikornbank (KBank) បាន​និយាយ​ថា ធនាគារ​បាន​បន្ត​ពិភាក្សា អំពី​វិធានការ​ថ្មី​ៗ ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​ថ្មី នៅ​ក្នុងស្រុក​។

ចំពោះ​វិធាន​ការណ៍​នឹង​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ ធនាគារ​KBank កំពុង​ពិភាក្សា​លើ​វិធាន​ការណ៍ នេះ​យ៉ាង​លម្អិត ដើម្បី​បន្ត​ជួយ​ដល់​អតិថិជន ដែល​រង​ផល​ប៉ះពាល់ ដោយ​ផ្អែក​លើ​ករណី​នីមួយ​ៗ​។

យោង​តាម​ការ​ថ្លែងប្រាប់ ពី​លោកនាយក​ប្រតិបត្តិ​របស់ ធនាគារ TMB-Thanachart លោក Piti Tantakasem បានឱ្យ​ដឹង​ថា ធនាគារ​របស់​លោក​ក៏​កំពុង​ពិចារណា ក្នុង​ការ​ជួយ​ដល់​អ្នក​ខ្ចី ដោយ​ផ្អែក​លើ​ទិន្នន័យ​របស់​អតិថិជន​រាយ​និង​ក្រុមហ៊ុន​រាយ​។
តួរ​យ៉ាង​ធនាគារ​នឹង​វាយតម្លៃ​អតិថិជន​ម្នាក់​ៗ ដែល​រស់នៅ​ខេត្ត​សា​មុត​សា​ខន ដោយ​ផ្អែក​លើ​ប្រភេទ​ប្រាក់​កម្ចី​របស់​ពួក​គេ ដែល​ទទួល​បាន​វិជ្ជាជីវៈ និង​ផល​ប៉ះពាល់​ហិរញ្ញវត្ថុ ដែល​កើតឡើង​ពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​ក្នុង​ពេល​ថ្មី​ៗ​នេះ ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ដល់​ពួក​គាត់ ខាង​ផ្នែ​ល​ហិរញ្ញវត្ថុ​មួយ​ឱ្យ​សម​ស្រប​។

យោង​តាម​ការ​ស្ថិតិ​ដែល​ប្រកាស​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ Kasikorn បាន​បញ្ជាក់​ថា​បំណុល​លក្ខណៈ​គ្រួសារ​សម​មាត្រ​ទៅ​នឹង​អត្រា​ផលិតផល​ក្នុងស្រុក​សរុប GDP អាច​នឹង​កើនឡើង​ទៅ​ដល់ ៩១ ភាគរយ​នៅ​ឆ្នាំ​នេះ​ប្រសិនបើ​កំណើនសេដ្ឋកិច្ច​នឹង​មាន​ចំនួន​តិច​ជាង ២,៦ ភាគរយ ពោល​គឺ​ដោយសារ​តែ​ការ​អូស​បន្លាយ​នៃ​ការ​រាតត្បាត​របស់​កូ​វី​ដ​១៩៕

អត្ថបទសរសេរ ដោយ