ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សាង​សង់​ព្រ​លាន​យន្ត​ហោះ​ ធ្វើ​ឱ្យ​តម្លៃ​ដី​ឡើងថ្លៃដូច​​ទឹក​ពុះ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្ត​មណ្ឌលគិរី ៖ តម្លៃ​ដី​នៅ​ស្រុក​អូរ​រាំង​បាន​ឡើងថ្លៃ​ដូច​ទឹក​កំពុង​ពុះ ខណៈ​អ្នក​នៅ​ភ្នំពេញ​កំពុង​ជ្រួលច្របល់​ឲ្យ​អ្នក​គក់​ជេរ​ក​ដី​ទុក​លក់​ឲ្យ​ខ្លួន ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ជា​គោលការណ៍​ដើម្បី​ឱ្យ​មានការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)​។…

ខេត្ត​មណ្ឌលគិរី ៖ តម្លៃ​ដី​នៅ​ស្រុក​អូរ​រាំង​បាន​ឡើងថ្លៃ​ដូច​ទឹក​កំពុង​ពុះ ខណៈ​អ្នក​នៅ​ភ្នំពេញ​កំពុង​ជ្រួលច្របល់​ឲ្យ​អ្នក​គក់​ជេរ​ក​ដី​ទុក​លក់​ឲ្យ​ខ្លួន ក្រោយ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ជា​គោលការណ៍​ដើម្បី​ឱ្យ​មានការ​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី តាម​យន្តការ​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន (PPP)​។

យោង​តាម​ចំណារ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ជា​គោលការណ៍ ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន ក្នុង​ការ​សិក្សា និង​អភិវឌ្ឍន៍​សំណើ​គម្រោង​សាងសង់​អាកាស​យានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទទួល​រ៉ាប់រង​លើ​ចំណាយ​នៃ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល​។

ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល អនុញ្ញាត​ឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរ​ស៊ី​វិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្រប​ខណ្ឌ ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​នីតិវិធី​មាន​ដូច​បាន​អនុវត្ត​កន្លង​មក​សម្រាប់​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ និង​គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​បា​វិត​។

លោក ឡុ​ញ ភ​ក័​ត្រា អ្នកជំនួញ​វិស័យ​ដីធ្លី​និង​ជា​ម្ចាស់​បូ​ទិ​ក​ផ្ទះ​សប្បាយ​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ឆ្នាំ​២០២០​ដី​នៅ​ទីរួមស្រុក​អូរ​រាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ មាន​តម្លៃ​ប្រមាណ​១​ម៉ែត្រ​ដើរ ត្រឹម​ថ្លៃ ២ ០០០$​ទៅ ៣ ០០០$​ប៉ុនណោះ ចំណែក​ដី​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម​ឬ​ផ្លូវ​ដី​ធម្មតា មាន​តម្លៃ​មួយ​ម៉ែត្រ​ដើរ​ដូច​គ្នា​១០០០$​ទៅ ១ ៥០០$ ក្នុង​មួយ​ម៉ែត្រ​។

លោក​ភ​ក័​ត្រា​បន្ត​ថា នៅ​ដើមឆ្នាំ​២០២១​នេះ​ក្រោយ​ដំណឹង​នៃ​ការ​សាងសង់​ព្រ​លាន​យន្ត​ហោះ​ថ្មី ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​មក គួប​ផ្សំ​ស្ថានភាព​ជំងឺ​កូ​វី​ដ​នៅ​ប្រទេស​កម្ពុជា​ហាក់​មាន​សភាព​ស្ងប់ស្ងាត់​វិញ លោក​បាន​កត់សម្គាល់​ឃើញ​ថា ដី​នៅ​ស្រុក​អូរ​រាំង បាន​ឡើងថ្លៃ​យ៉ាង​គំហុក ពោល​គឺ​មានការ​ឡើងថ្លៃ​រហូត​ដល់​ទៅ​បី​ឬ​បួន​ដង​នៃ​តម្លៃ​ដើម​។​ដី​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ បាន​ឡើងថ្លៃ​ប្រមាណ​១​ម៉ែត្រ​ដើរ​៦​ទៅ​៨​ពាន់​ដុល្លារ ចំណែក​ដី​តាម​បណ្តោយ​ផ្លូវ​គ្រួ​ស​ក្រហម​ឬ​ផ្លូវ​ដី​ធម្មតា ឡើង​តម្លៃ​មួយ​ម៉ែត្រ​ដើរ​៣ ០០០$​ទៅ​៣ ៥០០$​ក្នុង​មួយ​ម៉ែត្រ​ដែរ​។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ឃើញ​មាន​លិខិត​ចេញ
ពី​ទីស្តីការគណៈរដ្ឋមន្ត្រី​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​មក មាន​បងប្អូន​ជា​ច្រើន ជា​ពិសេស ​អ្នក​នៅ​ភ្នំពេញ បាន​ទំនាក់ទំនង​សាក​សួង​ជា​បន្តបន្ទាប់ពី​ដំណឹង​នេះ​។ ​តែ​លោក​អភិបាលស្រុក​ថា ដ្បិតតែ​មាន​ពាក្យ​ច​ចាម​រាម​អំពី​តម្លៃ​ដី​ឡើងថ្លៃ តែ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​ឃើញ​មានការ​ផ្ទេរ​សិ​ទ្ឋ​លក់ដូរ​ដីធ្លី​អី​នោះ​ទេ​។

ព័ត៌មាន​​ពិស្តារ​មាន​ផ្សាយ​ជូននៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ