ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងលឿនយ៉ាងណា! ចិន​បើក​បុករះ​​​រថយន្ត​ដឹកពលករ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បោះពួយយ៉ាង​​លឿនជ្រុលទៅ​​បុក​រថយន្ត​ចត​ចោល​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ​មក​រា ឆ្នាំ​​២០២១​ តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ទេ​ ព្រោះ​​ខាងភាគីបង្ក​​បាន​ដោះស្រាយ​ដើម្បី​​បញ្ចប់រឿង​នៅ​កន្លែង​។ ​រថយន្ត​បង្ក​មួយគ្រឿង​​ខាងលើ​​ម៉ាក​ឡិច​ស៊ី​ស ​RX៣០០​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​១​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​បោះពួយយ៉ាង​​លឿនជ្រុលទៅ​​បុក​រថយន្ត​ចត​ចោល​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៥ ​មក​រា ឆ្នាំ​​២០២១​ តែ​មិន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ទេ​ ព្រោះ​​ខាងភាគីបង្ក​​បាន​ដោះស្រាយ​ដើម្បី​​បញ្ចប់រឿង​នៅ​កន្លែង​។

​រថយន្ត​បង្ក​មួយគ្រឿង​​ខាងលើ​​ម៉ាក​ឡិច​ស៊ី​ស ​RX៣០០​ ព​ណ៍​ស ​ពាក់​ស្លាក​លេខ ​ភ្នំពេញ ​២N-៨០៩៨​ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​មិន​ស្គាល់​អត្តសញ្ញាណ​ និង​មាន​អ្នក​រួម​ដំណើរ​ម្នាក់​ជា​ជនជាតិ​ចិន​ដូច​គ្នា​ និង​របួសស្រាល​ដូច​គ្នា​។

​តាម​​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេលកើត​ហេតុ គេ​ឃើញ​រថយន្ត​បង្កបាន​បោះពួយ​យ៉ាង​លឿន​មក​ពី​ទិស​ខាងកើត ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ខាងលើ ក៍​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ធំ​សម្រាប់​ដឹក​ពលករ​ដែល​ចត​ចោល​ បណ្តាល​ឲ្យ​រថយន្ត​ទាំង​២​​គ្រឿង​រង​កា​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​។

​ទោះ​បី​ជា​យ៉ាងណា​ ក្រោយ​ហេតុការណ៍​កើតឡើង​ តាម​ប្រភពព័ត៌មាន​​ថា​ ករណី​នេះ​មិន​រំខាន​ដល់​សមត្ថកិច្ច​ជំនាញ​ទេ​​ គឺ​ភាគី​បង្កបាន​ដោះស្រាយ​សុំ​បញ្ចប់​បញ្ហា​នៅ​នឹង​កន្លែង​តែម្តង​ ។

​លោក​វរសេនីយ៍​ឈឿ​ន​ប៊ុ​ន​ថា​អធិការរង​ទទួល​ផែន​ចរាចរ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​តាម​ទូរស័ព្ទ​ថា​ ករណី​នេះ​ភាគី​បង្ករ​បាន​សុំ​ដោះស្រាយ​បញ្ចប់​នៅ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ទាំង​យប់​រួច​ហើយ​។

​ជុំ​វិញ​ករណី​​ខាងលើនេះ ​លោក​វរសេនីយ៍​ឆោម​ ភ័​ព្ទ​ នាយ​រង​ប៉ុស្តិ៍​​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត បាន​​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​ភាគី​បង្ក​ជា​ជនជាតិ​ចិន​បាន​សុំ​បញ្ចប់​បញ្ហា​នៅ​នឹង​កន្លែង​ គឺ​សុំ​ជួសជុល​រថយន្ត​ដឹក​ពលករ​ឡើង​វិញ​និង​យក​រថយន្ត​ដែល​គេ​បើកបរ​ទៅ​ជួសជុល​ខ្លួនឯង​មែន​។​

នេះ​ចាប់​ទុក​ថា​សំណាង​ហើយ​ដែល​អគារ​ប្រាសាទ​ឋាន​សួ​គ៍រុះ​រើ​ចេញ​អស់​ បើសិនជា​មិន​ទាន់​រុះ​រើ​ទេ ច្បាស់ជាត្រូវរថយន្តបង្ក​ខាងលើបុក​បាក់​រាប​ដល់​ដី​ ហើយ​ជនជាតិ​ចិន​ទាំង​២​នាក់​ប្រហែលជា​របួស​ធ្ងន់ធ្ងរ​ជា​មិន​ខានឡើយ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ