ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បាល់ទាត់​ចំនួន​4​ត្រៀម​បើក​ការ​ប្រកួត​ឡើង​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​កំណត់​ត​កាល​បរិច្ឆេទ​បើក​ការ​ប្រកួត​បាល់ទាត់​ចំនួន​៤​ព្រឹត្តិ​ការណ៍​ឡើង​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​រួម​មានការ​ប្រកួត​លី​គ​ទី​២, ជើងឯក​បាល់ទាត់​នារី​, ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ និង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​។ ការ​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា (FFC) បាន​កំណត់​ត​កាល​បរិច្ឆេទ​បើក​ការ​ប្រកួត​បាល់ទាត់​ចំនួន​៤​ព្រឹត្តិ​ការណ៍​ឡើង​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​រួម​មានការ​ប្រកួត​លី​គ​ទី​២, ជើងឯក​បាល់ទាត់​នារី​, ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ និង​ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​។

ការ​ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្ដី​ពី​ការ​បើក​ដំណើរការ​ប្រកួត​ឡើង​វិញ​នេះ គឺ​ក្រោយ​ពេល​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​បិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ដោយ​ជោគជ័យ​កាលពី​ស​ប្ដា​ហ៍​មុន​។

ចំពោះ​កាលបរិច្ឆេទ​ថ្មី​នៃ​ព្រឹត្តិការណ៍​ទាំង​៤​ខាងលើ រួម​មានការ​ប្រកួត​លី​គ​ទី​២ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​១២ ខែមករា​, ពានរង្វាន់​បាល់ទាត់​ក្នុង​សាល​នឹង​ចាប់ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី​១៦ ខែ​មករា និង​ការ​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ព្រមទាំង​ការ​ប្រកួត​ជម្រើស​ជើងឯក​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម ១៨​ឆ្នាំ នឹង​ចាប់ផ្ដើម​ក្នុង​ថ្ងៃ​តែ​មួយ គឺ​នៅ​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២១​។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​បាល់ទាត់​ទាំង ៤​ត្រូវ​បាន​ផ្អាក​ការ​ប្រកួត​ចំនួន​២​លើក​មក​ហើយ បន្ទាប់​ពី​មាន​ព្រឹត្តិការណ៍ ៣ វិច្ឆិកា និង​ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ។ ប៉ុន្ដែ​មុន​ផ្អាក ការ​ប្រកួត​លី​គ​ទី​២ និង​ជើងឯក​បាល់ទាត់​នារី សុទ្ធតែ​បាន​ដំណើរការ​ប្រកួត​ចំនួន ៦​ស​ប្ដា​ហ៍​ដូច​គ្នា ស្រប​ពេល​ពាន​បាល់ទាត់​ក្នុង​សាល ទើប​ដំណើរការ​ប្រកួត​បាន​២​ស​ប្ដា​ហ៍​ប៉ុណ្ណោះ​។

រីឯ​ពាន​យុវជន​អាយុ​ក្រោម​១៥​ឆ្នាំ និង​អាយុ​ក្រោម​១៨​ឆ្នាំ ទើប​ចាប់ផ្ដើម​ប្រកួត​បាន​១ស​ប្ដា​ហ៍​ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ