ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើងឯក​ប៉ះ​គ្នា​! មុ​ឺ​ន មេ​ឃា ឬ​ឃី​ម បូ​រ៉ា ជា​ម្ចាស់​ខ្សែក្រវាត់​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​​គោ​ជល់?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់ជើង​ឯក​ប៉ះ​គ្នា រវាង​ម្ចាស់​ជើងឯក​ក្រុម​ទី​១ ឃី​ម បូ​រ៉ា និង​ម្ចាស់​ជើងឯក​ក្រុម​ទី​២ ម៉ឺន មេ​ឃា…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់ កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់
ជើង​ឯក​ប៉ះ​គ្នា រវាង​ម្ចាស់​ជើងឯក​ក្រុម​ទី​១ ឃី​ម បូ​រ៉ា និង​ម្ចាស់​ជើងឯក​ក្រុម​ទី​២ ម៉ឺន មេ​ឃា បាន
ឈាន​ចូល​មក​ដល់​ក្នុង​ស​ប្តា​ហ៍​ដែល​ពួក​គេ​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់
និង​រង្វាន់​ធំ​ហើយ ។

ឃី​ម បូ​រ៉ា មុន​នឹង​ក្លាយជា​ម្ចាស់​ជើងឯក​ក្រុម​ទី​១ រូបគេ​បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ចំនួន​២​រូប​ដោយ​ជុំ​ដំបូង​ឈ្នះ​ពិន្ទុ ឈុត សេរី​វាន់​ថង និង​ជុំ​ផ្តាច់ព្រ័ត្រ​ឈ្នះ​ពិន្ទុ តា​ញ់ មក​រា ។ ចំណែកម៉ឺន មេឃា ជា​ម្ចាស់​ជើងឯក​ក្រុម​ទី​២ វិញ​ក៏​បាន​យកឈ្នះ​កីឡាករ​ជើង​ខ្លាំង​ចំនួន​២​រូប​ដូច​គ្នា​ដែរ ក្នុង​នោះ​លើក​ទី​១ ផ្តួល សូត្រ វាសនា ក្នុង​ទឹក​ទី​២ និង​ចុង​ក្រោយ​ឈ្នះ​កីឡាករ អេ​លី​ត ចំរើន ដោយ​ពិន្ទុ ។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែក្រវាត់​និង​រង្វាន់​ធំ​រវាង ម៉ឺន មេ​ឃា និង​ឃី​ម បូ​រ៉ា គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍ ទី​៩ ខែមករា ឆ្នាំ​២០២១ ខាង​មុខ​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​នៃ​ទូរទស្សន៍​ស៊ី​អិន​ស៊ី ឬ​ស្សី​កែវ ចាប់ពី​ម៉ោង ៦ ល្ងាច​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ