ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ខ្មែរ​សប្បាយចិត្ត ខណៈ​ដែល​វៀតណាម​ឲ្យ​តម្លៃ​ស្រូវ​អ៊ី​អ៊ែ​រ​ខ្ពស់​គួរសម

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម​សប្បាយ​រីករាយ​ដោយ​ឈ្មួញ​វៀតណាម​ចូល​មក​ប្រមូល​ទិញ​ស្រូវ​អ៊ី​អ៊ែ​រ​ឲ្យ​តម្លៃ​ខ្ពស់​គួរសម​គឺ​ក្នុង​១​គីឡូក្រាម តម្លៃ​៦,៧០០​ដុ​ង​(​លុយ​ដុ​ង​វៀតណាម​) បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​ស្មើ​១,១៥០​រៀល ក្នុង​១​គីឡូ ក្រាម​។ បើ​តាម​ឈ្មួញ​អ្នកទិញ​លក់​ស្រូវ​នៅ​ភូមិ​ព្រៃ​វ​ល្ល័​រ​ឃុំ​ថ្មី​ស្រុក​កំពង់​រោទ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​កាលពី​ថ្ងៃ​ទី​៤ មក​រា​២០២១​ថា…

ខេត្តស្វាយរៀង ៖ ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​លក់​ទៅ​ប្រទេស​វៀតណាម​សប្បាយ​រីករាយ​ដោយ​ឈ្មួញ​វៀតណាម​ចូល​មក​ប្រមូល​ទិញ​ស្រូវ​អ៊ី​អ៊ែ​រ​ឲ្យ​តម្លៃ​ខ្ពស់​គួរសម​គឺ​ក្នុង​១​គីឡូក្រាម តម្លៃ​៦,៧០០​ដុ​ង​(​លុយ​ដុ​ង​វៀតណាម​) បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​ស្មើ​១,១៥០​រៀល ក្នុង​១​គីឡូ ក្រាម​។ បើ​តាម​ឈ្មួញ​អ្នកទិញ​លក់​ស្រូវ​នៅ​ភូមិ​ព្រៃ​វ​ល្ល័​រ​ឃុំ​ថ្មី​ស្រុក​កំពង់​រោទ៍ បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​កាលពី​ថ្ងៃ​ទី​៤ មក​រា​២០២១​ថា ទោះបី​មាន​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ដោយ​តម្លៃ​ស្រូវ​គឺ​មាន​តម្លៃ​ថ្លៃ​គួរ​សមបើ​ប្រៀបធៀប​ទៅ​ខែតុលា ឆ្នាំ​២០១៩-​ដល់​ខែមេសា ឆ្នាំ​២០២០​។

នៅ​ខែមករា ឆ្នាំ​២០២១​នេះ ស្រូវ​អ៊ី​អ៊ែ​រ​ឈ្មួញ​វៀតណាម​ចូល​មក​ទិញ​ដល់​កំពង់ទូក​ប្រឡាយ​ទាហាន​ជាប់​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ស្ថិត​នៅ​ភូមិ​ព្រៃ​វ​ល្លិ៍ ឃុំ​ថ្មី​ស្រុក​កំពង់​រោទ៍ ក្នុង​១​គីឡូក្រាម​តម្លៃ​៦,៧០០​ដុ​ង​(​លុយ​វៀតណាម​) បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​ស្មើនឹង​១,១៥០​រៀល​។ ប្រភព​បន្ត​ទៀត​ថា នៅ​ខែមករា​ឆ្នាំ​២០២១​នេះ ស្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ក្នុង​មួយ​ថ្ងៃ​ៗ ចាប់ពី​៣០០​តោន​ទៅ​៥០០​តោន​។

ហើយ​ការ​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​កំពង់ទូក​ប្រឡាយ​ទាហាន ភូមិ​ព្រៃ​វ​ល្លិ៍​នេះ​គឺ ចាប់តាំងពី​ខែតុលា ឆ្នាំ​២០២០ ហើយ​ខែ​ដែល​នាំ​ស្រូវ​ចេញ​ទៅ​ប្រទេស​វៀតណាម​ច្រើន​គឺ​ស្រូវ​វស្សា ចាប់ពី​ដើមខែ​វិច្ឆិកា ដល់​ខែធ្នូ​២០២០ គឺ​ក្នុង​១​ថ្ងៃ​ៗ ១​ពាន់​តោន​ទៅ​១,៣០០​តោន ក៏​ប៉ុន្តែ​តម្លៃ​ស្រូវ​បាន​ថោក​( ស្រូវ​ទទឹក​)​លក់​បាន​ក្នុង​១​គីឡូក្រាម​ត្រឹមតែ​៥,៦០០​ដុ​ង បើ​គិត​ជា​ប្រាក់​រៀល​ខ្មែរ​១​គីឡូក្រាម​ស្មើ​៩៥០​ទៅ​១,០០០​រៀល​ប៉ុណ្ណោះ​។

ប្រភព​បន្ត​ទៀត​ថា ស្រូវ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​គឺ​ចាប់ពី​ខែតុលា​ដល់​ខែមេសា ហើយ​តម្លៃ​ស្រូវ​ឡើង​ចុះ​តាម​ហាងឆេង​ខាង​ឈ្មួញ​វៀតណាម​គេ​ជា​អ្នក​កំណត់​ថ្លៃ ដោយសារ​ក្នុង​រដូវ​ច្រូតកាត់​ឆ្នាំ​២០២០​នេះ​ភាគច្រើន​ស្រូវ​ច្រូត​ក្នុង​ទឹក​ហើយ​គ្មាន​ថ្ងៃ​ហាល​ស្រូវ ទើប​ប្រជា​កសិករ​បង្ខំចិត្ត​លក់​ស្រូវ​សើម​បើ​ទុក​មិន​លក់​ស្រូវ​អាច​ផ្អួរ​ខូច​តែ​ម្ដង​។

ហើយ​តាម​រោង​ម៉ាស៊ីន​ខ្មែរ​យើង​មិន​ប្រមូល​ទិញ​ទេ​ដោយ​គ្មាន​ឡ​ស​ម្ងួ​ត បើ​ប្រមូល​ទិញ​គឺ​ទិញ​តែ​ស្រូវ​ក្រអូប (​ផ្កា​ខ្ញី ផ្កាម្លិះ ផ្ការំដួល​) ស្រូវ​ចម្រុះ​មិន​ទិញ​ទេ​ដូច្នេះ​គឺ​ត្រូវ​តែ​លក់​ឲ្យ​ឈ្មួញ​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​។ ទាក់ទិន​ករណី​នេះ​ដែរ​មិន​អាច​រក​ការ​បំភ្លឺ​ពី​លោក សុខ សទ្ធា​វុ​ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​៥​មក​រា​នេះ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ