ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទតាមាន់ធំ បាន​ក្លាយទៅជា​តំបន់​ទេសចរណ៍​ទាក់ទាញ​មួយ

3 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ​ស្ថិត​នៅ​ចម្ងាយ​ពី​ប្រាសាទតាមាន់តូច​២​គីឡូម៉ែត្រ កន្លង​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ឃ្លាតឆ្ងាយ​ពុំដែល​បាន​អញ្ជើញ​មក​ទស្សនា​ដោយសារ​ជួប​ការ​លំបាក​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ខណៈ​នេះ​បើ​ចង់​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​ប្រាសាទតាមាន់ធំ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ដល់​ខេត្តបន្ទាយមានជ័យ ៣៥៩​គីឡូម៉ែត្រ ឆ្ពោះ​មក​ខេត្តឧត្តរមានជ័យ​១១០​គីឡូម៉ែត្រ​។ បើ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦…

ខេត្តឧត្តរមានជ័យ ៖ តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ​ស្ថិត​នៅ​ចម្ងាយ​ពី​ប្រាសាទតាមាន់តូច​២​គីឡូម៉ែត្រ កន្លង​ទៅ​ប្រជាពលរដ្ឋ​ខ្មែរ​ឃ្លាតឆ្ងាយ​ពុំដែល​បាន​អញ្ជើញ​មក​ទស្សនា​ដោយសារ​ជួប​ការ​លំបាក​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​។ ខណៈ​នេះ​បើ​ចង់​ធ្វើ​ដំណើរ​មក​ទស្សនា​តំបន់​ប្រាសាទតាមាន់ធំ​តាម​ដងផ្លូវ​ជាតិ​លេខ​៥ ពី​រាជធានី​ភ្នំពេញ ឆ្ពោះ​មក​ដល់​ខេត្តបន្ទាយមានជ័យ ៣៥៩​គីឡូម៉ែត្រ ឆ្ពោះ​មក​ខេត្តឧត្តរមានជ័យ​១១០​គីឡូម៉ែត្រ​។ បើ​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ជាតិ​លេខ​៦ មាន​ចម្ងាយ​៤៦៧​គីឡូម៉ែត្រ​ធ្វើ​ដំណើរ​បន្ត ចេញពី​ទីរួមខេត្ត​ឧត្តរមានជ័យ​ទៅ​តំបន់​ទេសចរណ៍​ប្រាសាទតាមាន់ធំ​៥៦​គីឡូ​ម៉ែត្រ​។

ប្រាសាទតាមាន់ធំ​ស្ថិត​នៅ​លើ​ខ្នងភ្នំ​ដងរ៉ែក​ក្នុង​ទឹកដី​ភូមិ​គោក​មន ឃុំ​គោក​មន ស្រុក​បន្ទាយ​អម្ពិល ខេត្តឧត្តរមានជ័យ​។ យោង​ទៅ​លើ​ឯកសារ និង​ការ​វាយតម្លៃ​អ្នក​បុរាណវិទ្យា​បាន​បញ្ចា​ក់ថា សំណង់​ស្ថា ប​ត្យ​កម្ម​ប្រាសាទ​នេះ​បាន​សាងសង់​រួច​ហើយ ប៉ុន្តែ​ផ្នែក​ចម្លាក់​រចនា​សង្កេត​ឃើញ នៅ​សល់​ផ្ទៃ​ច្រើន​នៃ​ប្រាសាទ​ដែល​មិន​ទាន់​បាក់បែក​ធ្លាក់ ម្យ៉ាងទៀត​ប្រាសាទ​តា​មាន់​មាន​កំពែង​ព័ទ្ធ​ជុំវិញ​បែរ​ទៅ​រក​ទិស​ខាងត្បូង​ដែល​គេ​បាន​ឆ្ងល់​ថា​ហេតុ​អ្? នេះ​ដោយ​យោង​ទៅ​តាម​តម្រូវការ​ចាំបាច់​នៃ​ទីតាំង​ភូមិសាស្ត្រ​គឺ​ខ្ពង់រាប​ចំណុច​នេះ​មាន ចម្រាក់​បែរ​ទៅ​រក​ទិស​ខាងត្បូង ចំណែកឯ​តួ​ប្រាសាទ​ទាំងមូល​សាងសង់​មក​ជាប់ និង​ចម្រាក់​ដី​តែ​ម្តង​។

អ្នក​ដែល​ធ្លាប់​សិក្សា​សំណង់​ស្ថាបត្យកម្ម និង​សិល្បៈ​ខ្មែរ​បុរាណ​អាច​និង​យល់​ស្របគ្នា​ប្រាសាទ​នេះ​គឺជា​ស្នាម​ព្រះ​ហ​ស្ថ​នៃ​ព្រះបាទ​សូរ្យ​វ​រ្ម​ន័​ទី​១ ឬ​រាជ្យ​នៃ​សតវត្ស​ទី​១១ ថ្វី​ត្បិត​តែ​ពុំ​ឃើញ​មាន​សិលាចារឹក​ពុំ​មាន​ចម្លាក់​រចនាបថ​ក៏​ដោយ​។ បើ​យោង​ប្រភព​ឯកសារ​មួយ​ចំនួន​បាន​បញ្ជាក់​ថា ប្រាសាទ​តា​មាន់​កសាង​ឡើង​ក្នុង​សតវត្ស​ទី​១១ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វ្ម​រ​ន័​ទី​១ {១០០២-១០៥០} និង​ឧ​យ័​ទិ​ត្យ​វ្ម​រ​ន័​ទី​២{១០៥ ០-១០៦៦} តាម​រយៈ​សំណង់​ស្ថាបត្យកម្ម និង​ការ​តុបតែង​លម្អ​នៅ​តាម​ថែវ និង​ហោជាង​របស់​ប្រាសាទ​បាន​បញ្ជាក់ គឺ​ស្ថិត​នៅ​ក្នុង​រចនាបថ​ឃ្លាំង និង​បាពួន​ឧទ្ទិស ថ្វាយ​ដល់​ព្រះ​សិវៈ នៅ​ក្នុង​ប្រាសាទ​នេះ​មាន​កម្ពស់​សសរ​លិង្គ​របស់​ព្រះ​សិវៈ​ដែល គេ​ហៅ​ថា លិង្គ​កើតឡើង​ដោយ​ឯកឯង ស្វ័​យ​ម្ភូ​វ​លិង្គ​{Svayambhuva Linga} គឺជា​ទីតាំង​ដ៏​ពិសេស​បំផុត​សម្រាប់​សម័យ​បុរាណ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​ជំនឿ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ​។

នៅ​ក្នុង​ទីតាំង​ប្រាសាទ​នេះ​គឺជា​ទីកន្លែង​អាស្រម​មួយ​កាលពី​សម័យ​មុន​អង្គ​នេះ យោង​ទៅ​តាម​សិលាចារឹក​នៅ​ក្នុង​រា​ជ្ជ​កាល​ព្រះបាទ​សូរ្យ​វ​រ្ម​ន័​ទី​១​។ គួរ​ឱ្យ​ចាប់អារម្មណ៍​មួយទៀត​គឺ​គេ​ពុំ​បាន​ពង្រាបដី​ឱ្យ​ស្មើ​ដើម្បី​សាងសង់ គឺ​គេ​បាន​សាងសង់​ផ្ទាល់ លើ​ថ្មភ្នំ​ដោយ​គ្រាន់តែ​ដាប់​ឱ្យ​ស្មើ​ល្មម​ៗ​តែ​ប៉ុណ្ណោះ ប្រហែលជា​យក​ថ្ម​នៅ​ទីនោះ តែ​ម្តង​មក​សង់​ប្រាសាទ ចំពោះ​បដិមា​វិញ​ពុំ​ទាន់​ឃើញ​មាន​អ្វី​ទាំងអស់​លើកលែង តែ​នៅ​ក្នុង​បន្ទប់​មួយ​មាន​បដិមា​ធម្មជាតិ​ស្រាប់ នេះ​គឺជា​សាច់​ថ្មដុះ​មក​លើ​ត្រង់​ដែល​ខ្មែរ​បុរាណ​ចាត់​ទុក​ថា ជា​លិង្គ សូមជ្រាប​ថា លិង្គ​មាន​ពីរ​បែប លិង្គ​ដែល​មនុស្ស​អាច​ប្តូ​ទីកន្លែង​បាន​ដែល​គេ​តែង​យក​ទៅ​តម្កល់​បញ្ចុះ​ក្នុង​យោនី​នោះ​គេ​ហៅ ថា​ស្ថា​បិត​លិង្គ រីឯ​ថ្ម​ដែល​ជាប់​នឹង​ផ្ទាំង​នៅ​ក្នុង​ដី​ហើយ​ដែល​មា​នរូ​បរាង្គ​លេច​ចេញ មក​លើ​ល្មម​អាច​ឱ្យ​គេ​ចាត់​ទុក​ថា​ជា​លិង្គ បាន​គេ​ហៅ​ថា​ស្វ័​យ​ម្ភូ​វ​លិង្គ ន័យ​ថា​លិង្គ ដែល​កើតឡើង​ដោយ​ឯកឯង​។

ចំពោះ​ការ​គោរព​សក្ការៈ​នៃ​លិង្គ​ទាំង​ពីរ​គឺ​មាន​ដូច​គ្នា ប៉ុន្តែ​ស្វ័​យ​ម្ភូ​វ​លិង្គ​នៅ​ទី​នេះ​ភ្ជាប់​នៅ​ក្រៅ​បរិវេណ​ប្រាសាទ​តាម​ចង្អូ​ថ្ម ឬ​ទរ​បង្ហូ​ទឹកមន្ត សោម​សូទ្រ ដែល​គេ​រៀបចំ​សម្រាប់​ទឹកមន្ត​ស្រោចស្រព​ក្នុង​ពិធី​លើ​លិង្គ​នោះ ហូរ​ទៅ​ក្រៅ​ដើម្បី​សាសនិក​នានា​ត្រង​យក​ទៅ​ប្រើ​ក្នុង​ជំនឿ​ផ្សេង​ៗ​រៀង​ៗ​ខ្លួន​។ គួ​រំលឹក​ថា​៖ ប្រាសាទតាមានធំ​កាលពី​អំឡុង​ទស​វត្ស​៨២​រហូត​មក​ទល់​ទស​វត្ស ១៩៩៧​ក្រុម​ទាហាន​ខ្មែរក្រហម​ជា​អ្នកគ្រប់គ្រង​នៅ​ក្នុង​ឆ្នាំ​១៩៩៨​ក្រុម​យោធារ​ខ្មែរក្រហម​បាន​ធ្វើ​សមា​រណកម្ម​ត្រូវ​បាន​ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​គ្រប់គ្រង​ផ្តាច់មុខ​នៅ ក្នុង​ឆ្នាំ​២០០៨​ក្រុម​ទាហាន​កម្ពុជា និង​ក្រុម​ទាហាន​ថៃ​បាន​ផ្ទុះអាវុធ​នៅ​តាម​ខ្សែ បន្ទាត់​ព្រំដែន​នោះ​ទាហាន​កម្ពុជា​បាន​វាយ​ក្រុម​ទាហាន​ថៃ​ឱ្យ​ដកថយ​ទៅ​ខាងក្រៅ ប្រាសាទតាមានធំ​ដោយ​គ្រប់គ្រង​រួម​គ្នា​។ ខណៈ​នេះ​គេ​បាន​សង្កេត​ឃើញ​មាន​ក្រុម អាជ្ញាធរ​កម្ពុជា និង​ក្រុម​អាជ្ញាធរ​ថៃ​តែងតែ​ឡើង​ទៅ​គោរព​បូជា​ដោយឡែក​ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ថៃ​ឡើង​ទៅ​ទស្សនា​ក្នុង​មួយ​ថ្ងៃ​ៗ​រាប់រយ​នាក់​ផង​ដែរ​៕ ដោយ ៖ ឱម សា​រឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ