សុនខ​១​ក្បាល​ក្លាយជា​វីរបុរស ក្រោយ​​​​​​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​កើតម្នាក់​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុនខ​១​ក្បាល​ក្លាយជា​វីរបុរស ក្រោយ​​​​​​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​កើតម្នាក់​

5 ខែ មុន

ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សុនខ​១​ក្បាល​បាន​ក្លាយជា​វីរបុរស បន្ទាប់​ពី​វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​កើត ដែល​ត្រូវ​បាន​បោះបង់​ចោល​។ ខណៈ​ដែល​ហេតុការណ៍​នេះ…

ហ្វី​លី​ពី​ន ៖ យោង​តាម​ប្រភព​ពី​គេហទំព័រ The Sun បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សុនខ​១​ក្បាល​បាន​ក្លាយជា​វីរបុរស បន្ទាប់​ពី​វា​បាន​ជួយ​សង្គ្រោះ​ជីវិត​ទារក​ទើប​កើត ដែល​ត្រូវ​បាន​បោះបង់​ចោល​។ ខណៈ​ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ២៤ ធ្នូ កន្លង​ទៅ ស្ថិត​នៅ​តំបន់ Sibonga ក្នុង​ខេត្ត​សេ​ប៊ូ (Cebu) ប្រទេស​ហ្វី​លី​ពី​ន​។

របាយការណ៍​ពី​សារព័ត៌មាន Cebu Daily News បានឱ្យ​ដឹង​ថា អ្នកដំណើរ​ម្នាក់​ដែល​មានឈ្មោះ​ថា Junrell Fuentes Revilla អាយុ ៣៦​ឆ្នាំ បាន​និយាយ​ថា គាត់​កំពុង​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​ឆ្លងកាត់​តាម​កន្លែង​កើតហេតុ​នោះ ស្រាប់តែ​មាន​សុនខ​មួយ​ក្បាល​បាន​ព្រុស​យ៉ាង​ខ្លាំង ដែល​វា​ខុស​ពី​ធម្មតា​។ ដោយ​មានការ​សង្ស័យ​ លោក​ក៏​បាន​ឈប់ បន្ទាប់​មក​សុនខ​១​ក្បាល​នោះ ក៏​បាន​នាំ​គាត់​ទៅ​ដល់​កន្លែង​មាន​ស្មៅ​ដុះ​យ៉ាង​ជ្រៅ ហើយ​ក៏​បានឃើញ​ទារក​ទើប​កើត​ដោយ​មិន​ទាន់​ទាំង​កាត់​ទងផ្ចិត ដែល​ត្រូវ​បាន​គេ​រុំ​ដោយ​កន្សែង​ទុក​ចោល​នៅ​ទីនោះ​។ ភា្ល​ម​ៗ​លោក Junrell ក៏​បាន​នាំ​យក​ទារក​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​នោះ ដើម្បី​ជួយ​សង្គ្រោះ​ជិ​វិត​របស់​គេ​។

ព័ត៌មាន​មួយ​នេះ កំពុង​តែ​កក្រើក​ខ្លាំង​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ខណៈ​ដែល​អ្នក​និយម​លេង​បណ្តាញ​ទំនាក់ទំនង​សង្គម​បាន​នាំ​គ្នា​ហៅ​លោក Junrell ជា​ពិសេស​គឺ​សុនខ​១​ក្បាល​នោះ​ថា​ជា «​វីរបុរស​»៕