ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រិ​ន ដេ​វី​ដ រំពឹង​ល្បី​ខ្លាំង​ក្រោយ​ក្លាយជា​ម្ចាស់​ជើងឯក

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ប៉ុស្តិ៍​លេខ​៥ រក​ឃើញ​ម្ចាស់​ជើងឯក​រដូវ​កាល​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ដោយ​កីឡាករ​បង្គោលក្រហម រិ​ន ដេ​វីត មក​ពី​ក្លិប​ក្រសួងមហាផ្ទៃគឺជា​អ្នក​លើក​ពាន និង​ក្លាយជា​ម្ចាស់​ជើងឯក ។…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ប៉ុស្តិ៍​លេខ​៥ រក​ឃើញ​ម្ចាស់​ជើងឯក​រដូវ​កាល​ថ្មី​របស់​ខ្លួន​ជា​ផ្លូវការ​ហើយ ដោយ​កីឡាករ​បង្គោលក្រហម រិ​ន ដេ​វីត មក​ពី​ក្លិប​ក្រសួងមហាផ្ទៃគឺជា​អ្នក​លើក​ពាន និង​ក្លាយជា​ម្ចាស់​ជើងឯក ។ ជ័យជម្នះ​របស់​កីឡាករ​រូប​នេះ លេចចេញ​ជា​រូបរាង​បន្ទាប់​ពី​លោក​បាន​ផ្ដួលកីឡាករ​បង្គោល​ខៀវ យ៉​ន ពិសី មក​ពី​ក្លិបសាល​វ័​ន្ត​កីឡា​ឱ្យ​ចាញ់​ដោយ​ពិន្ទុ​នៅ​ក្នុងវគ្គ​ផ្ដាច់​ព្រ័ត្រ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍កន្លង​ទៅ​នេះ នៅ​លើ​សង្វៀន​បិទទ្វារ​ប៉ុស្តិ៍​លេខ​៥ ព្រែក​​កំ​ពិស។

កីឡាករ រិ​ន ដេ​វីត មិន​ធ្លាប់​ចាញ់​ទាល់តែ​សោះ ក្នុង​ការ​ប្រកួត​ចាញ់​ធ្លាក់​កន្លង​មក ដោយ​ការ​ប្រកួត​លើក​ចុង​ក្រោយ​របស់​លោក ក៏​នៅ​តែ​ឈ្នះ ទើប​អាច​គ្រង​តំណែង​ជា​ម្ចាស់​ជើង​ឯក​បាន ។ ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង នា​ល្ងាច​ថ្ងៃ​សៅរ៍​នោះ ត្រូវ​គេ​ឃើញ​មាន​អ្នក​តាមដាន​តាម​ការ​Live​ជា​ច្រើន​នៅ​ម៉ោង​ផ្សាយ​បន្ត​ផ្ទាល់ ស្រប​ពេល​ដែល​បរិយាកាស​នៅ​ក្នុង​ឆ្នាំ​ថ្មី ក៏​ស្ថិត​ក្នុង​​ដំណាក់​កាល​កូ​វី​ដ​-១៩​ធូរស្រាល ។ កីឡាករ​ទាំង​ពីរ​បាន​បញ្ចេញថ្វីដៃ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ ខណៈ
ដែល​កីឡាករ​គូ​ផ្សេង​ទៀត​ដែល​មានឱកាស​ឡើង​ប្រកួត ក៏​បញ្ចេញ​សមត្ថភាព​បាន​ល្អ ។ ពួក​គេ
ម្នាក់​ៗ​សុទ្ធតែ​ឡើង​ប្រកួត​ស៊ី​សាច់​ហុតឈាម​ជាមួយ​គ្នា ដោយ​ទម្រាំ​រក​ឃើញ​ចាញ់​-​ឈ្នះ គឺ​​មានការ​វាយតប់​គ្នា​ល្អមើល​។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ បាន​ថ្លែងប្រាប់​ថា កីឡា​ករ រិ​ន ដេ​វីត នឹង​កាន់តែ​ល្បី​ក្រោយ​ឈ្នះ យ៉​ន ពិសី ហើយ​គ្រង​តំណែង​ជើងឯក ។ សម្រាប់​ការ​ប្រកួត​លើក​នេះ អ្នកគាំទ្រ​សុទ្ធតែ​ពេញចិត្ត​រិ​ន ដេ​វីត ដែល​ប្រើ​បច្ចេកទេស​វាយ​ឈ្នះ​គូប្រកួត ។ លោក​ថា ការ​ប្រកួត​របស់​គូ​ឯក ម្នាក់​ៗ​ប្រើ​អស់​សមត្ថភាព​ក្នុង​ពេល​ដែល​កីឡា​ករ​ម្ខាង​ៗ​សុទ្ធតែ​ត្រូវការ​ក្រេ​ឌី​ត​ដូច​គ្នា​។

ក្ន​ង​នោះ​អ្នក​ជាប់​លេខ​២ ក៏​ទទួល​ការ​ចាប់​អារម្មណ៍​មិន​តិច​ដែរ​ដ្បិតតែ​មិន​បាន​លេខ​១​។ អ្នកគាំទ្រ​មិន​តិច​ទេ ចាប់អារម្មណ៍​ចំពោះ​គូ​ដណ្ដើម​ជើងឯក​ទាំង​ពីរ ដោយ​ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​គឺ មុន​ពេល​ប្រកាស​លទ្ធផល គឺ​ខាង​ណា​ឈ្នះ ក៏​ទំនង​គ្មាន​ការ​ជំទាស់ ។ រវាង​អ្នក​ទាំង​ពីរ​កីឡាករ រិ​ន ដេ​វីត មាន​ប្រវត្តិ​ប្រកួត ល្អ​ជាង ដោយ​ផ្អែក​លើ​សមត្ថភាព​ជាក់ស្ដែង គេ​ធ្វើ​បាន​ល្អ ។ មួយគូ​នេះ​រំពឹង​ថា នឹង​ល្បី​ដូច​គ្នា​ក្រោយ​ការ​ប្រកួត​ចប់ ដូច្នេះ​ហើយ​ទើប​អ្នក​ឈ្នះ ក៏​មាន​ក្រេ​ឌី​ត ហើយ​អ្នក​ចាញ់​បាន​​ត្រឹម​ជើងឯក​រង​ក៏​ល្បី​ដោយ​មិន​លំបាក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ