ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​អិន​ស៊ី​ប្រកាស​បើក​សង្វៀន​ថ្មី​លើក​ស្ទួយ​វិស័យ​ប្រដាល់​គុន​ខ្មែរ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស៊ី​អិន​ស៊ី​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ដើម្បី​ប្រកាស​បើក​សង្វៀន​ថ្មី​ជា​ផ្លូវការ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ស្រា​បៀរ​ម៉ា​ឌ្រី​ដ ក្នុង​គោលបំណង​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ឱ្យ​កាន់តែ​មាន​ការ​​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ។ កម្មវិធី​ប្រដាល់​នេះ​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ឱ្យ​ថា…

រាជធានី​ភ្នំពេញ ៖ ស៊ី​អិន​ស៊ី​បាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣ មក​រា ដើម្បី​ប្រកាស​បើក​សង្វៀន​ថ្មី​ជា​ផ្លូវការ ដោយ​មានការ​ជួយ​ឧបត្ថម្ភ​ពី​ក្រុម​ស្រា​បៀរ​ម៉ា​ឌ្រី​ដ ក្នុង​គោលបំណង​ចូលរួម​ចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ ឱ្យ​កាន់តែ​មាន​ការ​​រីក​ចម្រើន​ថែម​មួយ​កម្រិត​ទៀត ។ កម្មវិធី​ប្រដាល់​នេះ​ត្រូវ​បាន​គេ​ផ្ដល់​រហស្សនាម​ឱ្យ​ថា «​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ ស្រា​បៀរ​ម៉ា​ឌ្រី​ដ​»​។

លោក ស៊ី​ថូ ណា​ថា​ន់ តំណាង​គ្រប់គ្រង​កម្មវិធី​ប្រកួត​ប្រដាល់​របស់​ស្ថានីយទូរទស្សន៍​ស៊ី​អិន​ស៊ី​បានឱ្យ​ដឹង​ថា កម្មវិធី​ប្រដាល់​គុន​ខ្មែរ ម៉ា​ឌ្រី​ដ​មួយ​នេះ​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​លើកកម្ពស់​វិស័យ​កីឡា​គុន​ខ្មែរឱ្យ​កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ។

មិនតែប៉ុណ្ណោះ​អាច​ជួយ​បង្កើន​ជីវភាព​រស់នៅប្រចាំ​ថ្ងៃ​របស់​កីឡាករ​ប្រដាល់​ឱ្យ​កាន់តែ​ប្រសើរ
ឡើង​ថែម​មួយ​កម្រិត​ទៀត​។

លោក នៅ កុសល តំណាង​ទីផ្សារ​របស់​ក្រុមហ៊ុនស្រា​បៀរ​ម៉ា​ឌ្រី​ដ បានឱ្យ​ដឹង​ថា ក្រុមហ៊ុនរបស់​លោក​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​ប្រកួត​កីឡាប្រដាល់​នា​ពេល​នេះ ក៏​ដោយសារតែ​មើលឃើញ​វិស័យ​កីឡាប្រដាល់​គុន​ខ្មែរ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មានការ​រីក​ចម្រើន​កាន់តែខ្លាំង ។ ក្រុមហ៊ុន​របស់​លោក​ក៏​មាន​មោទនភាព​ខ្លាំង​ណាស់​ដែរ ដែល​បាន​រួមចំណែក​លើក​ស្ទួយវិស័យ​កីឡាប្រដាល់​ដ៏​ពេញ​និយម ដែល​មិន​អាចកាត់ថ្លៃ​បាន​របស់​ជនជាតិ​ខ្មែរ​យើង ។ មិន​តែប៉ុណ្ណោះ​លោក​ក៏​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា វិស័យកីឡាប្រដាល់​គុន​ខ្មែរ​ទៅ​ថ្ងៃ​អនាគត​នឹង​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ​កាន់តែ​ខ្លាំង​។

លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ក៏​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​កម្មវិធី​ប្រកួត​កីឡាប្រដាល់​ថ្មី​មួយ​នេះ ។ លោក​បាន​បន្ត​ថា កាលណា​មានកម្ម​វិធី​ប្រកួត​ច្រើន នឹង​ធ្វើ​ឱ្យ
កីឡាករ​ប្រដាល់​គុន​ខ្មែរ​យើ​ន អាច​រក​ចំណូលបាន​ច្រើន ធ្វើ​ឱ្យ​ជីវភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង​ថែម​ទៀត​។​មិនតែប៉ុណ្ណោះ​នៅ​មាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ផង​ដែរ ដែល​អាច​ជួយ​ឱ្យ​ពួក​គាត់​មានការ​ងារ​ធ្វើ​ច្រើន និង​រក​ចំណូល​ពីកម្មវិធី​នេះ​កាន់តែ​ច្រើន ។

ទន្ទឹម​គ្នា​នេះ​ដែរ លោកបាន​ក្រើនរំលឹក​ទៅ​ដល់​ចៅក្រម អាជ្ញាកណ្ដាលព្រមទាំង​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ត្រូវ​តែ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​កាត់ក្ដី​ឱ្យ​មាន​ភាព​យុត្តិធម៌ ប្រកាន់​ភាព​ស្មោះត្រង់មិន​លំអៀង​។ មិន​ត្រូវ​យក​កម្មវិធី​ប្រកួត​ប្រដាល់ ប្រព្រឹត្ត​អំពើ​មិនល្អ​ណាមួយ​នោះ​ទេ និង​ត្រូវអនុវត្ត ឱ្យ​បាន​តាម​អនុសាសន៍​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង
ក្រសួងសុខាភិបាល ក្នុង​ការ​ថែរក្សា​គម្លាត​សុ​វ​តិ្ថ​ភាព​បុគ្គល និង​សុវត្ថិភាព​សង្គម ដើម្បី​បង្ការ​នូវ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ