ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសត្វកង្កែប​ងាយស្រួលចិញ្ចឹម​វា​ដែរ​ទេ?

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​មួយ​គ្រួសារ រស់នៅ​ជាប់​នឹង​ជាង​ភ្នំ​ខៀវ​បាន​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​អូ​បជិត​១០០០​ក្បាលដើម្បី​លក់​បាន​ថវិកា សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ទោះបីជា​ការ​ចិញ្ចឹមសត្វ​កង្កែប​នេះ មានការ​លំបាក​បន្តិច ក៏​គាត់​នៅ​តែ​មិន​បោះ​បង់​ចោល​មុខរបរ​មួយ​នេះ​ដែរ ហើយ​ថែម​ទាំង​ខិតខំ​ប្រឹងប្រែង​ថែ​ទាំង…

ខេត្ត​ប៉ៃលិន ៖ ប្រជា​កសិករ​មួយ​គ្រួសារ រស់នៅ​ជាប់​នឹង​ជាង​ភ្នំ​ខៀវ​បាន​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​អូ​បជិត​១០០០​ក្បាលដើម្បី​លក់​បាន​ថវិកា សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ ។ ទោះបីជា​ការ​ចិញ្ចឹមសត្វ​កង្កែប​នេះ មានការ​លំបាក​បន្តិច ក៏​គាត់​នៅ​តែ​មិន​បោះ​បង់​ចោល​មុខរបរ​មួយ​នេះ​ដែរ ហើយ​ថែម​ទាំង​ខិតខំ​ប្រឹងប្រែង​ថែ​ទាំង នឹង​ពង្រីក​បន្ថែម​ទៀត​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ ។

ជាក់ស្តែង​ កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមករា ឆ្នាំ​២០២១ កសិករ​ម្នាក់ ឈ្មោះ ជា សុ​វ​ណ្ណា ភេទ​ប្រុស អាយុ​៦៩​ឆ្នាំ ប្រពន្ធ ឈ្មោះ សោម ស៊ុន អាយុ​៦៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​អូរ​ច្រា​លិច សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​ចិញ្ចឹម​កង្កែប
​អូ​ប និង​ទុក​ពូជ​បង្កាត់​ជា​ច្រើន​ក្បាល ។ បើ​តាម​ការ​រៀបរាប់​ពី​បុរស ឈ្មោះ ជា សុវណ្ណ បានឱ្យ​ភ្នាក់ងារ​យើង​ដឹង​ទាំង​ទឹកមុខ​ញញឹមថា ៖ គាត់​បាន​ប្រកប​មុខរបរ​ចិញ្ចឹមសត្វ​កង្កែប​អូ​ប​នេះ​លក់ អស់​រយ​:​ពេល​ជាង​១​ឆ្នាំ​មក​ហើយ ដោយ​បាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​បន្តិច​ម្តង​ៗ ។

មុន​ដំបូង គាត់​បាន​ទិញ​ពូជ​មក​ពី​ខេត្តបន្ទាយមានជ័យ ក៏​ទទួល​បានការ​បង្ហាត់បង្រៀន​ពី​គ្រូ​មក​ពី​ខាង​មន្ទីរ​កសិកម្ម សហការ​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្រុម ។ គាត់​បន្ត​ទៀត​ថា ការ​ចិញ្ចឹមសត្វ​កង្កែប​អូ​ប​នេះ ត្រូវ​មានការ​យកចិត្តទុកដាក់​ខ្ពស់ ដោយ​ថែទាំ ទាំង​យប់ ទាំង​ថ្ងៃ​មិនសូវ​ហ៊ាន​ដើរទៅ​ណា​ឆ្ងាយ​ឡើយ ហើយ​ក៏​បាន​ចាប់​លក់ដូរ​ឱ្យ​ឈ្មួញ​ទិញ​យក​ទៅ​ធ្វើ​ម្ហូប អាហារ​នៅ​ក្នុង​ក្រុងប៉ៃលិន ដោយ​សត្វ​កង្កែប​៣​ទៅ​៤​ក្បាល ទម្ងន់​១​គីឡូក្រាម ។

លើស​ពី​នេះ សត្វ​កង្កែប គឺជា​សត្វ ដែល​ត្រូវការ​កន្លែង​ច្រើន ដូច​ជា​កន្លែង​បង្កាត់​ពូជ កន្លែង​ភ្ញាស់​កូន​ក្អុក​ជាដើម ព្រោះ​វា​ជា​សត្វ​ដែល​ខាំ​គ្នា ស៊ីគ្នា​ជា​អាហារ​មិន​ស្គាល់​មេ ឬ​កូន​នោះ​ឡើយ និង​មានការ​ងាប់ បើសិនជា​យើង​មិន​ប្រុង​ប្រយ័ត្ន ។ ជា​ញឹកញយ ពេល​ឮ​សម្លេង​ពួក​វា​យំ​នៅ​ក្នុង​ទ្រុង គឺ​ពួក​វា​កំពុង​តែ​ខាំ​គ្នា ទើប​គាត់​ងើប​បំបែកចេញ បើ​មិន​ដូច្នោះ​ទេ អាច​នឹង​បណ្តាល​ឱ្យ​ក្លាយទៅជា​ដំបៅ បាក់ដៃ បាក់ជើង ខូចខាត​អស់​ច្រើន ។

គាត់​ក៏​ចេះ​ថ្នាំ​ព្យាបាល​សត្វ​កង្កែប​ផង​ដែរ ដោយ​លាយ​ទឹកអំបិល​ជះ​ពីលើ​សត្វ​កង្កែប​នៅ​ក្នុង​ទ្រុង និង​លាង​ទ្រុង​ដោយ​ទឹកអំបិល​ជាដើម ។ គាត់​ចិញ្ចឹមសត្វ​កង្កែប​នេះ ដោយ​ដាក់​ចំណី ដែល​ទិញ​ពី​ក្នុង​ផ្សារ​ដាក់​ឱ្យ​ស៊ី​រហូត​ដល់​ចាប់​លក់ ក្នុង​១​កា​រ៉ុ​ង​តម្លៃ​៧៥០០០​រៀល ។ ហើយ​ការ​ដាក់​ចំណី គឺ​ចាប់តាំងពី​តូច រហូត​ដល់​ជាង​២​ខែ ទើប​អាច​ចាប់​លក់​ឱ្យ​ឈ្មួញ ទិញ​យក​ទៅ​ធ្វើ​ម្ហូប​ជាដើម ។

គាត់​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ សត្វ​កង្កែប​នៅ​ក្នុង​ទ្រុង​ក្បែរ​ផ្ទះ​របស់​គាត់ មាន​ផ្សេង​ៗ ពី​គ្នា កង្កែប​ខ្លះ​ទើបនឹង​ធំ ខ្លះ​ទៀត​ជិត​ចាប់​លក់ និង​មាន​មេ​កង្កែប និង​បា​កង្កែប ដែល​គាត់​រក្សា​ទុក​ក្នុង​ទ្រុង​ផ្សេង សម្រាប់​បង្កាត់​ពូជ​ជាដើម ។ នៅ​ថ្ងៃ​ខាង​មុខ គាត់​នឹង​ពង្រីក​មុខរបរ​មួយ​នេះ ឱ្យ​កាន់តែ​ធំ​ជាង​មុន បើសិនជា​បោះបង់​ចោល អាច​នឹង​ខាតដើម​ខាតចុង ព្រោះ​គ្រួសារ​របស់​គាត់​បាន​ខិតខំ​ចំណាយ​ដើមទុន​អស់​ច្រើន​ទម្រាំ​នឹង​ចេះ​ពី​របៀប​ចិញ្ចឹមសត្វ​កង្កែប​នេះ ។ ហើយ​សព្វ​ថ្ងៃនេះ គាត់​បាន​ទុក​មេ​កង្កែប​អូ​ប​ចំនួន​៣០​ក្បាល និង​បា​កង្កែប​៣០​ក្បាល​ដូច​គ្នា ដើម្បី​បង្កាត់​ពូជ ព្រោះ​កង្កែប​ឈ្មោល​១​ក្បាល បង្កាត់​ពូជ​ជាមួយ​មេ​កង្កែប​បាន​តែ​១​ក្បាល​ប៉ុណ្ណោះ ។

គាត់​បន្ថែម​ទៀត​ថា ដោយសារ​ដី​នៅ​លើ​ជើងភ្នំ​ខៀវ មាន​ភាព​ធំ​ទូលាយ គាត់​ក៏​នឹង​រៀបចំ​ចិញ្ចឹមសត្វ​មាន់​ស្រែ ដើម្បី​លក់​យក​ថវិកា​ចិញ្ចឹម​គ្រួសា​បន្ថែម​ទៀត ព្រោះ​ឥឡូវនេះ គាត់​ក៏​មាន​ចិញ្ចឹមសត្វ​មាន់​ជា​របៀប​គ្រួសារ​រាប់រយ​ក្បាល ដោយ​ព្រ​លែងឱ្យ​ដើរ​រកស៊ី​ចំណី​នៅ​តាម​ព្រៃ​ភ្នំ ។ តែ​សំណា​ង​ល្អ អត់​សូវ​មាន​សត្វ​ស្កា ឬ​សត្វព្រៃ​ចាប់​ស៊ី​ប៉ុន្មាន​នោះ​ដែរ ៕​

អត្ថបទសរសេរ ដោយ