ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​មាន​កម្លាំង​យ៉ាងណា​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់ៗ​ទាំងនេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រៀល​ខ្មែរ ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយ​ញឹកញាប់ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ៤​ខែមករា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ អា​មេ​រិ​ក​ស្មើនឹង ៤០៥០ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩៥៨ រៀល លក់​ចេញ ៥០០៨ រៀល ខណៈ ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១២០ រៀល លក់​ចេញ ៣១៥១ រៀល ។

ទន្ទឹម​នេះ​ដែរ ប្រាក់​យន់​ចិន ១​យន់​ចិន ទិញ​ចូល ៦២១ រៀល លក់​ចេញ ៦២៧ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៩២៦ រៀល លក់​ចេញ ៣៩៦៦ រៀល ខណៈ​ដែល ១០០​វុន​កូរ៉េ ទិញ​ចូល ៣៧៣ រៀល លក់​ចេញ ៣៧៧ រៀល ។

ជាមួយ​គ្នា​នេះ ប្រាក់​ដុល្លារ​សាំង​ហ្គ​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ គឺ ១​ដុល្លា​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦៧ រៀល លក់​ចេញ ៣០៩៨ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៥ រៀល លក់​ចេញ ១៣៦ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៥ រៀល លក់​ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ