ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ នា​ឱកាស​បុណ្យចូលឆ្នាំ​សកល​នេះ

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ការ​មក​លេង​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ ដោយ​មិនសូវ​ឃើញ​មាន​ភ្ញៀវ​តាម​បណ្តា​ខេត្ត​ធ្វើ​ដំណើរ​មក​លេង​ក្នុង​រមណីយដ្ឋាន​ក្នុង​ខេត្ត ប៉ៃលិន ច្រើន​ដូច​រាល់​ឆ្នាំ​នោះ​ឡើយ​។ ការ​ស្ងាត់​ភ្ញៀវ​ទេសចរ​បែប​នេះ ប្រហែលជា​បន្ទាប់​ពី​មាន​ករណី​ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩…

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​ការ​មក​លេង​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ ដោយ​មិនសូវ​ឃើញ​មាន​ភ្ញៀវ​តាម​បណ្តា​ខេត្ត​ធ្វើ​ដំណើរ​មក​លេង​ក្នុង​រមណីយដ្ឋាន​ក្នុង​ខេត្ត ប៉ៃលិន ច្រើន​ដូច​រាល់​ឆ្នាំ​នោះ​ឡើយ​។ ការ​ស្ងាត់​ភ្ញៀវ​ទេសចរ​បែប​នេះ ប្រហែលជា​បន្ទាប់​ពី​មាន​ករណី​ពលករ​ខ្មែរ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ព្រោះ​ម្នាក់​ៗ​ខ្លាច​មានការ​ឆ្លង​ជំងឺ ទើប​អ្នកខ្លះ​ស្នាក់​នៅផ្ទះ ខ្លះ​ទៀត​ធ្វើ​ដំណើរ​ទៅ​លេង​ខេត្ត​ផ្សេង​ៗ​។

បើ​តាម​របាយការណ៍​របស់​លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមករា ឆ្នាំ​២០២១​នេះ​ថា ៖ ភ្ញៀវ​ទេសចរ​មានការ​ធ្លាក់​ចុះ ជាង​ឆ្នាំ​មុន​ៗ​ពោល​គឺ នៅ​តាម​រមណីយដ្ឋាន​នីមួយ​ៗ មាន​ភ្ញៀវ​ចូល​លេង​កម្សាន្ត​តិចតួច​ប៉ុណ្ណោះ​។ លោក​បន្ត​ទៀត​ថា អំពី​ស្ថានភាព​ភ្ញៀវ​ទេសចរ​តាម​រមណីយដ្ឋាន​ក្នុង​ខេត្ត​ប៉ៃលិន នា​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០ ឆ្លង​ចូល​ឆ្នាំ​២០២១ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ដល់​ថ្ងៃ​ទី​០២ ខែមករា ឆ្នាំ​២០២១ មាន​ចំនួន​ភ្ញៀវ​ទេចរ​ជាតិ​ត្រឹមតែ​ចំនួន ៣,០៤៤​នាក់​ប៉ុណ្ណោះ​។

លោក​បញ្ជាក់​ទៀត​ថា បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០២០ គឺ​មាន​ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត រហូត​ដល់​ចំនួន ១២,៨៩៦​នាក់ ដោយ​សង្កេត​ឃើញ​ថា មានការ​ថយ​ចុះ រហូត​ដល់​៧៦,៣៩%​។ លោក​បន្ថែម​ទៀត​ថា ទោះបីជា​យ៉ាងណា ក៏​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ បាន ស្រី​មុំ អភិបាលខេត្ត ដែល​ទើបនឹង​ឡើង​កាន់​តំណែង កំពុង​ខិតខំ​អភិវឌ្ឍ​តំបន់​ទេសចរ​នានា​ឱ្យ​ក្លាយទៅជា​ចំណាប់អារម្មណ៍​ដល់​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​ផង​ដែរ​។ សូម​បញ្ជាក់​ថា ៖ ភ្ញៀវ​ទេសចរ​ចូល​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ចូល​ទស្សនា រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ដែល​មាន​ទឹកធ្លាក់​៧​ជាន់ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត រមណីយដ្ឋាន​ចម្ការ​ខ្នុរ និង​រមណីយដ្ឋាន​ម្លប់​សាវម៉ាវ​ជាដើម ៕ ដោយ ៖ នី​យ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ