ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ជាង​៤០០០​ម៉ាស់ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​នៅ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប និង​មន្ត្រី​រដ្ឋបាល​ខេត្ត និង​សមត្ថកិច្ច​ព្រមទាំង​អ្នកគ្រប់គ្រង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ចុះ​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៤០០០​ម៉ាស់ ក្នុង​រយៈពេល​២​ថ្ងៃ នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ទី​១-​ទី​២…

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប ដឹកនាំ​មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប និង​មន្ត្រី​រដ្ឋបាល​ខេត្ត និង​សមត្ថកិច្ច​ព្រមទាំង​អ្នកគ្រប់គ្រង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ចុះ​ចែក​ម៉ាស់​ជូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ជាង​៤០០០​ម៉ាស់ ក្នុង​រយៈពេល​២​ថ្ងៃ នៃ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល​ទី​១-​ទី​២ ដែល​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ យ៉ាងច្រើន​កុះករ​ផង​ដែរ​។

បើ​តាម​រៀបរាប់​ពី​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ខេត្តកំពង់ស្ពឺ ដែល​បាន​ចូល​មក​កម្សាន្ត នាំ​គ្នា​ទិញ​អីវ៉ាន់​ក្នុង​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​បាន​រៀបរាប់​ប្រាប់​ថា ពួក​គាត់​ធ្លាប់​មក​ពី​មុន​មាន​មនុស្ស​ជាង​នេះ ហើយ​សប្បាយ​មិន​មានការ​ភ័យ​ខ្លាច​អ្វី​ទេ មក​ក្នុង​យប់​នេះ​មានការ​រៀបចំ​សណ្តាប់ធ្នាប់ និង​ការពារ ព្រមទាំង​ចែក​ម៉ាស់ និង​បាញ់​អាល់កុល ឬ​ជែ​ល ជូន​ដល់​ភ្ញៀវ គ្រប់​ជាតិ​សាសន៍ ដោយ​មានការ​នែ​នាំ​ពី​ក្រសួងសុខាភិបាល ក៏​ដូច​ជា​ការ​នែ​នាំ​ពី​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ដើម្បី​ឱ្យ​បងប្អូន​យើង​ទាំងអស់ ដែល​ចូល​មក​កម្សាន្ត​នៅ​ទី​នេះ ចេះ​រក្សា​ការពារ​ដោយ​ខ្លួនឯង កុំឱ្យ​មានការ​ឆ្លង​កូ​វី​ដ​-១៩ ចូល​ទៅ​សហគមន៍​របស់​ខ្លួន​។

ចំណែក​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ពី​ខេត្តកំពង់ឆ្នាំង​បាន​រៀបរាប់​ប្រហាក់​គ្នា​នឹង​ខេត្តកំពង់ស្ពឺ ខុស​ត្រង់​ពួក​គាត់​មុន​មក​ដល់​ផ្សារ​រាត្រី អង្គរ​ឃ្យុ​ង​យូ​គឺ គាត់​បាន​ឡើង​ទៅ​អុជ​ធូប​នៅ​លើ​ខ្នងភ្នំ​គូលែន ក៏​មាន​មន្ត្រី​សុខាភិបាល និង​សមត្ថកិច្ច​បាន​ចែក​ម៉ាស់ និង​ឱ្យ​បាញ់​អាល់កុល ឬ​ជែ​ល មុន​ចូល​ទៅ​អុជ​ធូប​នៅ​កន្លែង​ព្រះ​អង្គរធំ​ផង​ដែរ​។ បន្ទាប់​ពី​អុជ​ធូប​រួច ពួក​ខ្ញុំ​ក៏​បាន​នាំ​គ្នា​មក​ចុះ​ងូតទឹក​លេង នៅ​កន្លែង​ទឹកធ្លាក់ ពុំ​សូវ​មាន​ភ្ញៀវ​ច្រើន​ដូច​ឆ្នាំ​មុន​ៗ​ទេ ព្រោះ​អ្នកខ្លះ​ខ្លាច​ឆ្លង​កូ​វី​ដ​-១៩​។

រីឯ​មន្ត្រី​របស់​រដ្ឋបាល​សាលាខេត្ត​បាន​ប្រាប់​នៅ​កន្លែង​ចែក​ម៉ាស់ និង​បាញ់​អាកុល់ ឬ​ជែ​ល មុខ​បរិវេណ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ​ថា ថ្ងៃ​ឆ្លង​ឆ្នាំ​ទី​១ ក្រុមការងារ​របស់​រដ្ឋបាល​សាលាខេត្ត​បាន​សហការ​ជាមួយ​មន្ត្រី​សុខាភិបាល​ខេត្តសៀមរាប និង​អ្នកគ្រប់គ្រង ផ្សារ​រាត្រី បាន​ចែក​ម៉ាស់​ជូន​បងប្អូន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មាន​ចំនួន​ជាង​២​ពាន់​ម៉ាស់ ដោយ​មានការ​នែ​នាំ​ពី​ក្រសួងសុខាភិបាល និង​សម្តេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ដើម្បី​ឱ្យ​ពួក​គាត់ ចេះ​រក្សា​ការពារ​ដោយ​ខ្លួនឯង ចៀសវាង​ការ​ឆ្លង​ចូល​សហគមន៍​របស់​ខ្លួន​។

ប៉ុន្តែ​ឆ្នាំ​នេះ​មិនសូវ​មាន​ភ្ញៀវ​ជាតិ ឬ​អន្តរជាតិ ចូល​មក​លេង​ក្នុង​ខេត្តសៀមរាប ច្រើន​កុះករ​ដូច​ពី​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយ​ខ្លះ​ខ្លាច​អ្នក​មិន​ខ្លាច​ទើប​នាំ​ក្រុម​គ្រួសារ​មក​ពី​តាម​បណ្តា​ខេត្ត​/​ក្រុង​មួយ​ចំនួន​។ មន្ត្រី​បាន​បន្ត​ថា ឆ្លង​ឆ្នាំ​ថ្ងៃ​ទី​២ ត្រូវ​នឹង​យប់​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២១ ភ្ញៀវ​ជាតិ និង​អន្តរជាតិ បាន​សម្រុកចូល​មក​ដើរ​លេង​កម្សាន្ត​នៅ​ក្នុង​បរិវេណ​ផ្សារ​រាត្រី​អង្គរ​ឃ្យុ​ង​យូ ត្រូវ​បាន​ក្រុមការងារ​ចែក​ម៉ាស់ ជូន​បងប្អូន ជាង​២​ពាន់​ម៉ាស់​ទៀត ព្រមទាំង​មានការ​នែ​នាំ​ឱ្យ​ពួក​គាត់​ចេះ​រក្សា​ការពារ​ក្រុម​គ្រួសារ និង​បងប្អូន​ចៀសវាង​ការ​ចម្លង​កូ​វី​ដ​-១៩ ចូល​ទៅ​សហគមន៍​របស់​ខ្លួន​ផង​៕​ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ