មហាលាភមហាសំណាងកើតឡើងប្រាកដ កំពូលហោរចិនសែបានអះអាងថាមហាឆ្នាំសំណាងទាំង៧នៅថ្ងៃចន្ទដើមសប្តាហ៍ស្អែកនេះរាសីឡើងខ្ពស់ត្រដែត សម្បូរលុយចាយហៀរៗដៃ លាភធំចូលមកផ្ទួនៗធ្វើឱ្យគេឯងច្រណែនគ្រប់គ្នាដែលចាត់ថាជាថ្ងៃមហាសួស្តី ថ្ងៃមហាសិរីមង្គលដ៏អស្ចារ្យ ។ កំពូលឆ្នាំសំណាងទាំង៧នោះគឺ ជូត ថោះ ម្សាញ់ ខាល មមី ច រកា ជាឆ្នាំដែលមានតេជៈបារមី វត្ថុស័ក្តិសិទ្ធិ ព្រះពុទ្ធគ្រប់ព្រះអង្គ បារមីលោកតា លោកយាយ គ្រប់ទិសទីទូទាំងទ្វីបលោកតាមជួយថែរក្សា ជួយប្រោះព្រំពួកគេឱ្យជួបតែលាភសំណាង ហេងហេងពេញមួយជីវិត។ បញ្ជូនសារបួងសួងឥឡូវនេះលោកអ្នកជោគជ័យគ្រប់កិច្ចការ និងសម្រេចរាល់បំណងប្រាថ្នា ។
ឆ្នាំជូត ស្តេចកណ្តុរស ពណ៌នៃលាភសំណាងទឹកក្រូច លេខនាំលាភ២៧៩ លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អ ង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលជាមួយគ្នានេះ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកណែនៗនៅថ្ងៃចន្ទស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃអាចសម្រេចរាល់ការងារយ៉ាងល្អប្រសើរ ។
ឆ្នាំថោះ កំពូលទន្សាយមាស នៅថ្ងៃស្អែកនេះលោកអ្នកជួបសំណាងធំ លេខហេង២៣៤ដួងរាសីស្ថិតនៅលើកំពូលភ្នំមាសត្រូវកែប្រែជោគវាសនាអាក្រក់កាលពីមុនមកឱ្យក្លាយជាអ្វីៗដែលល្អប្រសើរឡើងមានលាភមានជ័យមានសិរីសួស្តីជីវិតមានសុភមង្គលមហាប្រសើរ ។ បើទោះជាលោកអ្នកប្រកបការងារអ្វីក៏រមែងបានផលល្អជួបលាភធំពេញដៃ ។ ចំពោះបុរសនារីដែលមិនទាន់មានគូគាប់ភ្ជាប់និស្ស័យប្រាកដជានឹងជួបគូព្រេង និងនាំទាំងសំណាងមកជាមួយផងដែរ ។
ឆ្នាំម្សាញ់ ស្តេចពស់នាំលាភទេវតាថែរក្សា នៅថ្ងៃចន្ទស្អែកនេះលោកអ្នកសម្បូរលុយចាយហូរហៀរ លេខនាំសំណាង៩៩៩មានង៉ូវហេងឡើងខ្លាំង លាភធំចូលមកជុំជិតកាយា ។ អ្នកកើតឆ្នាំនេះជាមនុស្សទៀងត្រង់ មានបញ្ញាច្រើន មានសំណាងតាំងពីកំណើតមក ។ ពណ៌នាំសំណាង ក្រហម ការងារទាំងឡាយរីកចម្រើនទៅមុខដោយរលូន ។ ចំណែកសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយ ពោះម៉ាយមានតែភាពស្រស់ថ្លា និងការយល់ចិត្តគ្នាប្រសើរណាស់ ។
ឆ្នាំខាល ខ្លាធំលើកជោគជតារាសីនៅថ្ងៃចន្ទស្អែកនេះអណ្តែតឡើងត្រដែតត្រដឹម និងជួបព្រេងសំណាងល្អចូលជិតស្ថិតជាប់នឹងប្រាណ ។ លេខលាភ៣៦៩ទោះជាលោកអ្នកប្រកបការងារអ្វីក៏ដោយតែងទទួលបានជោគជ័យគ្រប់ប្រការ ។ សម្រាប់លោកអ្នកជាមន្ត្រីរាជការវិញនឹងបានឡើងបុណ្យស័ក្ដិ ឋានៈខ្ពង់ខ្ពស់លាភយសសរសើរដោយសារអ្នកមានអំណាចនៅចាំជួយលើកស្ទួយគ្រប់ពេលជានិច្ច ។
ឆ្នាំមមី កំពូលសេះមានសំណាងធំ ពណ៌នៃលាភសំណាងពណ៌មាស លេខហេង៨៨៨លាភធំចាំងចូលក្នុងជីវិត មានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលជាប់មិនដាច់ ។ តាមជើងលេខបានកំណត់ថា អ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងថ្ងៃចន្ទស្អែកនេះ និងជាអ្នកមានបញ្ញាវាងវៃគិតអ្វីក៏សម្រេច ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយា កំលោះក្រមុំ មេម៉ាយពោះម៉ាយមានតែភាពស្រស់ស្រាយរកគ្នា ។
ឆ្នាំច សុនខនាំសំណាង លេខនាំហេង៤៥៩ លាភធំ លុយធំហូរចូលកាន់តែខ្លាំង រាសីឡើងខ្ពស់ត្រដែត នៅថ្ងៃចន្ទដើមសប្តាហ៍ស្អែកនេះលោកអ្នកមានលាភមានលុយដូចសេដ្ឋីរយលាន មានលាភ មានជ័យ មានលុយចូលច្រើនៗ ។ រាល់ការងាររកទទួលទានបានផលយ៉ាងក្រាស់ក្រៃ ។ សម្រាប់ការរកស៊ីជួញដូរវិញមានការទិញចូល លក់ចេញបានផលចំណេញលើសលប់ ពិសេសនោះបើមានការបើកមុខរបរថ្មីផង គឺពិតជាល្អប្រពៃបំផុត ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសេចក្តីសុខក្សេមក្សាន្តតាមដងផ្លូវជានិច្ច ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីជួបតែរឿងល្អៗ និងមានសុភមង្គលប្រពៃណាស់ ។
ឆ្នាំរកា មាន់មាសនាំជ័យ ពណ៌នៃលាភសំណាង ស លេខហេង១៦៨មានលាភមានលុយចូលមកជុំទិសប្រញាប់បួងសួងបន្ទាន់ ។ នៅថ្ងៃស្អែកនេះរាសីនៅលើកំពូលភ្នំទ្រព្យ ធ្វើឱ្យភ័ព្វព្រេងវាសនារបស់លោកអ្នកប្រសើរដូចសេដ្ឋីរយលាន មានលាភមានជ័យ មានសុភមង្គលប្រពៃថ្លៃថ្លាណាស់ជីវិតមានពន្លឺរស្មីរស់នៅដោយសិរីសួស្តី ពិសេសសម្រាប់លោកអ្នកបើកហាងថ្មី ឬធ្វើអ្វីមួយថ្មីនឹងហុចផលល្អៗមកវិញជាទីគាប់ចិត្ត ។ រីឯសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែភាពផ្អែមល្ហែមរកគ្នាជានិច្ច និងប្រាថ្នាអ្វីបានសម្រេចដូចក្តីបំណង ៕ សាន សារិន
ចែករំលែកព័តមាននេះ